ភាសាខ្មែរ
English
ទៅ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តជោតិរង្សី ហៅវត្តបុស្ស ក្នុងខេត្តត្បូងឃ្មុំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំស្ដីពីការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា ជប៉ុន និងពិធីចុះអនុស្សារណៈយោគយល់ លើកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ជប៉ុន
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានតំណាង JICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
Housing Rehabilitation Project for the Victim in the 2018 Flooded-Damaged Area along Mekong River
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវា
សាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តជោតិរង្សី ហៅវត្តបុស្ស ក្នុងខេត្តត្បូងឃ្មុំ
February 20, 2021
នៅវត្តជោតិរង្សីហៅវត្តបុស្ស ស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តនេះក្រោមអធិបតីភាព ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ អាចារ្យ គណៈកម្មការ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែផល្កុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ បានឱ្យដឹងថា វត្តជោតិរង្សីហៅវត្តបុស្សនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩១០ មកម្ល៉េះដោយគិតមកទល់បច្ចុប្បន្នមានអាយុកាល ១១១ ឆ្នាំ និងបានឆ្លងកាត់ការគ្រប់គ្រងពីព្រះគ្រូចៅអធិការចំនួន ១០ អង្កហើយ។ វត្តនេះក៏មិនខុសពីវត្តដទៃទៀតនៅទូទាំងប្រទេសដែរគឺបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញទីអារាមនេះស្ទើរគ្មានសល់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋនៅតំបន់នេះក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរបានរំដោះខ្លួនរួចផុតពីការកាប់សម្លាប់មានសិទ្ធិសេរីភាពពេញលេញ រីឯវិស័យព្រះពុទ្ធសាសនាក៏ត្រូវបានស្ដារឡើងវិញផងដែរ។ ជាមួយនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ទើបប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងអស់នៅតំបន់នេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ រួមគ្នាបោសសម្អាត និងជួសជុលកសាងវត្តជោតិរង្សីហៅវត្តបុស្ស និងសមិទ្ធផលនានាក្នុងវត្តនេះ ឡើងវិញជាបន្តបន្ទាប់ សម្រាប់បន្តកិច្ចប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។ ដោយឡែក ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តដែលត្រូវធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បានចំណាយថវិកាក្នុងការសាងសង់អស់ ២៧១ ០៥៦ ០០០ រៀល និង ៤៧២ ៥៦៤ ដុល្លារ ក្នុងនោះមានថវិកាចូលរួមឧបត្ថម្ភពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវសរុប ៣១ លានរៀល និង ១១៥៤១៧ ដុល្លារ និងមានការចូលរួមចំណែកជាថវិកាពីព្រះសង្ឃរួម និងសប្បុរសជននានា ជាច្រើនហើយបច្ចុប្បន្ននៅជំពាក់ថ្លៃជាងចំនួន ២៣ ៥៧០ ដុល្លារ ទៀត។
ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននាំមកនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ទាំងអស់នៅក្នុងឃុំរូងក៏ដូចជាក្នុងស្រុកមេមត់ទាំងមូល ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខ និងភាពរីកចម្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះព្រះវិហារថ្មីស្រឡាង ដែលមានរចនាបថយ៉ាងល្អប្រណិតនិងសមិទ្ធិផល នានា ជាច្រើនដ៏វិសេសវិសាលដែលបានកកើតឡើងក្នុងវត្តជោតិរង្សីហៅវត្តបុស្សក្រោមការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេច បាននូវការកសាងសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភ័ណ្ឌ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកសមិទ្ធផលទាំងឡាយ ដែលបានកកើតឡើងនាពេលនេះ ថាជាការរួមចំណែក ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា និងម្យ៉ាងទៀត ក៏កើតមានឡើងដោយសារការតម្រង់ទិសគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានខិតខំធ្វើយ៉ាងណាឱ្យមានភាពសុខដុមនៅក្នុងសង្គមជាតិ តាមរយៈការកំណត់ថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែក៏បានផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋក្នុងការជ្រើសរើសសាសនា ដែលខ្លួនមានជំនឿជឿជាក់ ដោយគ្មានការបង្ខិតបង្ខំផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ដែលថានៅក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានភាពសប្បាយរីករាយសុខដុមរមនា គឺខុសពីជាង ៤០ឆ្នាំមុន ដែលប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច លំបាកវេទនា គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ភាពសុខដុមរបស់ប្រជាពលរដ្ឋលើគ្រប់ផ្នែកគ្រប់វិស័យ រួមទាំងវិស័យសាសនាផងនោះអាចកើតឡើងបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ បានខិតខំប្រឹងប្រែងរកមកបានដោយលំបាកនិងបន្តរក្សានូវសុខសន្តិភាពនេះសម្រាប់ជាប្រយោជន៍ជាតិនិងប្រជាជន ដូច្នេះហើយទើបសម្តេចតេជោ តែងតែបានលើកឡើងនូវពាក្យថាអរគុណសន្តិភាព និងចូលរួមអរគុណសន្តិភាពទាំងអស់គ្នា ដោយធ្វើយ៉ាងណារួមគ្នា ថែរក្សាសុខសន្តិភាព នេះឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍ ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ បានរស់នៅជួបជុំគ្នាប្រកបដោយភាពសុខដុមរមនាបន្តរហូតដល់កូនចៅជំនាន់ក្រោយៗទៀត។ ម្យ៉ាងទៀតក៏ត្រូវរួមគ្នាអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ ១៩ ឱ្យមានប្រសិទ្ធភាពផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគេនដល់ព្រះចៅអធិការវត្តជោតិរង្សី ហៅវត្តបុស្ស នេះ ចំនួន ៣០ ០០០ ដុល្លារ ទុកសម្រាប់បង្រ្គប់ថ្លៃជាងសាងសង់ និងបានផ្តល់ជូន លោកតា លោកយាយ ១០០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៣៣នាក់ និង គ្រូពេទ្យ ១០នាក់ ម្នាក់ៗទទួលបានសារុង១ ថវិកា ១ម៉ឺនរៀល និងសិស្សានុសិស្ស ៣០០ នាក់ ម្នាក់ៗទទួលបានសម្ភារសិក្សា និងថវិកា ៥ ០០០រៀល និងឧបត្ថម្ភថវិកាជូនសាលាស្រុកមេមត់ ១លានរៀល និងសាលាឃុំរូង ចំនួន ៥០ម៉ឺនរៀល ព្រមទាំងបានបំពាក់គ្រឿងឥស្សរិយយសដល់បុគ្គល ដែលមានស្នាដៃក្នុងការជួយកសាងសមិទ្ធផលនានា បម្រើឱ្យវិស័យព្រះពុទ្ធសាសនាក្នុងវត្តនេះផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
អាជ្ញាប័ណ្ណវិស័យសំណង់
អាជ្ញាបណ្ណចុះបញ្ជីឆ្នាំ ២០១៨
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០១៥និងទិសដៅការងារឆ្នា...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
111026
ម្សិលមិញ :
093868
សរុប :
9654677
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា