អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
សេចក្ដីជូនដំណឹងស្ដីពីការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធទូទាត់អេឡិចត្រូនិច (E-Payment)
សារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបើកការដ្ឋានសាងសង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ
November 24, 2022
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាសម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ណែនាំនិងដឹកនាំជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់រួមទាំងការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នាពេលនេះជាដើម។ វិស័យទេសចរណ៍បានលូតលាស់គួរឱ្យកត់សម្គាល់ និងបំពេញតួនាទីជាសសរស្ដម្ភមួយយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា។ គិតចាប់ពីឆ្នាំ២០១០ មកកម្ពុជាមានអត្រាកំណើនទេសចរណ៍អន្តរជាតិ ១២% ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៩ ជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរណ៍អន្តរជាតិប្រមាណជាង ៦ លាន ៦ សែននាក់កើនឡើង ៣ដង បើប្រៀបធៀបនឹង ១០ឆ្នាំ មុនបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ និងនាំចំណូលពីទេសចរណ៍អន្តរជាតិប្រមាណជាង ៤ ០០០ លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ១៩ ក្នុងបរិការដ៏តានតឹងនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នៅច្បាប់បទបញ្ញត្តិវិធានការសុខាភិបាល វិធានការរដ្ឋបាលនិងវិធានការផ្សេងៗទៀត។ ទន្ទឹមនេះ ក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មនិងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍និងពង្រឹងភាពប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ សម្រាប់រយៈពេល ១០ខែ ដើមឆ្នាំ២០២២ នេះកម្ពុជាទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ១លាន ៥៧ម៉ឺននាក់ រីឯការធ្វើទេសចរណ៍ក្នុងប្រទេសបានជាង ១០លាន ៨សែននាក់ គឺមានការកើនឡើងយ៉ាងខ្លាំងលើសលប់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ ដោយឡែកនៅពេលនេះ ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានបើកការដ្ឋានសាងសង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍ចំនួនពីរទីតាំងគឺនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
AFD
ក្នុងទំហំទឹកប្រាក់ចំនួន ១១លានអឺរ៉ូ ស្មើនឹងប្រមាណ ១២លានដុល្លារ អាមេរិកសម្រាប់សាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍។ ជាមួយគ្នានេះ
AFD
ក៏បានផ្ដល់ហិរញ្ញប្បទានឥតសំណងលើទឹកប្រាក់ចំនួន ១លាន ៥សែនអឺរ៉ូ ទៀតសម្រាប់គម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍និងបានដាក់ឱ្យអនុវត្តឆ្លងកាត់នីតិវិធី និងយន្តការអនុវត្តរបស់គម្រោងដៃគូអភិវឌ្ឍន៍ គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានរៀបចំកម្មវិធីសិក្សា និងបណ្ដុះបណ្ដាលស្របតាមស្តង់ដារជាតិ និងអាស៊ានតាមរយៈក្រុមហ៊ុនប្រឹក្សាបច្ចេកទេសមកពីប្រទេសអាល្លឺម៉ង់នឹងបានជ្រើសរើសក្រុមហ៊ុនស្ថាបត្យកម្ម និងម៉ៅការសាងសង់ដែលមានគុណភាពស្តង់ដារបច្ចេកទេសត្រឹមត្រូវផងដែរ។ អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំងពីរទីតាំងនេះនឹងត្រូវសាងសង់ព្រមៗគ្នា ដោយប្រើប្រាស់រយៈពេល ១៥ខែ ហើយក្រសួងទេសចរណ៍ ក៏បានទទួលលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពេញ ប្រើប្រាស់ទំហំវិនិយោគដំបូងសម្រាប់រាជរដ្ឋាភិបាល សរុប ២៦ លានដុល្លារអាមេរិក ក្នុងនោះតម្លៃដីដែលត្រូវសាងសង់លើផ្ទៃដីទំហំ ៤ ០០០ ម៉ែត្រការ៉េ នៅរាជធានីភ្នំពេញ គឺ ១០លាន ដុល្លារអាមេរិក រីឯតម្លៃដីដែលត្រូវសាងសង់នៅខេត្តព្រះសីហនុមានទំហំ ១ ៧៧៥ ម៉ែត្រការ៉េ ស្មើនឹងប្រមាណ ៤លាន ៥សែន ដុល្លារអាមេរិក បូកបញ្ចូលនឹងកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
AFD
១២ លាន ដុល្លារអាមេរិក សម្រាប់ការសាងសង់បំពាក់សម្ភារៈ និងចំណាយផ្សេងៗទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងគម្រោង។ អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនឹងត្រូវសាងសង់ក្នុងកម្ពស់ ៤ ជាន់ មានផ្ទៃក្រឡាសំណង់ សរុប ៧ ៣២៦ ម៉ែត្រក្រឡា ដោយគ្រោងចំណាយថវិកាអស់ ៣ ៤៥១ ៩៧២ ដុល្លារ និងនៅខេត្តព្រះសីហនុគ្រោងសាងសង់ក្នុងកម្ពស់ ៤ជាន់ ដូចគ្នាមានផ្ទៃក្រឡាសំណង់ សរុប ៦ ៧១៣ ម៉ែត្រក្រឡា លើទីតាំងមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្នដោយគ្រោងចំណាយថវិកាសាងសង់ ៣ ០៨៨ ១៨៣ ដុល្លារ ។
ឯកឧត្តម
Jacques Pellet
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានបង្ហាញពីការគាំទ្រដល់កម្ពុជាក្នុងការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ចំនួនពីរទីតាំងគឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលគម្រោងទាំងពីរនេះគឺជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាហើយក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាទាំងជំនាញរឹងនិងជំនាញទន់ជាដើម។ ក្នុងន័យនេះដែរវិស័យទេសចរគឺជាវិស័យដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ហើយយើងឃើញថាវាគឺជាកត្តាដ៏សំខាន់មួយផ្សេងទៀតក្នុងការអភិវឌ្ឍន៍
GDP
របស់ប្រទេសកម្ពុជា និងបង្កើតការងារដល់យុវជនជំនាន់ក្រោយផងដែរ ដូច្នេះឯកឧត្តមនឹងជំរុញបន្ថែមទៀត ដើម្បីឱ្យសាលាជាតិវិជ្ជាជីវៈទេសចរណ៍ នេះបានដំណើរការដោយរលូន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការអបអរសាទរនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ដែលបានសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍
AFD
ក្នុងការរៀបចំបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រហូតបានឈានដល់ការបើកការដ្ឋានសាងសង់នាពេលនេះ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំងពីរបានក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវាយតម្លៃជំនាញកម្រិតវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត និងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្សជាអាទិភាពទីមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងដោយប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរបានពូនជ្រុំនូវទំនាក់ទំនងជាប្រពៃណីបន្តពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំទាំងនៅក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកត់សម្គាល់ថាការចូលរួមរបស់បារាំងពិតជាមានសារៈសំខាន់និងគុណប្រយោជន៍សម្រាប់ដំណើរការនៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជាក្នុងវិស័យជាច្រើនជាពិសេសវិស័យអប់រំសុខាភិបាល កសិកម្ម ទេសចរណ៍វប្បធម៌និងបរិស្ថានជាដើម។ វត្តមានរបស់វិនិយោគិននិងភ្ញៀវទេសចរណ៍បារាំងក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។ ការផ្ដល់ហិរញ្ញប្បទានឥណទានសម្រាប់ការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នាពេលនេះជាសក្ខីភាពមួយទៀតនៃការគាំទ្ររបស់បារាំង ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000192
ម្សិលមិញ :
009156
សរុប :
18191002
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន