February 27, 2018
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តមង្គលបូរី ហៅវត្តមង់  ស្ថិតនៅឃុំមង់រៀវ  ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ ឱ្យដឹងថា វត្តមង្គលបូរី ហៅវត្តមង់ បានកសាងឡើងនៅក្នុងអំឡុងឆ្នាំ១៨០០ ដោយព្រះគ្រូចៅអធិការព្រះនាម ចាប សំ លើផ្ទៃដីទំហំ ៤០ហិកតា បច្ចប្បន្ននៅសល់ ៤.២៣ហិកតា ប៉ុណ្ណោះ។ ក្នុងអំឡុងសង្គ្រាមតស៊ូនៃរដ្ឋប្រហាទម្លាក់សម្ដេចព្រះនរោត្តមសីហនុ ដោយលោកសេនាប្រមុខលន់ ណុល សមិទ្ធផលក្នុងវត្តរួមនឹងផ្ទះប្រជាពលរដ្ឋនៅភូមិជុំវិញវត្តត្រូវបានបំផ្លាញស្ទើរគ្មានសល់ ដោយសារការទម្លាក់គ្រាប់បែក និងទទួលរងនូវការបាញ់គ្រាប់ផ្លោង។ លុះមកដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ទីវត្តនេះត្រូវបានយកធ្វើជាកន្លែងដាក់អំបិល និងចិញ្ចឹមសត្វ។ ចំណែកព្រះសង្ឃត្រូវបានផ្សឹកឱ្យទៅធ្វើការនៅតាមកងចល័ត និងតាមការដ្ឋាននានា។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមទង់    រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម រួមនិងឥស្សរជនជាច្រើនទៀត បានរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងិតនេះ ហើយសមិទ្ធផលនានានៅវត្តអារាមនេះត្រូវបានកសាងជាបណ្ដើររហូតបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នាពេលនេះ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មាវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្ដូចផ្ដើមការសាងសមិទ្ធផលនេះឡើង ដើម្បីឧទ្ទេសដល់វិស័យព្រះពុទ្ធសាសនា និងជាទីកន្លែងសម្រាប់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយរៀបចំពិធីបុណ្យតូចធំផ្សេងៗ។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សមិទ្ធផលដែលកើតមានឡើងនៅពេលនេះ គឺដោយសារការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទសជាតិមានសន្ដិភាព ស្ថេរភាពនយោបាយរឹងមាំ ដោយសម្ដេចបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍលើកគ្រប់វិស័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា បើស្រុកទេសមិនមានសន្ដិភាព ស្ថេរភាពនយោបាយ មានសង្គ្រាមកើតឡើង នោះនឹងមិនមានឡើយការអភិវឌ្ឍន៍។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងខិតខំការពារសន្ដិភាពនេះឱ្យកើតមានជារៀងរហូត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា បទពិសោធន៍ដ៏ជូរចត់ ដែលប្រទេសយើងបានជួបពីអតីតកាល ដូចជា ក្នុងរបបសង្គមរាស្រ្តនិយមដែលដឹកនាំដោយ ព្រះករុណា ព្រះនរោត្តមសីហនុ ព្រះបរមរតកោដ្ឋ ប្រទេសជាតិកំពុងរីកចំរើនលើគ្រប់វិស័យ ប៉ុន្តែដោយសារមានការញុះញុងពីសហរដ្ឋអាមេរិក នៅឆ្នាំ១៩៧០ លន់ ណុល បានទំលាក់ព្រះអង្គចេញពីតំណែង ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ។  ជាពិសេសបន្ទាប់ពី លោកសេនាប្រមុខ លន់ ណុល ធ្លាក់ពីតំណែងបានបន្តឱ្យប្រទេសជាតិជួបសោកនាដកម្មដ៏ធ្ងន់ធ្ងរបន្ថែមទៀត គឺ ប៉ុល ពត បានបង្ខំឱ្យប្រជាជនធ្វើការហួសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ ថែមទាំងបានសម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខកាន់តែមានទឹកចិត្តពុះពារគ្រប់ឧបសគ្គ ដើម្បីដឹកនាំប្រទេស ហើយចាប់តាំងពីបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏ខ្មៅងងឹត ប៉ុល ពត មកសម្ដេចបានខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាការពារ ការពារសន្ដិភាព ស្ថេរភាពនយោបាយ និងមិនអនុញ្ញាតឱ្យបរទេស ឬ ជនអគតិណាមកបំផ្លាញសន្ដិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលនានាដែលជាតិ និងប្រជាជនបានខិតខំប្រឹងកសាងតាំងពីបាតដៃទទេ រហូតដល់មានសមិទ្ធិផលគួរជាទីមោទនៈដូចសព្វថ្ងៃនេះឡើយ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់កុំជឿតាមការញុះញុងរបស់ជនបរទេស ឬ ជនអគតិមួយចំនួន ដែលមានគំនិតចង់ធ្វើបដិវត្តន៍ដែលអាចបណ្ដាលឱ្យប្រទេសធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមដូចអតីតកាល។ ដូច្នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស្នើឱ្យប្រជាពលរដ្ឋទាំងត្រូវបន្តការគាំទ្រ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីការពារសន្ដិភាព ស្ថេរភាពនយោយ និងការពារបូរណភាពទឹកដី និងបន្តអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏នាំយកថវិកា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់វត្តមង្គលបូរី ហៅវត្តមង់ ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាជីយាយជី ១០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ៥៥នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល និងសិស្សានុស្ស ២៣១នាក់ ម្នាក់ៗប៊ិច១ដើម សៀវភៅ ២ក្បាល និងថវិកា ៥,០០០រៀល។ ដោយឡែកសាលាស្រុកត្បូងឃ្មុំ ចំនួន ១លានរៀល សាលាឃុំមង់រៀវ ៥០ម៉ឺនរៀល។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញកាត់សីមារ និងសម្ពោធដាក់ឱ្យប្រើប្រាស់ព្រះវិហាររួមនឹងសមិទ្ធផលនានក្នុងវត្តមង្គលបូរី ហៅវត្តមង់ ផងដែរ៕












 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
015400
ម្សិលមិញ :
036309
សរុប :
20406447
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir