November 04, 2020
 នៅព្រឹកថ្ងៃពុធ ៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៤៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ជួបសំណេះ​សំណាល​ និង​នាំ​យក​ស្រូវ​ពូជ​ប្រភេទ OM 51-54 ដែល​ជា​អំណោយ​របស់ សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​ចំនួន ១ ១៩១គ្រួសារ មកពីឃុំចំនួន ៩ នៃ​ស្រុក​ក្រូចឆ្មារ ១ ៥៧១ គ្រួសារ មកពីឃុំចំនួន ៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើក​ឡើងថា អំណោយ​ជា​ស្រូវ​ពូជ​ប្រភេទ OM 51-54 ដែលបាន​ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ នៅពេលនេះ​ គឺ​ជា​ទឹកចិត្ត​ដ៏ថ្លៃថ្លា​របស់​ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ជានិច្ចកាល​សម្ដេច​ទាំងទ្វេរ​រួមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​តែងតែយក​ចិត្ត​ទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់​ទីកន្លែង ពិសេស​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារគ្រោះ​ធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា និង​ប្រជាពលរដ្ឋ​ដែល​ទីទាល់​ក្រីក្រ​ជួបការ​លំបាក​ដោយ​មិនប្រកាន់ពូជសាសន៍ សាសនា ឬ ពណ៌​សម្បុរ​អ្វីឡើយ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​ដល់​ប្រជាពលរដ្ឋក្នុង​ស្រុកក្រូចឆ្មារ ទាំងអស់​ក្រោយ​ពេល​ទទួល​បានស្រូវពូជ​នេះ ហើយ​ត្រូវ​រក្សា​ទុក​សម្រាប់​បង្កបង្កើន​ផលនិង​លើកទឹកចិត្ត​ឱ្យមានការដាំដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រោយ​ពេល​ទឹក​ស្រក​ទៅវិញ​ ដោយ​កុំ​ទុកដី​ឱ្យនៅទំនេរ​ចោល ដើម្បី​បង្កើន​ជីវភាពក្នុងគ្រួសារអោយប្រសើរឡើង។   បន្ទាប់​មក​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមនឹង​ក្រុមការងារ​ក៏បាន​បន្ត​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ពុល​អាហារ និង​កំពុង​សម្រាក​ព្យាបាល នៅ​មណ្ឌល​ប្រតិបត្តិស្រុកក្រូចឆ្មារ ដោយ​ក្នុង​ឱកាសនោះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បានផ្ដល់​ថវិកា ជា​អំណោយ​របស់​ សម្ដេចតេជោនាយករដ្ឋមន្រ្តី និង​ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូន​ដល់​គ្រូពេទ្យ​នៅ​មណ្ឌល​ប្រតិបត្តិស្រុក​ក្រូចឆ្មារ នេះ ចំនួន ៣៦នាក់ ក្នុងម្នាក់ៗ១០០ ០០០ រៀល អ្នកជំងឺ ដែលពុលអាហារចំនួន ៤៦ នាក់ក្នុងម្នាក់ៗ ៥០ ០០០ រៀល អ្នកជំងឺធម្មតា​ដែលកំពុង​សម្រាកព្យាបាល​នៅ​ក្នុង​មណ្ឌល​នេះ​ចំនួន ៣០ នាក់​ក្នុងម្នាក់ៗ ៥០ ០០០ រៀល និងអ្នកកំដរអ្នកជំងឺក្នុងម្នាក់ៗ ៣០នាក់ ម្នាក់ៗ ២០ ០០០ រៀល ព្រមទាំង​បាន​បន្ត​ទៅ​ពិនិត្យ​មើល​មន្ទីរពេទ្យ ដែល​កំពុង​សាងសង់ ជា​អំណោយ​របស់​ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋក្នុង​ស្រុកក្រូចឆ្មារ នេះ និង​បានឧបត្ថម្ភថវិកា ដល់​កម្មករ​នៅការដ្ឋាន​ចំនួន១៣ នាក់ក្នុងម្នាក់ៗ ៥០ ០០០ រៀលផងដែរ៕













សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002167
ម្សិលមិញ :
003904
សរុប :
8626577
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា