March 09, 2020
នៅវត្តព្រះពន្លៃ ហៅវត្តពន្លៃ ស្ថិតក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មូំ បានរៀបចំពិធីសម្ពោធឆ្លងរបង ខ្លោងទ្វារ កុដិ ខ្ចុះ និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ អាចារ្យ គណៈកម្មការ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ព ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ។ តាមរបាយការណ៍របស់ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា វត្តព្រះពន្លៃ ហៅវត្តពន្លៃ  ជាវត្តមួយក្នុងចំណោមវត្តទាំងទំាង ៦៤ ក្នុងស្រុកត្បូងឃ្មុំ បានចាប់ផ្តើមកសាងឡើងដោយព្រះតេជគុណ ព្រះនាម ពេជ្រ ប៉ិល នៅក្នុងឆ្នាំ១៩០០ រហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល ១២០ ឆ្នាំមកហើយ និងមានព្រះតេជគុណគង់នៅជាព្រះគ្រូចៅអធិការរហូតដល់បច្ចុប្បន្នមានចំនួន ៧ ព្រះអង្គ។ វត្តនេះក៏មិនខុសពីវត្តដទៃទៀតនៅទូទាំងប្រទេសដែរ គឺបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញទីអារាមនេះស្ទើរគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩  ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានកសាង និងស្តារឡើងវិញ ក្នុងនោះដែរទីអារាមវត្តព្រះពន្លៃ ហៅវត្តពន្លៃ ក៏ដូចជាទីអារាមនានានៅទូទាំងប្រទេស បានចាប់ផ្តើមជួសជុល និងកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ក្រោមការជួយឧបត្ថម្ភពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សប្បុរសជន រួមជាមួយព្រះគ្រូចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។ ដោយឡែករបង ខ្លោងទ្វារ កុដិ បន្ទប់ទឹក ប្រព័ន្ធលូ ត្រូវបានកសាងឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់ ដែលចំណាយលើការសាងសង់សរុប អស់ចំនួន ១៤៦ ០៨៥ (មួយសែនបួនម៉ឺន ប្រាំមួយពាន់ ប៉ែតសិបប្រាំដុល្លារសហរដ្ឋអាមេរិក) បច្ចុប្បន្ននៅជំពាក់ថ្លៃជាង និងសម្ភារៈ ចំនួន ១៥ ៧៧៧ (មួយម៉ឺនប្រាំពាន់ ប្រាំពីរយចិត្តសិបប្រាំពីរដុល្លារ)។ ក្នុងពិធីនេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាជាច្រើន ដ៏វិសេសវិសាលដែលបានកកើតឡើងក្នុងវត្តព្រះពន្លៃ ហៅវត្តពន្លៃ ក្រោមការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវការកសាងសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភ័ណ្ឌ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា​។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរប្រជាពលរដ្ឋ នៅក្នុងឃុំនេះ ដែលមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់ប្រជាពលរដ្ឋឃុំអញ្ជើម នេះគឺជាការតម្កល់ទុកនូវផលប្រយោជន៍ជាតិជាធំ ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយយូរអង្វែង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា តាមរយៈការគាំទ្រពីបងប្អូនប្រជាប្រជាពលរដ្ឋ ក្រុមការងារថ្នាក់មូលដ្ឋានងាយស្រួលឆ្លើយតបជូនដល់ប្រជាពលរដ្ឋវិញ គឺមានតែការខិតខំប្រឹងប្រែងអ្វីជាតម្រូវការរបស់ប្រជាពលរដ្ឋ ហើយឃុំនេះផងដែរ ក៏មិនដែលមានបញ្ហាអសកម្មរបស់អាជ្ញាធរ ទៅលើសន្តិសុខ សណ្តាប់ធ្នាប់ណាមួយឡើយ។ ពាក់ព័ន្ធនឹងវត្តព្រះពន្លៃនេះ គឺមានការកើតឡើងមានរយៈពេលយូរអង្វែង រហូតដល់ ១២០ឆ្នាំមកហើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវ ប្រជាពលរដ្ឋជិតឆ្ងាយ ត្រូវចូលរួមថែរក្សានូវសមិទ្ធផលនេះ ឱ្យបានគង់វង្សបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ រំលឹកផងដែរថា ៤១ ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យរួចផុតពីការលំបាក បាននាំមកនូវសុខសន្តិភាព និងសុភមង្គលជូនដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទូទាំងប្រទេស នេះគឺចាត់ទុកជាស្នាដៃរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងបងប្អូននៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលនេះគឺជាសុគុណដ៏ធំ ដែលចាត់ទុកថាជាស្នាដៃធំធេង ពិសេសគឺការកសាងសម្រាប់ទីអារាម និងចង់បានសមិទ្ធផលនៅទូទាំងប្រទេសផង និងក៏បានចូលរួមការពារនូវសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងឧទ្ទឹសកុសល់ បុព្វការីជន ទាំងអស់ដែលបានចែកឋានទៅ និងឧទ្ទឹសមគ្គផលទៅដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ដែលបានចូលរួមចំណែកដែលបានចូលរួមការកសាងវត្តព្រះពន្លៃនេះ ជាប្រយោជន៍នៅក្នុងវិស័យព្រះពុទ្ធសាសនា។   ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគេនដល់ព្រះចៅអធិការវត្តព្រះពន្លៃ ហៅវត្តពន្លៃ នេះចំនួន ១៥ ០០០ (មួយម៉ឺនប្រាំពាន់ដុល្លារ) ទុកសម្រាប់បង្រ្គប់ថ្លៃជាងសាងសង់ និងនៅសល់ ៧៧៧ ដុល្លារទៀតទុកជូនលោកយាយលោកតា ពុទ្ធបរិស័ទចូលរួមចាប់មគ្គផលរួមគ្នា និងជូនតាជីតាយាយជី ១០០នាក់ ម្នាក់ៗ ក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល  គ្រូពេទ្យ ១០នាក់ ម្នាក់ៗ សារុង១ ថវិកា ១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៦៥នាក់ ម្នាក់ៗសារុង ១ ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស ២១៤ នាក់ ម្នាក់ៗ សម្ភារៈសិក្សាមួយចំនួន ថវិកា ៥០០០ រៀល ឧបត្ថម្ភសាលស្រុកត្បូងឃ្មុំ ១លានរៀល និងសាលាឃុំអញ្ចើម ៥ម៉ឺនរៀលផងដែរ​៕











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001520
ម្សិលមិញ :
003606
សរុប :
6425470
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា