January 01, 2016
ឯកឧត្តមទេសរដ្ឋមន្រ្តី អឹុម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ និងខេត្តមណ្ឌលគិរី គឺជាបុគ្គលម្នាក់ដែលត្រូវបានប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី គោរពស្រលាញ់ តាមរយៈសកម្មភាពមនុស្សធម៌ ប្រកបដោយសទ្ធាជ្រះថ្លា និងការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តរបស់ឯឧត្តមក្នុងការជ្រោមជ្រែងឧបត្ថម្ភគាំទ្រ ដើម្បីជម្រុញឱ្យមានការកសាង និងអភិវឌ្ឍនូវសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងខេត្តក្រចេះ និងមណ្ឌលគិរី ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន ព្រមទាំងបានរួមចំណែកជួយកែលំអកំរឹតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តទាំង២នេះ ឱ្យមានភាពល្អប្រសើរឡើងថែមមួយកំរឹតទៀតផងដែរ។

កន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានរួមចំណែកកសាងខេត្តទាំង២ គឺក្រចេះ និងមណ្ឌលគិរី ដោយក្នុងនោះ នៅក្នុងផ្នែកពុទ្ធចក្រ ឯកឧត្តម បានជួយជ្រោមជ្រែងទាំងសម្ភារៈ និងថវិកា ក្នុងការកសាងវត្តអារាម និងសមិទ្ធិផលនានាក្នុងវត្ត មានសួនច្បារ, ស្រះទឹក, របងវត្ត, សាលាឆាន់, ព្រះវិហារ, ផ្ដល់ជូនសៀវភៅធម៌, រៀបចំទីសេនាសនៈក្នុងវត្ត ធ្វើឱ្យវត្តអារាមសាកសមជាទីសក្ការៈបូជារបស់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី ក្នុងន័យលើកស្ទួយវិស័យព្រះពុទ្ធសាសនាក្នុងខេត្តឱ្យមានការរីកចម្រើន ព្រមទាំងបានរួមចំណែកកែលំអសោភ័ណភាពទីវត្តអារាមឱ្យមានរចនាបទ ក្បូរក្បាច់រចនា ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាស្វែងយល់ពីវប្បធម៌ ទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ សកម្មភាពនេះ ក៏បានជម្រុញមួយផ្នែកដល់វិស័យទេសចរណ៍ក្នុងខេត្តឱ្យមានការរីកចម្រើន ដែលអាចឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំង២ ក្រចេះ និងមណ្ឌលគិរី អាចរកចំណូលបន្ថែមតាមរយៈ វិស័យទេសចរណ៍ ដើម្បីកែលំអកំរឹតជីវភាពរស់នៅរបស់ខ្លួនឱ្យប្រសើរឡើងផងដែរ។

លើផ្នែកអាណាចក្រ ឯកឧត្តមទេសរដ្ឋមន្រ្តី ជាបុគ្គលដ៏សកម្មម្នាក់ ដែលបានខិតខំប្រឹងប្រែងគៀងគររកសប្បុរសជនជិតឆ្ងាយឱ្យជួយកសាងសមិទ្ធិផលជាច្រើនក្នុងខេត្ត ដូចជាកសាងសាលារៀន អគារសិក្សា ដែលជាថ្នាលបណ្ដុះបណ្ដាលដល់កូនចៅប្រជាពលរដ្ឋឱ្យមានចំណេះដឹង រួចផុតពីភាពអវិជ្ជា និងកសាងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ ដើម្បីអាចឱ្យកូនចៅប្រជាពលរដ្ឋមានជំនាញវិជា្ជជីវៈក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបាន។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានខិតខំ គៀងគរបង្កើតមូលនិធិប្រាក់បន្ថែមម៉ោងដល់លោកគ្រូ អ្នកគ្រូ ដែលមូលនិធិនេះមានផលប្រយោជន៍យ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យអប់រំក្នុ្ងងខេត្ត ក៏ដូចជាលើកស្ទួយជីវភាពគ្រូបង្រៀន ដោយប្រើប្រាស់មូលនិធិជួយក្នុងការបើកប្រាក់ម៉ោងបន្ថែមជូនលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនសិស្សលើសម៉ោង ដែលគោលការណ៍នេះត្រូវបានលោកគ្រូ អ្នកគ្រូ ក្នុងខេត្តក្រចេះ និងមណ្ឌលគិរី បានអបអរ និងគាំទ្រពេញចិត្តយ៉ាងខ្លាំង និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការផ្ដល់ចំណេះដឹងដល់សិស្សប្រកបដោយគុណភាព។ កន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារ បានបើកយុទ្ធនាការចុះជួយបូមទឹកសង្គ្រោះដំណាំកសិកម្មជូនប្រជាពលរដ្ឋ និងជួយជីកអណ្ដូងស្នប់ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ឃុំក្នុងខេត្តទាំង២ ដោយផ្ដល់ជូនក្នុងមួយឃុំ គឺអណ្ដូង១ ដែលផ្ដល់ជូននៅតាមសាលារៀន ដើម្បីជាប្រយោជន៍អាចឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទីនោះ មានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែល ឯកឧត្តមទេសរដ្ឋមន្រ្តី បានរួមចំណែកផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងមណ្ឌលគិរី ឱ្យរស់នៅប្រកបដោយសុខ មាលភាព មានសុវត្ថិភាព សន្តិសុខ និងទទួលបានការអប់រំប្រកបដោយគុណភាព ព្រមទាំងលើកតំកើងជីវភាពរស់នៅរបស់ពួកគាត់ឱ្យប្រសើរឡើង ដោយក្នុងនោះ ឯកឧត្តម បានកសាងបណ្ណាល័យសាធារណៈ ដែលមានផ្ទុកសៀវភៅរាប់រយរាប់ពាន់ក្បាលសម្រាប់ឱ្យសាធារណៈជនបានចូលសិក្សាស្វែងយល់ ដោយមានបំពាក់កុំព្យូទ័រ ប្រព័ន្ធអ៊ីនធីណិត ដែលអាចឱ្យការសិក្សាស្រាវជ្រាវកាន់តែមានភាពទូលំទូលាយ និងបានចូលរួមចំណែកកសាងរចនាសម្ព័ន្ធនានាក្នុងខេត្ត រូមមានផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក ស្ពាន និងផ្ដល់ពូជដំណាំ ពូជស្រូវ ជីកសិកម្ម ដល់ប្រជាកសិករ សម្រាប់ធ្វើកសិកម្មដាំដុះ បង្កបង្កើនផល បង្កើនជីវភាពគ្រួសារ រួមនឹងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់មិនអាចគណនា នៅក្នុ្ងងខេត្តក្រចេះ និងមណ្ឌលគិរី ដែលកើតចេញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រទាំងប្រទើសផ្សេងៗ ដែលកើតមានឡើងចំពោះប្រជាពលរដ្ឋ ប្រកបដោយជោគជ័យ និងអាចទទួលយកបាន ក្នុងនោះក៏មានបញ្ហាដីធ្លីផងដែរ។

ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងមណ្ឌលគិរី អបអរសាទរ និងរីករាយចំពោះសមិទ្ធិផលនានា ដែលបានរីកដុះដាលចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលជាបុគ្គលឆ្នើមម្នាក់បានលះបង់ពេលវេលា និងធនធានយ៉ាងច្រើន ដោយមិនខ្លាយនឿយហត់ ដើម្បីសម្រចបាននូវស្នាដៃជាច្រើនគួរជាទីមោទនៈជូនជាតិ មាតុភូមិ និងប្រជាជន៕
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
002558
ម្សិលមិញ :
003334
សរុប :
5797874
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា