July 14, 2020
នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាព និងការកំណត់ទិសដៅអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានមានប្រសាសន៍ថា ក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នេះ ៥សមាសធាតុ ដែលត្រូវអនុវត្តគឺការបែងចែកដីសង្គមកិច្ច បញ្ហាចុះបញ្ជី ការរៀបចំដីកសិកម្ម ចិញ្ចឹមសត្វ ដាំដុះ ដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦និងតម្រូវឱ្យមានកម្មវិធីច្បាស់លាស់ ដើម្បីឱ្យការអនុវត្តគម្រោងមានប្រសិទ្ធភាពឆាប់រហ័សនិងទាន់ពេលវេលា។ ក្នុងគោលដៅនេះឯកឧត្តមបានផ្តល់ការណែនាំដល់មន្រ្តីពាក់ព័ន្ធត្រូវបំពេញការងារឱ្យបានម៉ត់ចត់ ក្នុងការអនុវត្តគម្រោងទៅតាមដំណាក់កាលនីមួយៗ ស្របតាមនីតិវិធី និងរៀបចំផែនការឱ្យបានច្បាស់លាស់ ព្យាយាមកែប្រែរាល់ភាពខ្វះចន្លោះនានា ជាពិសេសលើការងារចុះបញ្ជីដី ការរៀបចំដី និងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលត្រូវទទួលផលពីគម្រោងនេះ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារជាច្រើនពាក់ព័ន្ធនឹងការអនុវត្តគម្រោង បានជំរុញមន្រ្តីជំនាញត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តគម្រោងនេះ ឱ្យបានរួចរាល់ឆាប់រហ័សទាន់ពេលវេលាចៀសវាងកុំឱ្យមានការអូសបន្លាយ ឬមិនយកចិត្តទុកដាក់ធ្វេសប្រហែសក្នុងការបំពេញភារកិច្ច ដែលនាំឱ្យការងារមានភាពយឺតយ៉ាវ ឬអសកម្មនោះឡើយដើម្បីឱ្យការអនុវត្តគម្រោងមានប្រសិទ្ធភាព បានទទួលជោគជ័យ និងជាកិត្តិយសរបស់មន្រ្តីខ្លួនឯងផង ជាកិត្តិយសរបស់ក្រសួងស្ថាប័នផង និងជាការបង្កើននូវជំនឿជឿជាក់ដល់ប្រជាពលរដ្ឋក្នុងសង្គមជាតិផង សំដៅផ្តល់ផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000575
ម្សិលមិញ :
003060
សរុប :
7127635
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា