September 10, 2017
នៅព្រឹកថ្ងៃ អាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា គ.ស.២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តចំនួន៤ គឺ វត្តក្ដុល វត្តមេមត់ វត្តដូនរ័ត្ន និងវត្តបុស្ស ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងបានចូលរួមប្រគេនបច្ច័យដល់វត្តនីមួយៗចំនួន ២លានរៀល និង គ្រឿងឧបភោគបរិភោគ ។ ដោយឡែកវត្តក្តុល ឯកឧត្តមទេសរដ្ឋមមន្ត្រី ក៏បានប្រគេនបច្ច័យចំនួន ១ម៉ឺនដុល្លារ សម្រាប់ការសាងសង់ឧបដ្ឋានសាលា ដែលជាបច្ច័យរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តពិនិត្យការសាងសង់ព្រះវិហារវត្តចំបក់ ស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានថវិកាសម្ដេចតេជោនាយករដ្ឋមន្រ្តីបច្ច័យចំនួន ១០០០ដុល្លារ ប្រគេនសម្រាប់ការសាងសង់បន្ត។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា សុផារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងអស់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាល់សមិទ្ធផលនៅទីវត្តអារាមក៏ដូចជាសមិទ្ធផលនានា គឺសុទ្ធតែបានកកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជាក្រោមបរិបទដែលកម្ពុជាមានសន្តិភាពនិងស្ថិរភាពនយោបាយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយថែរក្សាសន្តិភាព និងសមិទ្ធផលនានាឱ្យបានប្រសើរ ដើម្បីកូនចៅជំនាន់ក្រោយបន្តទៀត និងផ្តាំផ្ញើរអាជ្ញាធរមូលដ្ឋានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានសកម្ម ដើម្បីបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជាក្រុមគ្រួសារនៅក្នុងភូមិផងរបងតែមួយ ៕

























ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
003489
ម្សិលមិញ :
006336
សរុប :
3159088
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលណទ្រព្យនៅកម្ពុជា