May 16, 2018
ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) នៃអគ្គនាយកដ្ឋានលំនៅឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះសង្កេតការដេញថ្លៃគម្រោងជួសជុលផ្លូវដីស និងតាមដាន និងត្រូតពិនិត្យបច្ចេកទេសការងារសាងសង់អគារសិក្សា អគារសហគមន៍ ការខួងអណ្តូងស្នប់ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន និងគិលានដ្ឋាន នៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៨។ ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញថា នៅភូមិស្រែលើសែនជ័យ  ឃុំជាំក្រវៀន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ការសាងសង់ផ្ទះគ្រូបង្រៀនសម្រចលទ្ធផលបានចំនួន១០០% ការសាងសង់អគារសហគមន៍សម្រេចលទ្ធផលបានចំនួន៦៥% និងការសាងសង់អគាសិក្សាសម្រេចលទ្ធផលបានចំនួន២០%។ នៅភូមិស្ទឹងធំ ឃុំចំបក់ ស្រុកឆ្លូង ខេត្តក្រចេះ ការសាងសង់ផ្ទះគ្រូបង្រៀនសម្រេចលទ្ធផលបានចំនួន៦០%  ការសាងសង់អគារសហគមន៍សម្រេចលទ្ធផលបានចំនួន៦៥%  និងការសាងសង់អគារសិក្សាសម្រេចលទ្ធផលបានចំនួន១៥%។ នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី  ខេត្តក្រចេះ ការសាងសង់អគារសិក្សាសម្រេចលទ្ធផលបានចំនួន២៥% ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសប្រវែង៦.៦៨០ម៉ែត្រ មិនទាន់ទទួលបានជោគជ័យនៅឡើយ ហើយគណៈកម្មការលទ្ធកម្មឃុំនឹងរៀបចំនីតិវិធីនៃការដេញថ្លៃបន្តទៀត។ នៅភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ការដេញថ្លៃជួសជុលផ្លូវដីសប្រវែង៦.៧៣៤ម៉ែត្រ សម្រេចបានជោគជ័យ ដោយក្រុមហ៊ុន ឡាយហេងថុង ខូអិលធីឌី ទទួលបានសិទ្ធិក្នុងការអនុវត្តការងារជួសជុលផ្លូវនេះ។









 
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003855
ម្សិលមិញ :
003316
សរុប :
4212758
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា