អ៊ីមែល : mlmupc.caninet@gmail.com
December 23, 2022
នារសៀលថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២២ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញ រៀបចំ​ពិធីចម្រើន​ព្រះបរិត្តឡើងអគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់។
ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដោយ​មានការ​ជួបជុំ​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់ ធ្វើ​នមស្ការ​ព្រះរតនត្រ័យ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្តដើម្បី​ចម្រើន​សិរីសួស្ដី​​ក្នុង​ការបើក​ដំណើរការ​អគារមន្ទីរ​ពិសោធន៍ជាតិ​សំណង់ សម្រាប់​បម្រើការងារ​ជាប្រយោជន៍​ក្នុង​វិស័យ​សំណង់នៅ​​​​​​​​​​​​​​​​​ប្រទេសកម្ពុជា។
  តាម​របាយការណ៍​បាន​ឱ្យដឹងថា មន្ទីរ​ពិសោធន៍​ជាតិ​សំណង់​បាន​ចាប់ផ្ដើម​បុកគ្រឹះ​នៅថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ ២០២១ និង​បាន​សម្រេច​រួចរាល់​នៅខែ​សីហា ឆ្នាំ ២០២២។ អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់​បាន​សាងសង់លើ​ផ្ទៃដី ១,៥ ហិកតា និង​ក្រឡា​ផ្ទៃ​អគារ​សរុបប្រមាណ ៥០០០ ម៉ែត្រ​ការ៉េ ចែកចេញ​ជាពីរ​អគារ គឺ​អគារបេតុង និង​អគារដែក។ ចំពោះ​អគារ​បេតុង​ជាប្រភេទ​សំណង់​អគារការិយាល័យ​មាន​រចនាបថ​សម័យ​ទំនើបដែល​មាន​ក្រឡាផ្ទៃ​សំណង់​សរុប ៧៥០០ ម៉ែត្រការ៉េ មាន​កម្ពស់ ៣ ជាន់។ រី​ឯ​អគារ​ដែក​មានទំហំ ៧២០ ម៉ែត្រការ៉េ សម្រាប់​ធ្វើ​ពិសោធន៍​គ្រឿងផ្គុំ​សំណង់​ដែល​មានខ្នាតធំ​។ អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់​នេះសាងសង់​អស់​ថវិកា ៣ លានដុល្លារអាមេរិក ដោយ​គិតទាំង​ការងារ​បន្ថែម​កម្រាល​ខណ្ឌជាន់ទី​២ ប្លុក B និងអគារ​ស្នាក់នៅ​របស់​សន្តិសុខ និង​កម្មករ​ថែសួន​។
  ឯកឧត្តម​ ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញ​ពីក្តី​រីករាយ និងជឿជាក់​ថាមន្ទីរ​ពិសោធន៍​ជាតិ​សំណង់​នេះ​នឹង​ទទួល​បានជោគជ័យ​ក្នុង​បេសកកម្មរបស់​ខ្លួន​លើ​ការងារ​ធ្វើពិសោធន៍​សម្រាប់​បញ្ជាក់គុ​​ណភាព​សម្ភារៈ​សំណង់ បរិក្ខារ​សំណង់ និង​ផលិតផលសំណង់ ដើម្បីពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់ ការសិក្សាស្រាវជ្រាវបង្កើតសម្ភារៈសំណង់ បរិក្ខារសំណង់ និង​ផលិតផល​សំណង់​ថ្មីៗ ស្របទៅ​តាម​លក្ខខណ្ឌ​សេដ្ឋកិច្ច សង្គម បរិស្ថាន​បច្ចេក​វិទ្យា និងវិទ្យាសាស្រ្ត ការ​បណ្ដុះ​បណ្ដាល និងណែនាំ​ពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែល​បង្កើតឡើង​ពីការ​សិក្សាស្រាវជ្រាវ និង​បទដ្ឋាន​បច្ចេកទេស​នានា​ដែល​បាន​ចងក្រង។ តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥតសំណង​នូវ​ឧបករណ៍ និង​ម៉ាស៊ីន​ពិសោធន៍​ចំនួន ២០ មុខ ក្នុង​កញ្ចប់​ថវិកា​ចំនួន ២៥០ លានយ៉េន ស្មើនឹង ២,៣ លានដុល្លារអាមេរិក ដល់​មន្ទីរពិសោធន៍​ជាតិ​សំណង់​នៃ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ​ឧបករណ៍ និង​ម៉ាស៊ីន​ពិសោធន៍​ទាំងនេះ​គ្រោងនឹង​មកដល់​កម្ពុជា នៅពាក់​កណ្ដាល​ឆ្នាំ ២០២៣ ខាងមុខ​។ ឧបករណ៍ និង​ម៉ាស៊ីន​ពិសោធន៍​ទាំងនេះ​បម្រើ​ឱ្យ​ការ​ពិសោធន៍​សម្រាប់បញ្ជាក់​ពី​សមាសភាគ លក្ខណៈ​និង​គុណភាព​សម្ភារៈ​សំណង់ បរិក្ខារ​សំណង់ និង​ផលិតផល​សំណង់ ដែលអាច​ធ្វើ​ពិសោធន៍​នូវមូលដ្ឋាន​គ្រឹះ​នៃ​ការងារ​សំណង់​មាន​ដូចជា ការធ្វើ​ពិសោធន៍​ដែក ការ​ធ្វើពិសោធន៍​បេតុង ត្រួត​ពិនិត្យ​គុណភាព​ថ្ម ខ្សាច់ និង​ស៊ីម៉ង់ ព្រមទាំង​ការធ្វើ​ពិសោធន៍​បច្ចេកទេស​ភូគព្ភសាស្ត្រ ផងដែរ៕








សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
007823
ម្សិលមិញ :
008501
សរុប :
17697945
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir