October 27, 2022
នាព្រឹកថ្ងៃព្រហស្បតិ៍  ៣កើត ខែកត្ដិក ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២  ឯកឧត្ដម  ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​រៀប​ចំ​ដែនដី  នគរូប​នីយកម្ម និងសំណង់ និងឯកឧត្តម  MIKAMI Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន  ប្រចាំព្រះរាជាណាចក្រ​កម្ពុជា  អញ្ជើញទស្សនកិច្ច​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) និង​មន្ទីរពិសោធន៍​ជាតិ​សំណង់​នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​ប្រទេសជប៉ុន​​ប្រចាំ​កម្ពុជា​​បាន​​លើក​​ឡើងថា ក្រសួង​ដីធ្លី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍ និង​ដឹក​ជញ្ជូន​នៃប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ដល់ក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៃ​ប្រទេស​កម្ពុជា ដើម្បីរៀបចំ​សេចក្តីព្រាង​ច្បាប់ស្ដីពី​សំណង់ ហើយច្បាប់​នេះ​ត្រូវបានអនុម័តកាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់​សំណង់​នេះ មានចែងយ៉ាងច្បាស់ អំពីបទបញ្ញត្តិស្ដីពី​សំណង់ ដើម្បីធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ត្រួត​ពិនិត្យសំណង់សំដៅទទួលបានលិខិតអនុញ្ញាតសាងសង់ ការត្រួតពិនិត្យការដ្ឋានសំណង់ដែលកំពុងដំណើរការហើយដើម្បីទទួលបានវិញ្ញាបនបត្រប្រើប្រាស់សំណង់ត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងបញ្ជាក់សំណង់ពីអ្នកជំនាញដែលមានអាជ្ញាប័ណ្ណជាដាច់ខាត។លើសពីនេះបច្ចុប្បន្នក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍និងដឹកជញ្ជូននៃប្រទេសជប៉ុនបានផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីរៀបចំសេចក្តីព្រាងបទបញ្ញត្តិនីតិវិធីស្ដីពីសំណង់សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីសំណង់កាលពីខែមីនាឆ្នាំ២០២២ ហើយឆ្នាំនេះគឺជាឆ្នាំចុងក្រោយនៃគម្រោងរៀបចំសេចក្តីព្រាងបទបញ្ញត្តិនីតិវិធីសំណង់ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថាដើម្បីអនុវត្តគោលការណ៍បទបញ្ញត្តិនីតិវិធីសំណង់ឲ្យបានសមស្រប មន្ទីរពិសោធន៍ជាតិសំណង់គឺជាកត្តាសំខាន់ដែលមិនអាចខ្វះបាន ដូច្នេះហើយទើបរដ្ឋាភិបាលជប៉ុនបានអនុម័តកញ្ចប់ថវិកាជាជំនួយឥតសំណងចំពោះសម្ភារៈពិសោធន៍ផលិតផលបរិក្ខារនិងសម្ភារៈសំណង់ដែលបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់តាំងពីខែវិច្ឆិកាឆ្នាំ២០២១ កន្លងមកនេះ។

ឯកឧត្តមសង្ឃឹមថាក្រោយពេលដែលសម្ភារៈជំនួយរបស់ជប៉ុនបានបញ្ជូនមកដល់កម្ពុជាហើយនោះមន្ទីរពិសោធន៍ជាតិសំណង់នៃប្រទេសកម្ពុជានឹងប្រើប្រាស់សម្ភារៈដែលជាជំនួយរបស់ប្រទេសជប៉ុននេះដោយអនុលោមតាមស្តង់ដារបទបញ្ញត្តិនីតិវិធីបច្ចេកទេសសំណង់សម្រាប់ធ្វើតេស្តពិសោធន៍ផលិតផលសម្ភារៈនិងបរិក្ខារផ្សេងៗតាមការគ្រោងទុក។ ឯកឧត្តម
Mikami Masahiro បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងសហការីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអនុញ្ញាតឱ្យប្រទេសជប៉ុនបានផ្ដល់ជំនួយលើវិស័យសំណង់នៅកម្ពុជាជាពិសេសមន្ទីរពិសោធន៍ជាតិសំណង់នេះនិងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប(CORS) ព្រមទាំងបានសម្របសម្រួលជំរុញឱ្យដំណើរទស្សនកិច្ចនាពេលនេះបានដំណើរការដោយជោគជ័យនិងសប្បាយរីករាយ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកថានេះគឺជាការវិវត្តរីកចម្រើនថ្មីមួយទៀតតាមរយៈកិច្ចសហប្រតិបត្តិការរវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយ ក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍និងដឹកជញ្ជូន នៃប្រទេសជប៉ុននិងតាមរយះការជួយសម្របសម្រួលពីJicaក៏ដូចជា ឯកឧត្តម MIKAMI Masahiroឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាបានធ្វើឲ្យយើងទទួលលទ្ធផលយ៉ាងល្អប្រសើរដូចពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ ឯកឧត្តមមីកាមីម៉ាស្សាហ៊ីរ៉ូ ដែលបានបង្ហាញពីភក្តីភាពនិងការយកចិត្តទុកដាក់គាំទ្រដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយនេះគឺជាសមិទ្ធផលដែលចាត់ទុកថាយើងបានផ្ដល់ប្រភពទុនសម្រាប់ធនធានមនុស្សផងនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជារួមនិងការបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានជំនាញច្បាស់លាស់ អាចយល់ដឹងពីបច្ចេកទេសនិងការរីកចម្រើនផ្សេងៗបានយ៉ាងឆាប់រហ័ស មានភាពជាក់លាក់ហើយ ឯកឧត្តមសង្ឃឹមថានៅមាន  ៩៤ស្ថានីយ៍វាស់វែងទៀតដែលយើងអាចនឹងយកមកគ្របដណ្ដប់ទូទាំងប្រទេសនោះមន្ត្រីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្អែកលើបទពិសោធន៍កន្លងមកនឹងអាចមានសមត្ថភាពក្នុងការបំពេញនូវភារកិច្ចនេះបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋកម្ពុជា។  





ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាបានធ្វើឲ្យយើងទទួលលទ្ធផលយ៉ាងល្អប្រសើរដូចពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ ឯកឧត្តមមីកាមីម៉ាស្សាហ៊ីរ៉ូ ដែលបានបង្ហាញពីភក្តីភាពនិងការយកចិត្តទុកដាក់គាំទ្រដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយនេះគឺជាសមិទ្ធផលដែលចាត់ទុកថាយើងបានផ្ដល់ប្រភពទុនសម្រាប់ធនធានមនុស្សផងនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជារួមនិងការបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានជំនាញច្បាស់លាស់ អាចយល់ដឹងពីបច្ចេកទេសនិងការរីកចម្រើនផ្សេងៗបានយ៉ាងឆាប់រហ័ស មានភាពជាក់លាក់ហើយ ឯកឧត្តមសង្ឃឹមថានៅមាន  ៩៤ស្ថានីយ៍វាស់វែងទៀតដែលយើងអាចនឹងយកមកគ្របដណ្ដប់ទូទាំងប្រទេសនោះមន្ត្រីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្អែកលើបទពិសោធន៍កន្លងមកនឹងអាចមានសមត្ថភាពក្នុងការបំពេញនូវភារកិច្ចនេះបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋកម្ពុជា។






 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
023840
ម្សិលមិញ :
022981
សរុប :
20490915
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir