November 04, 2019
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ លោកស្រី Dina Umali Deininger ប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ប្រចាំទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការនៅនៅទីស្ដីការក្រសួង ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ លោកស្រី Dina Umali Deininger ប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ប្រចាំទីក្រុងវាស៊ិនតោន សហរដ្ឋអាមេរិក បានឱ្យដឹងថា ការដែលលោកស្រីដឹកនាំគណៈប្រតិភូធនាគារពិភពលោកចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នាពេលនេះ គឺក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលកំពុងដំណើរការអនុវត្តជាទូទៅនៅកម្ពុជា និងស្វែងរកយោបល់អនុសាសន៍ជុំវិញការត្រៀមរៀបចំអនុវត្តគម្រោង LASED III នាពេលខាងមុខ។  លោកស្រីបានបង្ហាញពីការអបអរសាទរដែលកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរជាទីមោទនៈ និងបានប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកាល​ពីឆ្នាំ២០១៥។ កម្ពុជាបានកាត់បន្ថយកម្រិតភាពក្រីក្រព្រមទាំងបង្កើនកម្រិតជីវភាពរស់នៅល្អប្រសើរ។ លោកស្រីក៏បានកើតសរសើរពីការអនុវត្តគម្រោងកន្លងមក និងកិច្ចសហប្រតិបត្តិការរួមគ្នានាពេលខាងមុខផងដែរ។ ជាមួយនេះ លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយធនាគារពិភពលោក ដោយធានាបានូវការអនុវត្តសកម្មភាពការងាររបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចទទួលបានជោគជ័យទាន់ពេល ដែលគម្រោងនេះ គឺជាផ្នែកមួយគាំទ្រនឹងកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាការឆ្លើយតប ឯកឧតម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រសួងប្តេជ្ញាអនុវត្តគម្រោងសម្បទានហិរញ្ញប្បទាន របស់ធនាគារពិភពលោក ឱ្យមានប្រសិទ្ធភាពនិងបញ្ចប់ទៅតាមផែនការគ្រោងទុកនៅបំណាច់ឆ្នាំ២០២១។ បច្ចុប្បន្នក្រសួងកំពុងបន្តកំណត់លទ្ធភាពដី និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជាមួយនេះ ក៏ត្រូវត្រួតពិនិត្យមើលពីការចែកដីហើយសម្បទានិកមិនបានយកទៅប្រើប្រាស់ផងដែរ។ ម៉្យាងទៀតក្រសួងក៏ត្រូវការហិរញ្ញប្បទានលើសកម្មភាពអាទិភាពមួយចំនួនដូចជា រៀបចំកសាងផែនការប្រើប្រាស់ដី ឃុំ សង្កាត់ ស្រុក ខណ្ឌ ដោយបច្ចុប្បន្ន ធនាគារពិភពលោកបានជួយ ចំនួន៩០ឃុំ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការជំនួយយ៉ាងតិច ៩០០ឃុំ នៅឆ្នាំក្រោយ។ ផែនការប្រើប្រាស់ដីនេះ នឺងជួយពន្លឿនកំណើនសេដ្ឋកិច្ចខ្លាំងនៅជនបទនិងកាត់បន្ថយភាពក្រីក្រផងដែរ។ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីរដ្ឋ ហិរញ្ញប្បទានគាំទ្រលំនៅឋានសមរម្យធន់នឹងអាកាសធាតុសម្រាប់ជួយប្រជាពលរដ្ឋក្រីក្ររងគ្រោះ ដោយគ្រោះធម្មជាតិ ដូចជាបាក់ច្រាំង លិចទឹក ខ្យល់ព្យុះជាដើម ។ ក្រសួងបានរៀបចំមន្រ្តីអនុវត្តគម្រោងចំនួន ២៧រូប ដែលសុទ្ធសឹងតែជាមន្រ្តីសកម្ម និងជួយឱ្យគម្រោងទទួលបានជោគជ័យ ។ ប្រសិនបើមានការខ្វះខាតបុគ្គលិក រឺសម្ភារៈផ្សេងទៀត ក្រសួងត្រៀមនឹងគាំទ្របន្ថែមទៀត ។ ក្រសួងមានមោទនាភាពដែលបានទទួលការគាំទ្រពីធនាគារពិភពលោកទាំងបច្ចេកទេស និងហិរញ្ញប្បទាន ប៉ុន្តែកន្លងមកឃើញថា មានមន្រ្តីធនាគារ ពិភពលោកផ្នែកសុវត្ថិភាពសង្គម ជួយមិនទាន់បានគ្រប់គ្រាន់ដោយសារតែមានពេលវេលាមមាញឹកពេក ដូចនេះ ការរៀបចំឯកសារសុវត្ថិភាពសង្គមមានការយីតយ៉ាវ មិនទាន់សភាពការណ៍វិវត្តន៍របស់គម្រោងដែលត្រៀមទទួលហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោង LASED III ដូចនេះសូមជួយណែនាំមន្រ្តីរដ្ឋាភិបាលបន្ថែមឱ្យបានគ្រប់គ្រាន់ដើម្បីសម្រេចបានការបង្កើតឯកសារគម្រោង LASED III ឱ្យបានទាន់ពេលវេលា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ហើយជាដៃគូអភិវឌ្ឍដ៏ល្អសម្រាប់កម្ពុជាផងដែរ៕  









សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002892
ម្សិលមិញ :
002428
សរុប :
6021014
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា