March 16, 2020
នៅព្រឹកថ្ងៃចន្ធ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ដល់រដ្ឋបាលរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ កោតសរសើពីស្នាដៃរួមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យមានការអភិវឌ្ឍន៍ជឿនលឿន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាសំណង់ដ៏ទៃទៀតជាច្រើន ទាំងសន្តិសុខសណ្តាប់ធ្នាប់ យ៉ាងល្អប្រសើរ ដើម្បីឱ្យមណ្ឌលរាជធានីមួយនេះ សាកសមជាទីកន្លែងដែលប្រមូលផ្តុំនូវ សេដ្ឋកិច្ច វប្បធម៌ពាណិជ្ជកម្មនិងជាបេះដូងនៃព្រះរាជាណាចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថាការផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះ មានសារៈសំខាន់ចង់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ មានក្រុមហ៊ុន ក្រុមជាង ត្រូវចូលរួមឯកភាព នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តនូវច្បាប់សំណង់ ដែលចាត់ទុកជាម៉ែត្រវាស់ ឱ្យចាប់អារម្មណ៍អំពីការគ្រប់គ្រប់គ្រង  ការគិតគូរ ទៅលើវិស័យខាងលើនេះ ដែលនៅមាន ១១២ ជំពូក និង ១១២ មាត្រា ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះគោលបំណងនៃការផ្សព្វផ្សាយនេះដែរ។ ចង់ឱ្យអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញទាំងអស់យល់ដឹងអំពីគោលការណ៍ និងវិធានការសំខាន់ៗ ដើម្បីធានាអនុវត្តឱ្យបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី និងសមត្ថកិច្ច របស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។ ជំរុញការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកវិជ្ជាជីវៈ និងក្រុមហ៊ុនដែលប្រកបអាជីវកម្ម នៅក្នុងវិស័យសំណង់។ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិស័យសំណង់ ឱ្យស្របទៅតាមការវិត្តន៍នៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនជំនឿទុកចិត្តរបស់វិនិយោគគិននិងអតិថិជននៅក្នុងវិស័យសំណង់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ការផ្សព្វផ្សាយនេះ ក៏បានរៀបចំជាយន្តការលម្អិត ដោយការបណ្តុះបណ្តាលគ្រូជំនាញ សម្រាប់មន្រ្តីជំនាញពាក់ព័ន្ធក្រសួងមាន ចំនួន ៥៨៨ រូប បានធ្វើការបណ្តុះបណ្តាលគ្រូចំនួន ៥៨៨ រូប ដើម្បីផ្សព្វផ្សាយលម្អិតអំពីច្បាប់ ជាមួយគ្នានេះក៏បានផ្សព្វផ្សាយទៅដល់វិស្វករដែលបានចុះបញ្ជី វិស្វករ ស្ថាបត្យករ អ្នកទំាងពីរនេះគឺជាអ្នករៀបចំទទួលខុសត្រូវទៅលើគុណភាពបទដ្ឋានបច្ចេកទេសសំណង់ ក៏ដូចជាអ្នកត្រូវរៀបចំនៅតាមបណ្តាការដ្ឋានសំណង់បានចំនួន ៣២៨៩ រូប ដោយក្នុងនោះវិស្វករ ៦៥% ស្ថាបត្យករ ៩១% ហើយក្រសួងក៏បានផ្សព្វផ្សាយទៅដល់ក្រុមហ៊ុនទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា ទាំងខ្មែរ និងបរទេស ដែលបានចុះបញ្ជីនៅក្នុងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចំនួន ៩៧៣នាក់។ ការផ្សព្វផ្សាយនេះ មានគោលបំណងពិសេសគឺនៅពេលច្បាប់នេះបានចេញរួចហើយ គឺត្រូវអនុវត្តដោយសារតែមានការគ្រប់គ្រង ទៅលើការងារនេះ គឺត្រូវផ្សព្វផ្សាយច្បាប់នេះ និងចែកជូនវិញ្ញាបនបត្រ ទៅដល់អ្នកដែលបានចូលរួមការផ្សព្វផ្សាយដែលរៀបំឡើងដោយក្រសួង។  ទៅថ្ងៃខាងមុខនេះក្រុមជាង គឺនឹងត្រូវរិតបណ្តឹងច្បាប់ ឱ្យស្ថិតនៅក្រោមច្បាប់ ដើម្បីតម្រង់ទិសឱ្យមានការអនុវត្ត ការទទួលខុសត្រូវ ធានានូវប្រសិទ្ធភាពខ្ពស់បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិតនៅក្នុងវិស័យសំណង់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញមន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះអនុវត្តច្បាប់ឱកយមានប្រសិទ្ធភាព តាមច្បាប់ និងគោលការណ៍នានា ចេញដោយក្រសួង ដែលមានសមត្ថកិច្ចចេញលិខិតអនុញ្ញាតដល់ក្រុមជាង នៅតាមបណ្តរាជធានី ខេត្ត ការចេញលិខិតអនុញ្ញាតសាងសង់ ទៅតាមដែនសមត្ថកិច្ចរបសខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសំណូមពរ ទៅដល់ផ្នែកពាកព័ន្ធ ជាពិសេសរាជធានី ខេត្ត គឺហាមដាច់ខាតរាល់សំណង់ដែលមិនមានច្បាប់សាងសង់ គឺមិនអនុញ្ញាតឱ្យសាងសង់ជាដាច់ខាត ដោយអនុវត្តទៅតាមច្បាប់ដែលបានចែង  ដោយកំណត់ឱ្យមានការពិនិត្យគ្រប់លក្ខខណ្ឌតម្រូវ គ្រប់បែបយ៉ាង ពិសេសគឺការដ្ឋានសំណង់ធំៗ ដែលបានធ្វើការយ៉ាងម៉ត់ចត់ មិនត្រូវឱ្យមានចន្លោះប្រហោងទៅដល់មន្រ្តីជំនាញ កំឱ្យមានបញ្ហាទៅថ្ងៃក្រោយ តម្រូវឱ្យមានការសិក្សាគម្រោងប្លង់ច្បាស់លាស់ពីក្រុមហ៊ុនគម្រោងប្លង់  សិក្សារួចរាល់ ទើបអនុញ្ញាតឱ្យសាងសង់ទៅតាមក្រោយ៕  






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
001268
ម្សិលមិញ :
003606
សរុប :
6425218
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា