February 21, 2017
នៅព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ជា​អនុ​ប្រធាន​ណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ដើម្បី​ពិនិត្យ និង​សិក្សា​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ក្នុង​ភូមិសាស្រ្ត​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ស្រុក​ស្រែអំបិល និង​ស្រុក​បុទមសាគរ ខេត្ត​កោះកុង ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ នានា សំដៅ​សម្រួល​ដល់​ជីវភាព​រស់នៅ លើក​កម្ពស់    កម្រឹត​ជីវភាព និង​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ស្រប​តាម​ស្មារតី​នៃ​សារាចរ​ណែនាំ​លេខ​០១ សរណន របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​០៣ ខែ​កុម្ភៈ គ.ស. ២០១២ ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាស​នោះ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ឯកភាព​គ្នា  ១/. រៀបចំ​គម្រោង​អភិវឌ្ឍ​តំបន់​កែវផុស​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​ទេសចរណ៍ ២/.រៀបចំ​ផែនការ​ការពារ​ដី​ចំណី​ឆ្នេរ ដោយ​សាងសង់​ផ្លូវ​គំលាត​១០០ ទៅ​១១០​ម៉ែត្រ​ពីសមុទ្រ​តាម​តំបន់​ឆ្នេរ​ស្រប​តាម​សារាចរណ៍​លេខ០១  ៣/.សាងសង់​បង្គោល​ព្រំ​ការពារ​ដី​ចំណី​ឆ្នេរ និង​ព្រំ​ប្រទល់​រដ្ឋបាល​ខេត្តតំបន់ឆ្នេរ៕




សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

អាជ្ញាប័ណ្ណវិស័យសំណង់
ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004437
ម្សិលមិញ :
002636
សរុប :
7102263
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា