អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធបើកដំណើរការជាផ្លូវការនូវគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុងក្រុងកែប ខេត្តកែប
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធផ្លូវបេតុង ស្ពាន និងសមិទ្ធផលនានាក្នុងវត្តមង្គលបូរី ហៅវត្តមង់ ស្ថិតនៅក្នុងភូមិមង់ទី៦ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
សេចក្ដីជូនដំណឹងស្ដីពីការផ្ដល់វិញ្ញាបនបត្រប្រើប្រាស់សំណង់អគាររោងចក្រ និងឃ្លាំង
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាអធិបតីបិទមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” នៅខេត្តព្រះសីហនុ
December 13, 2022
នារសៀលថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតលើកទី ១៦ ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរបាយការណ៍ របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្ន ក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាន់នីស ប្រទេសបារាំង និងមានឆ្នេរសមាជិក ចំនួន ៤៤ ឆ្នេរ ស្មើនឹង ២៦ ប្រទេស។កម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកក្នុងមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។បន្ទាប់ពីក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០១១ រួចមក កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះម្ដងរួចមកហើយ កាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោក្នុងខេត្តកំពត។ តាមរយៈសំណើរបស់កម្ពុជាមហាសន្និបាតរបស់ក្លឹបលើកទី ១៤ ដែលរៀបចំនៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា ប្រទេសជប៉ុន ឆ្នាំ២០១៩ ក៏បានបោះឆ្នោតជាឯកច្ឆ័នផ្ដល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះជាលើកទី២ នៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីពិនិត្យឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅឆ្នាំ ២០១២។ មហាសន្និបាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដែលរៀបចំឡើងនៅកម្ពុជានេះ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ "ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម" ដោយមានការចូលរួមពីឆ្នេរសរុប ៣៤ ក្នុងនោះ រួមមានឆ្នេរសមុទ្រកម្ពុជា និងមកពី ២១ ប្រទេសដោយមានប្រតិភូអន្តរជាតិសរុបប្រមាណ ១៣០ រូប។ ក្នុងមហាសន្និបាតលើកទី១៦ នេះមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា ទស្សនកិច្ចស្វែងយល់ការអភិវឌ្ឍន៍ក្រុងព្រះសីហនុ នាថ្ងៃទី ៩ ខែ ធ្នូឆ្នាំ ២០២២ កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្លឹបនាថ្ងៃទី ១០ ខែធ្នូ បន្ទាប់ពីបញ្ចប់ពិធីបើកជាផ្លូវការ គណៈប្រតិភូក្លឹបចូលរួមពិធីបើកបុណ្យសមុទ្រនាល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី ១១ ខែធ្នូ សន្និសីទអន្តរជាតិស្ដីពីការអភិវឌ្ឍនិងការអភិរក្សតំបន់ឆ្នេរនារសៀលថ្ងៃទី ១១ ខែធ្នូ ដំណើរទស្សនកិច្ចព្រៃកោងកាងនៅពាមក្រសោប ខេត្តកោះកុង និងបន្តទៅកោះឋានសួគ៌ា នាថ្ងៃទី ១២ ខែធ្នូ ជាមួយនោះក៏មានការរៀបចំសិក្ខាសាលាបច្ចេកទេសស្ដីពីការអភិរក្សព្រៃកោងកាង និងជីវៈចម្រុះ ក្រោមសមុទ្រនៅកោះឋានសួគ៌ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិក្លឹប សម្រាប់អាណត្តិ ២០២៣-២០២៥ និងការផ្ទេរតំណែងប្រធានអាណត្តិបច្ចុប្បន្ន ឯកឧត្តម
Michel Bujold
(
ឆ្នាំ២០១៩ - ២០២២) ទៅ ឯកឧត្តម
Louis Thebault (
ឆ្នាំ ២០២៣-២០២៥) នារសៀលថ្ងៃទី ១៣ ខែធ្នូ ការបោះឆ្នោតជ្រើសរើសប្រធានក្លឹបសម្រាប់អាណត្តិឆ្នាំ ២០២៦-២០២៨ រួមទាំងពិធីប្រគល់ទង់ក្លឹបទៅឆ្នេរ
Yeosu
ប្រទេសកូរ៉េខាងត្បូង សម្រាប់ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី ១៧ឆ្នាំ ២០២៣។ អង្គមហាសន្និបាត បានបោះឆ្នោតជ្រើសរើសកម្ពុជាធ្វើជាអគ្គលេខាធិការ សម្រាប់អាណត្តិ ២០២៣-២០២៥។ អង្គមហាសន្និបាតក៏បានដាក់បញ្ចូលឆ្នេរសមុទ្រ ចំនួន ៤ ជាសមាជិកថ្មីនៃក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសាកលលោក ក្នុងនោះមានឆ្នេរ
Triple Bays of Pujada, Balite and Mayo
របស់ប្រទេសហ្វីលីពីន ឆ្នេរ
Lan Ha
របស់ប្រទេសវៀតណាម ឆ្នេរ
La Ciotat
និងឆ្នេរ
Les Sables d'olonn
របស់ប្រទេសបារាំងផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងាររៀបចំមហាសន្និបាតនៃក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសាកលលោក ដែលបានសហការរៀបចំមហាសន្និបាតលើកទី១៦ នេះប្រកបដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានបង្ហាញពីការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនិងបានចូលរួមអបអរសាទរចំពោះឯកឧត្តម
Louis
Thebault
ដែលបានចូលរួមកាន់តំណែងជាប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្លឹបសម្រេចបានក្នុងអាណត្តិរបស់ឯកឧត្តម
Michel Bujold
ទោះបីប្រឈមនឹងវិបត្តិកូវីដ១៩ នាពេលកន្លងមកយ៉ាងណាក្តី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជំរុញនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច កំណើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងរក្សាការពារបរិស្ថានធនធានធម្មជាតិ របស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ដោយឡែកប្រឈមនឹងវិបត្តិសកលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីបើកប្រទេសឡើងវិញ ដែលវិធានការនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខ ដែលមានប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ក្នុងអត្រាខ្ពស់បំផុត និងសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ដែលអនុញ្ញាតឱ្យកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញយ៉ាងពេញលេញ ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ មក។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលបានប្រែក្លាយវិបត្តិទៅជាកាលានុវត្ថភាពសម្រាប់ការស្ដារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសំដៅគាំទ្រដល់កិច្ចដំណើរការឡើងវិញនៃវិស័យទេសចរណ៍ ជាក់ស្ដែងរាជរដ្ឋាភិបាលបានសម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាការសាងសង់បណ្ដាញផ្លូវ ៣៧ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានានៅក្នុងខេត្តព្រះសីហនុនេះផ្ទាល់តែម្ដង។ តាមរយៈមហាសន្និបាតរយៈពេល ៥ ថ្ងៃនេះយើងឃើញថាការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រទាមទារឱ្យមានការគិតគូរជាចម្បងទៅលើការអភិរក្សបរិស្ថានឆ្នេរសមុទ្រ ទន្ទឹមនេះ ការអភិវឌ្ឍន៍ទីក្រុងនៅតាមតំបន់ឆ្នេរឱ្យក្លាយជាទីក្រុងបៃតងក៏ជាផ្នែកមួយនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលយើងគួរយកចិត្តទុកដាក់អនុវត្តឱ្យខាងតែបាន ដើម្បីធានានូវការអភិវឌ្ឍទីក្រុងមិនឱ្យបង្កនូវផលវិបាកដល់ឆ្នេរសមុទ្រ។ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ គឺពិតជាមានភាពចាំបាច់និងមានសារៈសំខាន់ជាមូលដ្ឋានក្នុងការអភិរក្សរក្សាតំបន់វប្បធម៌ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយគុណតម្លៃនិងធានាបាននូវនិរន្តរភាពនិងតុល្យភាពផ្នែកសេដ្ឋកិច្ចសង្គម បរិស្ថានតំបន់ឆ្នេរដែលពិភពលោកទាំងមូលកំពុងបោះជំហានទៅមុខនៅក្នុងសម័យកាលបៃតង ទាំងនេះទាមទារឲ្យមានការដាក់ចេញនូវវិធានការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ និងមានភាពប្រាកដប្រជានៅក្នុងការគ្រប់គ្រងដូចបានគូសបញ្ជាក់នៅក្នុងសុន្ទរកថាបើកមហាសន្និបាតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ចំពោះកម្ពុជាដើម្បីជំរុញដំណើរការអភិវឌ្ឍន៍និងគ្រប់គ្រងទេសចរណ៍តំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាពសុខភាពនិងការទទួលខុសត្រូវខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានស្នើដល់ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាតំណាងឆ្នេរសមុទ្រកម្ពុជា រួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនៃតំបន់ឆ្នេរទាំងបួនប្រែក្លាយអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានផ្ដល់នៅក្នុងពិធីបើកមហាសន្និបាតនិងលទ្ធផលនៃមហាសន្និបាតលើកទី១៦ នេះឲ្យទៅជាផែនការសកម្មភាពសម្រាប់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថាតាមរយៈការយកចិត្តទុកដាក់ខ្ពស់និងការចូលរួមរបស់សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក អាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រនិងភាគីពាក់ព័ន្ធទាំងអស់នោះ លទ្ធផលដែលកើតចេញពីមហាសន្និបាតលើកទី១៦ នេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព លើកស្ទួយលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់និងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍របស់ទីក្រុងតំបន់ឆ្នេរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
004906
ម្សិលមិញ :
005414
សរុប :
17666287
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន