March 13, 2019
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្បូងឃ្មុំ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។   បន្ទាប់ពីការអានរបាយការណ៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួចមក ឯកឧត្តឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគីរី បានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យទូទាំងខេត្ត រួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាងគត់មត់នូវបូរភាពទឹកដី អធិបតេយ្យភាពជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម ធ្វើឱ្យប្រទេសសជាតិsម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់ ៧.៥ភាគរយក្នុងឆ្នាំ២០១៨ កន្លងមក ដែលបានបង្កលក្ខណៈសម្បត្តិដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់របស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នបន្ថែមទៀត។ ទន្ទឹមនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីទាំងអស់ បានរួមគ្នាបង្កបរិយាយកាសនយោបាយ និងចូលរួមការពារសន្ដិសុខ ព្រមទាំងចូលរួមបំពេញកាតព្វកិច្ច និងករណីកិច្ចនានា ស្របតាមច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ បើប្រៀបធៀបនឹងការបោះឆ្នោតកន្លងមកនៅកម្ពុជា។​   ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរីទាំងមូល ត្រូវខិតខំរួមគ្នាសម្រេចឱ្យបាននូវកិច្ចការសំខាន់​ៗរួមមាន៖ ១. ត្រូវខិតខំរួមគ្នាបន្តថែរក្សាការពារនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងរក្សាឱ្យបានគត់មត់នូវអធិបតេយ្យភាព បូរភាពទឹកដីជាតិ ដោយត្រូវរួមគ្នាតស៊ូប្រឆាំងដាច់ខាតរាល់ពេលសម្មភាពខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ជាតិតាមគ្រប់រូបភាព។ ២. គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើតការថែរក្សាការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល។ ៣. បង្កើតកិច្ចសហប្រតិបត្តិការសម្របសម្រួលជាមួយកងកម្លាំងមានសមត្ថកិច្ចដែលឈរជើងតាមតំបន់ព្រំដែន ដើម្បីថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងត្រូវបង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ទាំងមនុស្ស និងទំនិញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ជាពិសេស ត្រូវលុបបំបាត់ទាំងស្រុកនូវច្រករបៀងខុសច្បាប់។ ៤. រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការផ្ដល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលជាវិស័យចម្បងរបស់ខេត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងខិតខំពង្រីកប្រព័ន្ធធារាសាស្រ្ត បណ្ដាញស្រោចស្រព ការអភិវឌ្ឍបច្ចេកទេសដាំដុះឱ្យទទួលបានទិន្នផលខ្ពស់ស្របតាមតម្រូវការទីផ្សារ ស្វែងរកទីផ្សារថ្មីដែលមានសក្ដារនុពលបន្ថែមទៀត និងគិតគូរពីវិធានការនានាដើម្បីការពារតម្លៃកសិផល និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ​។ ៥.ចាប់ពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនឹងត្រូវជំរុញឱ្យឈានដល់ដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត ដូច្នេះរដ្ឋបាលថ្នាក់ក្រោជាតិនឹងមានកិច្ចការអាទិភាពមួយចំនួនគឺ ការបង្កើនការផ្ទេរមុខងារ និងធនធាន ការផ្ទេរមន្រ្តី បុគ្គលិកពីក្រសួងមហាផ្ទៃប្រមាណជាង ៦.០០០នាក់ មកមន្រ្តីបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការការសម្រួលរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុង ស្រុក និងការផ្ទេរធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍមូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់។ ៦. បន្តខិតខំលើកកម្ពស់ការផ្ដល់សេវាចំាបាច់នានា ដូចជា សេវាសុខាភិបាល អប់រំ សង្គមកិច្ច និងសេវាសាធារណៈដទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ៧. ផ្អែកតាមការព្យាករណ៍ ឆ្នាំនេះអាកាសធាតុក្ដៅហួតហែង ហើយរដូវប្រាំងនឹងអូសបន្លាយយូជាងឆ្នាំមុន ដូច្នេះរដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រួតពិនិត្យប្រភពទឹកនានានៅមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផលរដូវប្រាំង និងត្រូវវាយតម្លៃរយៈពេលប្រើប្រាស់ប្រភពទឹកទាំងនោះ ដើម្បីមានវិធានការថែរក្សា ការពារ និងប្រើប្រាស់ ប្រភពទឹកដែលនៅសេសសល់ទាំងនេះ ដោយសន្សំសំចៃ និងផ្ដល់អាទិភាពជាចម្បងសម្រាប់ដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ និង ៨. ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ  ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង ស្រុក  ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001611
ម្សិលមិញ :
002630
សរុប :
5373947
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា