August 15, 2019
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តត្បូងឃ្មុំ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដំណើរការសកម្មភាពរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយបោយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តត្បូងឃ្មុំ ដែលជំរុញឱ្យខេត្តនេះមានកាវិវត្តន៍យ៉ាងល្អប្រសើរ ហើយប្រជាពលរដ្ឋក៏មានការអបអរសាទរនិងគាំទ្រយ៉ាងខ្លាំងខ្លាផងដែរ។ ជាមួយនេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានក្លាយទៅជាស្ពានចម្លងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការអនុវត្តការងារជាប្រយោជន៍របស់ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាជំហ៊ានដំបូងក្រុមការងារថ្នាក់ជាតិត្រូវពង្រឹងខ្លួនឯងជាមុនសិន ពីព្រោះលុះត្រាតែក្រុមការងារនេះ មានភាពរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំងហើយនោះ ទើបអាចដំណើរការការងារបានដោយរលូន ដោយចាត់ទុកថាក្រុមការងារថ្នាក់ជាតិនេះ ជាអង្គមួយដ៏សំខាន់ដែលផ្អែកលើស្មារតី និងសកម្មភាពនេះ ទើបអាចក្លាយជាស្ពានចម្លងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបាន។ គ្រប់ការចូលរួម គឺមិនទាមទារឱ្យសមាសភាពក្រុមការងារទាំងអស់ត្រូវចូលរួមគ្រប់កម្មវិធីនោះទេ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែង ប៉ុន្តែក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវមានការទទួលខុសត្រូវដ៏ធំនូវរាល់បណ្ដាភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ហើយត្រូវធ្វើយ៉ាងកុំឱ្យមានការខ្វះចន្លោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវពិនិត្យតាមដានសកម្មភាពគ្រប់បែបយ៉ាងក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងគោលនយបាយភូមិឃុំមានសុវត្ថិភាព ត្រូវបែងចែកការងារឱ្យបានច្បាស់លាស់ទៅតាមគម្រោង ផែនការ និងពិភាក្សាគ្នាមុនពេលចុះទៅកាន់មូលដ្ឋាននីមួយៗ ដើម្បីឱ្យក្រុមការងារមានភាពងាយស្រួលក្នុងពេលចុះបំពេញភារកិច្ចតាមមូលដ្ឋានរៀងៗខ្លួន។ ក្រោយពេលប្រកាសបញ្ចប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំនេះរួច ពេលត្រឡប់ទៅវិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារឱ្យរៀបចំប្រជុំនៅក្នុងមូលដ្ឋានរៀងៗខ្លួន និងអញ្ជើញក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ដើម្បីពិភាក្សាគ្នាផ្ទៃក្នុង និងណែនាំឱ្យបានស្គាល់គ្នាផង និងឱ្យពួកគាត់លើកពីបញ្ហាប្រឈមក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រមទាំងត្រូវមានទំនាក់ទំនងជាមួយគ្នាជាប្រចាំ ដើម្បីដឹងពីសុខទុក្ខ បញ្ហាប្រឈម ការលំបាកផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ពួកគាត់។ ជាមួយនឹងសកម្មភាពត្រូវប្រមូលព័ត៌មានទាំងអស់ធ្វើរបាយការណ៍ឱ្យបានទៀងទាត់តាមពេលកំណត់។ ចំពោះសំណូមពរដែលជាទិសដៅរបស់ក្រុមការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ធម្មតាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន គឺមានគ្រប់សមាសភាពមកពីស្ថាប័នជាតិ ដែលត្រូវបានដាក់បញ្ចូលឱ្យទទួលភារកិច្ចនៅក្នុងខេត្តមួយ ដូច្នេះ ក្រុមការងារបានក្ដាប់ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាល និងស្ថាប័នជំនាញថ្នាក់ជាតិ ហើយនៅពេលចុះមូលដ្ឋាននីមួយៗ គឺនឹងបានដឹង និងចែករំលែកព័ត៌មាន និងសម្របសម្រួលក្នុងនាមស្ថាប័នថ្នាក់ជាតិយកទៅដោះស្រាយ។ ក្នុងការដោះស្រាយគឺសុំឱ្យពិភាក្សាគ្នាជាមួយប្រធានក្រុមការងារថ្នាក់ជាតិនៅតាមស្រុកនីមួយៗ នៅពេលដែលដំណាក់កាលនេះមិនទាន់បានវិវត្តន៍ទៅមុខទៀត គឺសុំឱ្យយកចំណុចប្រឈមដែលមិនអាចដោះស្រាយបាននេះ មកធ្វើការពិភាក្សាដោយមិនអាចទុកចោលឱ្យក្លាយទៅជាកំហុសនៃការមិនបានឆ្លើយតបជាមួយនឹងសំណូមពររបស់ប្រជាពលរដ្ឋ  ឬក៏បានឆ្លើយតបដែរ តែមានភាពយឺយ៉ាវមិនទាន់ពេលវេលា ដូច្នេះសុំឱ្យលើកយោបល់ពិភាក្សាគ្នា ហើយនៅពេលដែលយោបល់នេះ ត្រូវមានពិភាក្សានោះ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉់ា និង ឯកឧត្តម វង សូត្រ នឹងធ្វើការសម្របសម្រួលគ្នាក្នុងកម្រិតមួយដំណាក់កាលទៀត ដើម្បីដោះស្រាយបញ្ហានេះឱ្យបានសម្រេចជោគជ័យ ដែលនេះជារបៀបរបបការងារសំដៅធានាទទួលបានប្រសិទ្ធភាពការងារពិតប្រាកដ ក្នុងការត្រួតពិនិត្យ គាំទ្រកម្មវិធីនយោបាយនិង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅខេត្តត្បូឃ្មុំនេះ ក៏ដូចជាមូលដ្ឋាននានានៅទូទាំងប្រទេស៕








សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000212
ម្សិលមិញ :
002684
សរុប :
5578444
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា