February 03, 2018
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានានៅវត្តបទុមុនីរង្សី ហៅវត្ដដូនម៉ៅ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

 នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សំណង់  បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានានៅវត្តបទុមុនីរង្សី ហៅវត្ដដូនម៉ៅ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បន្ទាប់ការអានរបាយការណ៍របស់លោក  កេង ប៊ុនណាអភិបាលនៃគណអភិបាស្រុកត្បូងឃ្មុំ ស្តីអំពីប្រវត្តិនៃការកសាងវត្តបទុមុនីរង្សី ហៅវត្ដដូនម៉ៅ នេះរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីដឹកនាំប្រទេសឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យនៅកម្រឹតទាបបំផុត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលដែលកើតឡើងនៅពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មាវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្ដើមការសាងសមិទ្ធផលនេះឡើង ដើម្បីឧទ្ទេសដល់វិស័យព្រះពុទ្ធសាសនា និងជាទីកន្លែងសម្រាប់ប្រជាពុទុ្ធបរិស័ទជិតឆ្ងាយរៀបចំពិធីបុណ្យតូចធំផ្សេងៗ ព្រមទាំងជាទីកន្លែងសម្រាប់សិក្សារៀនសូត្រផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថាកាលពីមុនវត្តបទុមុនីរង្សី ហៅវត្ដដូនម៉ៅនេះ មិនមានផ្លូវស្រួលដូចបច្ចុប្បន្ននេះឡើយ ដោយសារតែនៅរដូវរស្សាមានលិចទឹក ជាពិសេសនៅរដូវប្រាំងមានដីហុយដែលធ្វើឱ្យប្រជាពុទ្ធបរិស័ទពិបាកក្នុងការធ្វើដំណើរទៅមក។ បច្ចប្បន្ននេះ ដោយមានការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តពីប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំរិះរកគ្រប់មធ្យោបាយកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា នៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសឱ្យមានភាពស្អប្រសើរឡើង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកមានភាពងាយស្រួល។ ឆ្លៀតឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រជាពលរដ្ឋ អំពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះហើយឯកឧត្តមស្នើឱ្យប្រជាពលរដ្ឋទាំងអស់ទៅអញ្ជើញបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយគួរជ្រើសរើសគណបក្សដែលបានជួយរំដោះទុក្ខសោកនាដកម្មជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋកាលពីអតីតកាល និងអាចរក្សាបាននូវស្ថេរភាពនយោបាយ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ៧%ក្នុងមួយឆ្នាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានទទួលរងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទទួលរងនូវសោកដនាកម្មបាត់បង់ផ្ទះទ្រព្យសម្បត្តិ និងត្រូវរត់គេចពីសង្គ្រាមជារៀងរាល់ថ្ងៃ មានផ្ទះមិនហ៊ានស្នាក់នៅ មានផ្លូវមិនហ៊ានដើរ។ លុះមកដល់ឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ គឺរបបដ៏យង់ឃ្នងខ្មៅងងឹត ប៉ុល ពត ប្រជាពលរដ្ឋទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការហួសពីកម្លាំង ហូបចុកមិនបានគ្រប់គ្រាន់ ទ្រព្យសម្បត្តិដែលប្រជាពលរដ្ឋខិតខំរកបានតាំងពីមុនមកត្រូវបានរឹបអូសគ្មានសល់  ប្រពន្ធព្រាត់ប្ដី កូនព្រាត់ឪពុកម្ដាយ ជាពិសេសប្រជាពលរដ្ឋរាប់លាននាក់ត្រូវបានសម្លាប់ទាំងអ្នកខ្លះពុំមានកំហុសអ្វីទាំងអស់។ សរុបទៅជាង ៨ឆ្នាំនោះ រាល់សមិទ្ធផលទាំងឡាយត្រូវបានបំផ្លិចបំផ្លាញគ្មានសល់។  ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការធ្វើបដិវត្តន៍នៅមជ្ឈឹមបូព៌ា ដែលបានផ្ដួលរបបដឹកនាំចាស់ ដាក់របបដឹកនាំថ្មី បានធ្វើឱ្យប្រទេសជាតិមានសង្គ្រាមរ៉ាំរ៉ៃ សមិទ្ធផលទាំងឡាយត្រូវបានបំផ្លិចបំផ្លាញ ហើយប្រជាជនទាំងចាស់ទាំងក្មេង ត្រូវបង្ខំចាកចេញពីប្រទេសកំណើតរបស់ខ្លួនដោយសារតែក្នុងប្រទេសមានតែមូលដ្ឋានកងទ័ព។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ចាប់តាំងពីឆ្នាំ ១៩៧៩មកដល់បច្ចុប្បន្នចេញពីបាតដៃទទេ រាល់សមិទ្ធិផលទាំងឡាយត្រូវបានស្ដារឡើងវិញនៅគ្រប់ទីកន្លែង ហើយជីវភាពប្រជាពលរដ្ឋត្រូវបានលើកតំកើង។ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈនេះ បច្ចុប្បន្ន ប្រជាពលមានជីវភាពសមរម្យ បន្ទាប់ពីការរស់ឡើងវិញបន្ទាប់ពីការទទួលរងនូវសោកនាដកម្មកាលពីអតីតកាល។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ជាពិសេសជ្រើសរើសគណបក្សណាដែលបានរំដោះប្រទេសជាតិ ការពារផលប្រយោជន៍ប្រជា
ជន និងអាចរក្សាបាននូវស្ថេរភាពនយោបាយជាមួយនិងសន្ដិសុខរឹងមាំគ្រប់កាលៈទេសៈ ដើម្បីឱ្យប្រទេសជាតិបានបន្តអភិវឌ្ឍទៅមុខកាន់តែរីកចម្រើនបន្ថែមទៀតទាំងក្នុងតំបន់ និងសកលលោក។ ឯកឧត្តមក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាស្ថេរភាពនេះឱ្យបានគង់វង្ស ហើយប្រឆាំងដាច់ខាតចំពោះជនណាដែលព្យាយាមបង្ករអសន្ដិសុខផ្ទៃក្នុង ហើយត្រូវអនុវត្តតឹងរឹងបំផុតចំពោះជនអគតិទាំងនោះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏នាំយកថវិកា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់វត្តបទុមុនីរង្សី ហៅវត្ដដូនម៉ៅចំនួន ១០លានរៀល លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ៧០នាក់ ម្នាក់ៗសារុង១ និងថវិកា១ម៉ឺនរៀល និងសិស្សានុស្ស ១៥០នាក់ ម្នាក់ៗប៊ិច១ដើម សៀវភៅ ២ក្បាល និងថវិកា ៥,០០០រៀល។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានបំពាក់មេដៃឥស្សរយសប្រគេន ជូនដល់ព្រះគ្រូចៅអធិការ និងសប្បុរសជន ដែលបានរួមចំណែកកសាងសមិទ្ធផលនេះឡើង។ បន្ទាប់មកទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញកាត់ខ្សែបូដាក់សម្ពោធឆ្លងឱ្យប្រើប្រាស់មហាកុដិ និងសមិទ្ធផលនានានៅវត្តបទុមុនីរង្សី ហៅវត្ដដូនម៉ៅ ចាប់ពីពេលនេះតទៅ៕

















 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
014288
ម្សិលមិញ :
036309
សរុប :
20405335
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir