July 18, 2019
នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី   នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង សមាជិក សមាជិកា គណៈកម្មាធិការសម្បទានដី សង្គមកិច្ចថ្នាក់ជាតិ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំលើកទី ១ បន្ទាប់ពីមានការផ្លាស់ប្តូរសមាភាពមួយចំនួនក្នុងគណៈកម្មាធិការ។ ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្ត កម្មវិធីសង្គមកិច្ច គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩ ១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១ ៣៤០ ៧៦៥,៤៧ ហិកតា និងបានសាងសង់ផ្ទះសរុបចំនួន ៦ ៦៩៩ ខ្នង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ តាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។ អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោង និងបានឯកភាពលើគំនូរប្លង់ស្ថាបត្យកម្មសម្រាប់សាងសង់ផ្ទះជូនគ្រួសារកងទ័ព នគរបាលជាតិនៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដែលជាប្រភេទផ្ទះប៉ិតម៉ូតខ្មែរទំហំ ៦,៥ ម X ,៣ ម សសរបេតុងអាម៉េនិង គ្រោងដែក ក្រាលស្មាតបត ជញ្ជាំងស្មាតបត ប្រក់ក្បឿងស៊ីម៉ង់ត៍) ដែលមិនជ្រាបទឹក និងធននឹងអគ្គិភ័យ និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ ២០១៩៖ (១).ពង្រឹងការគ្រប់គ្រងដីរក្សាទុកសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ដោយប្រគល់ភារកិច្ចជូន គណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើការបោះបង្គោល កំណត់និយាមកា ចុះបញ្ជីដីរដ្ឋ និងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ ជូនអ្នករំលោភកាន់កាប់ដីដែលរក្សាទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ច (២).បន្តធ្វើការសាងសង់ផ្ទះជូនគ្រួសារកងទ័ពនិងនគរបាលជាតិតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន (៣).ជំរុញការផ្តល់វិញ្ញា បន បត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្រប់លក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច (៤).បង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពទីតាំងសម្បទានដីសង្គមកិច្ច និងត្រួតពិនិត្យការប្រើប្រាស់ដី និងផ្ទះដែលបានប្រគល់ដល់សម្បទានិកនៅតាមខេត្តគោលដៅ។ គណៈបញ្ជាការឯកភាពខេត្ត ត្រូវចេញបណ្ណកម្មសិទ្ធិ ជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្របលក្ខណ្ឌ និងដកហូតដី និងផ្ទះត្រឡប់មកវិញ ក្នុងករណីការរស់នៅនិងប្រើប្រាស់មិនស្របតាមលក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច ដើម្បីទុកប្រគល់ជូនមុខសញ្ញាសម្បទានិកថ្មីដែលកំពុងត្រូវការពិតប្រាកដ។ (៥). ជំរុញអនុវត្តបញ្ចប់ឱ្យបានជោគជ័យគម្រោង LASED II ក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក និងរៀបចំឱ្យមានប្រសិទ្ធភាពនូវគម្រោង LASED III ដែលគ្រោងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ លើផ្ទៃដីទំហំប្រមាណ ២៧ ០០០ ហិកតា មាន ៣០ ទីតាំង សម្រាប់សម្បទានិកចំនួន ១៥ ០០០ គ្រួសារ ទៅ ១៦ ០០០ គ្រួសារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំ ក្នុងនោះ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ១៨ ទីតាំង (៦).ដីដែលមិនមានជីវជាតិត្រូវរក្សាទុកសម្រាប់សង់លំនៅឋាន និងដីមានជីវជាតិទុកសម្រាប់ផ្តល់ជាដីធ្វើកសិកម្ម។ ឆ្លៀតក្នុងឱការនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក៏បានសំណូមពរក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តលើកផែនការផ្គត់ផ្គង់ទឹកស្អាត និងសាងសង់ផ្លូវ អគារសិក្សា មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋានដទៃទៀតក្នុងទីតាំងសម្បទានដីសង្គមកិច្ច ជួយជំរុញទាំងការងារយេនឌ័រ ការងារថែទាំសុខភាព និងចលនាសប្បុរសជនឱ្យចូលរួមគាំទ្រការងារសាងសង់ផ្ទះជូនគ្រួសារកងទ័ព នគរបាលជាតិ នៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល៕













សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000261
ម្សិលមិញ :
002684
សរុប :
5578493
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា