September 07, 2020
ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ តាន់ ម៉ាលី ព្រមទាំងក្រុមគ្រួសារ និងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តជោតិរង្សី ហៅវត្តបុស្ស វត្តសិបណយារាម ហៅវត្តចំបក់ និងវត្តរតនារាម ហៅវត្តដូនរ័ត្ន ស្ថិតនៅក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ តាន់ ម៉ាលី ព្រមទាំងក្រុមគ្រួសាររួមនិងសហការី និងពុទ្ធបរិស័ទទាំងអស់ បានវេរប្រគេនចង្ហាន់ និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ និងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារនេះជារដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ ទើបឯកឧត្តមរួមនឹងសហការី បានចូលរួមកាន់បិណ្ឌវេនទី៥ នៅក្នុងបណ្ដាវត្តចំនួន៣ ក្នុងស្រុកមេមត់នេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរបុរសស្នេហាជាតិ ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ឱ្យបានទទួលមគ្គផលរៀងៗខ្លួន និងរួចផុតពីទុក្ខលំបាកផ្សេងៗតាមជំនឿបែបព្រះពុទ្ធសាសនា ដែលការធ្វើបុណ្យទានឧទ្ទិសកុសលនៅពេលនេះ ចាត់ទុកថាជាការដឹងនូវគុណូបការៈដ៏ថ្លៃថ្លារបស់ពួកគាត់ ដែលបានពលីជីវិត ដើម្បីជាតិ និងប្រជាជន។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំរូង និងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស ដែលបានបន្តផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានគោលការណ៍គ្រឹះយ៉ាងរឹងមាំក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដោយនាំមកនូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ជូនជាតិ និងប្រជាជន។ គួរកត់សម្គាល់ថាបច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាពស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើងនោះដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាពធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002985
ម្សិលមិញ :
003679
សរុប :
8631074
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា