January 14, 2020
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថាប្រជាពលរដ្ឋ​ទូទាំងប្រទេសបាន អបអរសាទរនូវសមិទ្ធផល ​ដែលបានកសាងឡើង​របស់ប្រទេសជាតិរយៈពេល ៤១ឆ្នាំមកនេះ ដែលរាជរដ្ឋាភិបាល​បាន​ខិតខំប្រឹងប្រែង ​​ដើម្បីឱ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ​ និងលើកតំកើងកិត្យានុភាពជាតិឱ្យ​មាន​​ការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ ស្ថានភាពនៃការវិវត្តនេះបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋ​ត្រូវ​​បាន​​​លើកតំកើងបន្តិតម្ដងៗ។ នៅក្នុងឆ្នាំ២០១៩ វិស័យសំណង់មានទុនវិនិយោគ​ចំនួន ១១,០០០ លានដុល្លារ​សហរដ្ឋអាមេរិកស្មើនឹង ៩៨% បើធៀបនិងឆ្នាំ២០១៨ ដែលមានតែ ៥ពាន់លានដុល្លារ ដែលចាត់ទុក​ថា​​​ជា​​ការផ្ដល់​​នូវជំនឿជឿជាក់​របស់រាជរដ្ឋាភិបាលដែលបានផ្ដល់ដល់អ្នកវិនិយោគ ដូច្នេះទើបការបណ្ដាក់ទុ​ន​វិនិយោគ​​​​នៅកម្ពុជា មានការកើនឡើងយ៉ាងគំហុក ហើយតម្រូវឱ្យច្បាប់ស្ដីពីសំណង់នេះ​ត្រូវបានឆ្លើយតប​ជាមួយនឹង​កិច្ចការដែលយើងចង់បាន។ ជាមួយនិងការផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ពេលនេះគឺមានការជួប​ជុំគ្នាពីគ្រប់​អ្នក​វិជ្ជាជីវៈក្នុងវិស័យសំណង់ ដើម្បីផ្សព្វផ្សាយច្បាប់​សំណង់នេះឱ្យបានទំលំទូលាយ ហើយនេះជាលើកទីបី ហើយ​ដែលបាន​​ផ្សព្វផ្សាយច្បាប់នេះឡើង ដោយលើកទីមួយបានផ្សព្វផ្សាយដល់មន្រ្តីរាជការក្នុងក្របខណ្ឌ​ក្រសួង​រៀប​ចំដែ​ន​ដី​​ នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យអ្នកពាក់ពន្ធ័ក្នុងវិស័យសំណង់ អ្នកដែលត្រូវផ្ដល់​សេវាសំណូមពរ និង​សេវាចាំបាច់ជូនដល់ប្រជាពលរដ្ឋបានកាន់កាប់នូវបណ្ដាខ្លឹមសារជាសារវ័ន្ដ​ដែលបានចែងនៅ​ក្នុងច្បាប់សំណង់ ហើយ​លើក​ទីពីរ យើងបានធ្វើការបណ្ដុះបណ្ដាលដល់គ្រូ​បង្គោល​នៅក្នុង​វិស័យសំណង់​ ដែលចាក់ទុកថាជាឆ្អឹងខ្នងសម្រាប់ផ្សព្វផ្សាយ និងទ្រទ្រង់ដល់ច្បាប់សំណង់។ ក្រោយពេល​បញ្ចប់​វគ្គផ្សព្វផ្សាយ ច្បាប់ស្ដីពីរសំណង់នេះ សិក្ខាកាមទាំងអស់​ដែលជា​អ្នក​​វិជ្ជាជីវៈក្នុង​វិស័យ​​សំណង់នឹងទទួលបាន​វិញ្ញាបនត្រ​បញ្ជាក់ការបណ្ដុះបណ្ដាលដើម្បីឱ្យសិក្ខាមទាំង​អស់ យកទៅប្រើប្រាស់ ក្នុងការបំពេញការងារជាមួយអ្នកច្បាប់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់។​ ការបើកវគ្គ​ផ្សព្វផ្សាយនាពេលនេះក៏ដើម្បីឱ្យអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់​បានយល់ជ្រួតជ្រាបកាន់តែច្បាស់ និ​ង​ចូលរួម​ផ្សព្វផ្សាយ​ ការអនុវត្តច្បាប់​សំណង់​ឱ្យមាន​​​ប្រសិទ្ធភាព។ ក្រៅ​ពី​វគ្គបណ្ដុះបណ្ដាល​ច្បាប់ស្ដីពី​សំណង់លើនេះរួច ក្រសួងនឹងបើកវគ្គបណ្ដុះបណ្ដាលដល់រូបវន្ដបុគ្គល ឬ ក្រុមហ៊ុន​ដែលធ្វើអាជីវកម្មក្នុងវិស័យសំណង់ ​ដើម្បី​ឱ្យពួក​គាត់​បានយល់ច្បាស់ពីខ្លឹមសារនៃច្បាប់នេះទាំងអស់គ្នា ងាយស្រួយក្នុងការបំពេញការងារ។ គោលដៅ​នៃច្បាប់​សំណង់​ គឺចាំបាច់ត្រូវធ្វើឱ្យមានសន្តិសុខ សុវត្ថិភាពដល់សំណង់ ហើយសំណង់ត្រូវតែផ្ដល់សន្តិសុខ សុវត្ថិភាព​​​ដល់​ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងធានាឱ្យការអនុវត្តច្បាប់​សំណង់​នេះ ស្របទៅតាមផែនការនគរូបនីយកម្ម ដោយមិនត្រូសង់លើប្រឡាយ ឬ ហេដ្ឋារចនាសម្ព័ន្ធ ឬ ប៉ះ​ចំតំបន់​បេតិកភណ្ឌនោះ​ឡើយ។ ច្បាប់សំណង់នេះក៏មានចែងឱ្យមានការគាំទ្រ ដល់អ្នកពាក់ព័ន្ធ ហើយក៏ចាត់​ទុកថាច្បាប់​នេះ​ក៏ត្រូវតែបាន លើកកម្ពស់វិស័យអចលនព្រទ្យ ដែលជាទុនដ៍មានសក្ដានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបញ្ជាក់ភាពស្រប​ច្បាប់​ដល់បណ្ដាសំណង់ ដែលបានសង់រួចរាល់កាលពីអតីតកាលចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៦ ផង​ដែរ។​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវដល់ក្រុមហ៊ុនដែលមានលទ្ធភាព និងបានចុះបញ្ជីនៅ​ក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនដែលប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ សិក្សាគម្រោងប្លង់ គឺដល់វេលាដែលក្រុមហ៊ុននេះអាចប្រកបមុខរបរ និងអាជីវកម្ម ក្នុងការត្រួតពិនិត្យនិង បញ្ជាក់ទៅលើសំណង់ មុននឹងបញ្ជូនឱ្យ ឯកឧត្តមចុះហត្ថលេខាសម្រេចយល់​ព្រមថាសំណង់នេះអាច​សាង​ សង់បាន ឬ យ៉ាងណានោះ ៕












សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000670
ម្សិលមិញ :
002019
សរុប :
6340772
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា