អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
ធនាគារពិភពលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លីតាមបណ្តារាជធានី ខេត្ត
ឯកឧត្តម លាង មុនីរិទ្ធ ជួបប្រជុំជាមួយ តំណាងរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
កិច្ចប្រជុំនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញធ្វើបាឋកថាដល់សិស្សសាលាភូមិន្ទរដ្ឋបាល
November 03, 2022
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៣
ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញផ្ដល់បាឋកថាស្ដីពីនីតិវិធីការគ្រប់គ្រងប្រព័ន្ធដីធ្លី និងសំណង់នៅកម្ពុជា ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីឆ្នាំ២០២២ ទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា កម្មវិធីបាឋកថា ត្រូវបានចាត់ទុកជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល។ បាឋកថាមានសារសំខាន់មិនអាចខ្វះបាននៅក្នុងកម្មវិធីបណ្ដុះបណ្ដាល ដើម្បីពង្រឹងចំណេះដឹង ចំណេះធ្វើ របស់សិស្សមន្រ្តី និងកម្មសិក្សាការីអំពីចក្ខុវិស័យទស្សនទាន ឧត្តមនុវត្តន៍ នៃការដឹកនាំ គ្រប់គ្រង កែទម្រង់ ការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួងស្ថាប័ន តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល។ ក្នុងន័យនេះ បាឋកថាបានផ្ដល់ឱកាសដ៏មានតម្លៃមួយសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការីអាចលើកឡើងនូវសំណួរសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ឬអ្នកជំនាញ ដើម្បីទទួលបាននូវពុទ្ធិ គតិបណ្ឌិត និងវិធីសាស្រ្តល្អៗបន្ថែម ដែលជាធាតុចូលក្នុងការរៀបចំ គោលនយោបាយសាធារណៈ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។ ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលប្រចាំឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាល បានកំណត់គោលដៅក្នុងការរៀបចំបាឋកថាចំនួន ១០ហើយបាឋកថាដែលត្រូវបានធ្វើឡើងនាពេលនេះជាបាឋកថាទី ១០ របស់សាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តម បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលតែងតែបានផ្ដល់ការគាំទ្រ ដល់ដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាប័នដ៏លេចធ្លោ និងឈានមុខមួយ ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនជូនសង្គមជាតិ និងរាជរដ្ឋាភិបាល។ បាឋកថានាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី ១២ និងកម្មសិក្សាការីឆ្នាំ ២០២២ ទាំងអស់ បានស្ដាប់ផ្ទាល់នូវ បាឋកថារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីស្វែងយល់អំពីភាពជាអ្នកដឹកនាំក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានធ្វើទស្សនកិច្ចសិក្សានៅអគារថ្មីដ៏មានសោភ័ណភាពមានរចនាបទបុរាណខ្មែរដ៏ល្អឯករបស់ទីស្ដីការក្រសួងផងដែរ។ ឯកឧត្តម យក់ ប៊ុនណា បានស្នើដល់កម្មសិក្សាការីទាំងអស់ត្រូវត្រង់ត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់អំពីមេរៀនបទពិសោធន៍ជាក់ស្ដែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិសេសអំពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀនពិសោធន៍ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងដឹកនាំការកែទម្រង់នៅតាមអង្គភាពរៀងៗខ្លួននាពេលអនាគត។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកប្រធានបទនៃបាឋកថាស្ដីពីនីតិវិធីការគ្រប់គ្រងប្រព័ន្ធដីធ្លី និងសំណង់ នៅកម្ពុជា ថាពិតជាមានសក្តានុពល សម្រាប់ឱ្យសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី ១២ និងកម្មសិក្សាការីឆ្នាំ២០២២ ទាំងអស់បានធ្វើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថាក្នុងនាមជាមន្ត្រីរាជការ គឺត្រូវសម្លឹងគោលដៅឱ្យបានច្បាស់លាស់ ហើយក្នុងនាមជានិស្សិត គឺត្រូវសម្លឹងទៅរកការអភិវឌ្ឍចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់ទិសដល់ខ្លួនឯង។ ទាំងអស់គ្នាកំពុងស្ថិតនៅក្នុងបរិយាកាសមួយដ៏ល្អប្រសើរ ដែលប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ គ្មានការគម្រាមកំហែង គ្មានសង្គ្រាមតាមព្រំដែន ដែលនេះគឺជាបណ្ដុំនៃភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ហើយផ្អែកទៅលើលទ្ធភាពនេះ គឺយើងអាចធ្វើការអភិវឌ្ឍបានជាបន្តបន្ទាប់ និងរៀបចំឱ្យយុវជនមានការងារធ្វើប្រមាណ ៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ។ នៅក្នុងបរិការនេះ តម្រូវឱ្យរាជរដ្ឋាភិបាលរៀបចំអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះ គឺការរកការងារ និងប្រាក់ចំណូលបំពេញបន្ថែមសម្រាប់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ ដែលនេះជានយោបាយ ដើម្បីកាត់បន្ថយភាពក្រីក្រនិងការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីត ១៩ ក្នុងនោះមានយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងមានលទ្ធភាពអាចបើកដំណើរការឡើងវិញ លើគ្រប់វិស័យ។ ទាំងនេះគឺដោយសារប្រមុខរាជរដ្ឋាភិបាល មានភាពទទួលខុសត្រូវខ្ពស់ ហើយប្រជាពលរដ្ឋមានការសហការចូលរួមស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល។ ទាក់ទិននឹងប្រធានបទនៃបាឋកថា នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាសំណង់ត្រូវតែគិតគូរអំពីបញ្ហាបរិស្ថាន សំណង់ត្រូវតែមានច្បាប់ សំណង់ត្រូវតែផ្សារភ្ជាប់ជាមួយអត្តសញ្ញាណខ្មែរឱ្យបានសាកសម។ ដោយឡែកការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុទាំងអស់ គឺត្រូវធ្វើឱ្យបានច្បាស់លាស់សំដៅពង្រឹងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ធានាបាននូវទំនុកចិត្ត និងប្រសិទ្ធភាពក្នុងទីផ្សារដីធ្លី។ ការចុះបញ្ជីដីធ្លីធ្វើឱ្យមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី មិនមានការរំលោភបំពានពីអ្នកដទៃ អាចផ្ទេរមរតកតជំនាន់ អាចបង្កើនតម្លៃក្នុងទីផ្សារដីធ្លី និងមានទុនក្នុងការអភិវឌ្ឍន៍ កាត់បន្ថយជម្លោះដីធ្លី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំថាការបម្រើប្រជាជនត្រូវផ្ដើមចេញពីឆន្ទៈមោះមុត ទោះបី ស្ថិតក្នុងកាលៈទេសៈណាក៏ដោយត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ មន្ត្រីរាជការត្រូវមានឥរិយាបថគម្រូលើគ្រប់វិស័យ រួមសហការគ្នា សាមគ្គីភាពគ្នាផ្ទៃក្នុងឱ្យបានល្អ ដើម្បីបំពេញតួនាទីភារកិច្ចក្នុងការបម្រើសង្គមជាតិក៏ដូចជាប្រជាពលរដ្ឋឱ្យបានល្អផងដែរ ហើយក្នុងភាពជាអ្នកដឹកនាំ គឺត្រូវចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីមានភាពរស់រវើក ទោះទៅដល់ទីណាក៏ទទួលបានការសាទរស្រលាញ់រាប់អានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
024395
ម្សិលមិញ :
022981
សរុប :
20491470
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន