អ៊ីមែល : mlmupc.caninet@gmail.com
December 15, 2022
នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០២២ និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​ណូវែលហ្សេឡង់ បាន​ទទួលការ​អនុញ្ញាត​ឱ្យ​ចូលជួបសម្ដែង​ការគួរសម សំណេះ​សំណាល​និង​ទទួល​អនុសាសន៍​តម្រង់ទិស​ពី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការ​ក្រសួង មុនពេល​ដែល​ពួកគេ​នឹង​ចេញ​ដំណើរ​ទៅ​បន្តការ​សិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ នាដើមឆ្នាំ ២០២៣ ខាងមុខនេះ។
តាម​តំណាង​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​ណូវែល​ហ្សេឡង់​បានឱ្យ​ដឹងថា​និស្សិត​ជ័យលាភី​អាហារូបករណ៍ ដែលនឹង​ត្រូវទៅបន្ត​ការសិក្សា​នៅប្រទេស​ណូវែល​ហ្សេឡង់​នៅដើមឆ្នាំ ២០២៣ ខាងមុខនេះមាន ១៦នាក់។អាហារូបករណ៍​របស់រ​ដ្ឋាភិបាល​ណូវែលហ្សេឡង់​មានគោល​បំណង​ជំរុញឱ្យ​មាន​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​តាមរយៈការ​ផ្ដល់ឱកាស​ការសិក្សា​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់​លើជំនាញ​ផ្សេងៗ​ដល់​និស្សិត​កម្ពុជា​ដើម្បី​យកជំនាញ​ចំណេះ​ដឹង​ទាំងនោះ​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍន៍​ក្រសួង​ស្ថាប័នរៀងៗ​ខ្លួន​ក៏ដូចជា​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្រោយ​ពេល​បញ្ចប់ការសិក្សា។ ក្នុង​ជំនួប​សំណេះ​សំណាល​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បង្ហាញពី​ក្តីរីករាយ កោត​សរសើរ និង​អបអរសាទរ​ដល់​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​ណូវែលហ្សេឡង់​នាពេល​នេះ ដែល​សុទ្ធសឹង​ជា​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុពល​បាន​តស៊ូ​បោះជំហាន​ទៅមុខ​ក្នុងការ​សិក្សារហូតឈា​នទៅទទួល​បាន​អាហារូបករណ៍​ទៅសិក្សា​នៅ​ប្រទេស​ណូវែលហ្សេឡង់​ហើយ​ធនធាន​មនុស្ស​ដ៏​កម្រ​ទាំងនេះ​ពិត​ជា​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ បន្ទាប់​ពីពួកគេ​បញ្ចប់​ការសិក្សា ហើយ​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ។ កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើការ​អភិវឌ្ឍន៍​គ្រប់វិស័យ​សំដៅ​ជំរុញ ឱ្យ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅរកភាព​រីកចម្រើន​យ៉ាងឆាប់រហ័ស។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំងអស់​ត្រូវ​ចងចាំ​ថាភាពថ្កុំថ្កើង​រុងរឿង​របស់​បុគ្គល​ម្នាក់ៗ​គឺអាស្រ័យ​លើការ​ខិតខំ​ប្រឹងប្រែង​របស់បុគ្គល​នោះ ពីព្រោះ​មិនមានភាព​ជោគជ័យណា ដែល​កើតចេញ​ពីភាព​ព្រងើយ​កន្តើយ​មិនខិតខំ​ប្រឹងប្រែង​នោះទេ ម្យ៉ាងទៀត​ការខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ទាំងអស់​ក៏ត្រូវ​តែ​មានកត្តា​គួបផ្សំ​ដូចជា​បរិស្ថាន​រស់នៅជុំវិញខ្លួន រហូត​ដល់ការរស់​នៅក្រោម​ម្លប់នៃ​សុខសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេសពីព្រោះថាបើគ្មានសុខសន្តិភាពទេនោះក៏មិនអាចផ្ដល់លក្ខណៈអំណោយផលដល់ការខិតខំប្រឹងប្រែងសិក្សាឬការចូលរួមអភិវឌ្ឍន៍ជាតិបាននោះដែរ។ ឯកឧត្តម បន្ថែមថា​ទោះបីរយៈ​ពេល​នៃការ​ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់នោះយូរ ឬ​ឆាប់យ៉ាងណាក្តី ប៉ុន្តែ​ធ្វើយ៉ាងណា​ត្រូវ​មានការ​តស៊ូខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ក្នុងការ​សិក្សា​​ឱ្យ​បានចប់ចុងចប់​ដើម ពីព្រោះនេះ​ជាឱកាស​ដ៏ប្រពៃ​ក្នុងជីវិត​របស់និស្សិត​ម្នាក់ៗ។ឯកឧត្តម​បញ្ជាក់ថា រាល់ការ​ធ្វើកិច្ចការ​អ្វីមួយ​ត្រូវតែមាន​ជំនឿ​ជឿជាក់​លើខ្លួន​ឯង​ ដើម្បីឱ្យ​មានភាព​រឹងមាំ​ខាងសតិ​អារម្មណ៍ និង​ខាងនយោបាយ ដោយ​ត្រូវតម្រង់ទិស​របស់ខ្លួនឱ្យ​បានច្បាស់លាស់​ទៅឱ្យ​ដល់គោលដៅ​ដល់ទីបញ្ចប់ កុំកសាង​កំហុសម្តង ហើយម្តងទៀត កុំមាន​ភាពអំនួត​ជ្រុលហួសហេតុ កុំមាន​ចិត្តងាករេ​ម្ដងទៅខាងនេះ​ម្ដងទៅខាងនោះ ខ្វះភាព​អំណត់​នោះអាច​នឹងមិន​ទទួល​បាន​ជោគជ័យ ក្នុង​ជីវិត​ឡើយ ហើយ​ក៏នឹងអាច​បាត់បង់​ទំនុកចិត្តពីមនុស្ស​ជុំវិញ​ខ្លួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជូនពរដល់​និស្សិត​អាហារូបករណ៍ ទាំងអស់​ឱ្យទទួល​បានជោគជ័យ​ក្នុងការ​ទៅបន្ត​ការសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់​នាពេលខាងមុខ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004885
ម្សិលមិញ :
005414
សរុប :
17666266
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir