អ៊ីមែល : mlmupc.caninet@gmail.com
December 28, 2022
  នា​រសៀល​ថ្ងៃ ពុធ ៦កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នៅទីស្តីការ​ក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាពថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​។   ក្នុងជំនួបនេះ ឯកឧត្តម​ ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្មនិង​សំណង់ បាន​បង្ហាញ​ពីការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ ឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បាន​មក​បំពេញភារកិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា​ដំណើរការ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា និង​នាំមកនូវ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ឯកឧត្តម​បាន​លើកឡើង​ថាគោលដៅ​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ស្ថិរភាពនយោបាយ ដែល​ជា​គោល​បំណង​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ​ដែលធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​និង​អ្នកវិនិយោគ​អាច​ស្វែងរក​ដៃគូ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើង​ពី​សមិទ្ធផល​ការងារ​ជាច្រើន​ ដែល​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ សម្រេច​បាន ហើយ​សង្ឃឹមថា​ភាគី​ឡាវ​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​​ជាមួយ​ក្រសួង ដើម្បី​នាំមកនូវ​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​ និង​ប្រទេស​ទាំងពីរ​ទៅវិញ​ទៅមក។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​ក៏​បាន​ជូនពរ​ដល់ ឯកឧត្តម Buakeo PHUMVONGSAY ឱ្យ​បំពេញ​បេសកកម្ម​ ក្នុង​អាណត្តិ​ការទូត​របស់ ឯកឧត្ដម ទទួល​បាន​ជោគជ័យ​នៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ផងដែរ។   ជាការ​ឆ្លើយតប ឯកឧត្តម Buakeo Phumvongsay បាន​ថ្លែង​អំណរគុណ​ដល់ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រីជា សុផារ៉ា ដែល​បាន​ចំណាយ​ពេល​វេលា​ជួប​សំណេះ​សំណាល សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នាពេលនេះ និង​បាន​បង្ហាញ​ពី​ក្តី​រីករាយ​ចំពោះ​ទំនាក់​ទំនង​មិត្តភាព​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរវាង​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ដោយ​បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​វឌ្ឍនភាព និងការ​រីក​ចម្រើន​លើគ្រប់​វិស័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន​ផងដែរ។ឯកឧត្តម​បាន​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​ឡាវ​នាពេល​កន្លងមក ជា​ពិសេស​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹក​វ៉ាក់សាំង និង​ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ចំនួន។ ក្នុង​នាម​ជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាពនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​កម្ពុជា​ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ថ្មី បាន​សន្យាក្នុង​ការ​រក្សា​ចំណង​មិត្ត​ភាពសាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស្អិត​រមួត​ជាមួយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏​ដូចជា​ព្រះរាជា​ណាចក្រ​កម្ពុជា លើ​គ្រប់​វិស័យ ដែល​ជា​តម្រូវ​ការចាំបាច់​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​នៅកម្ពុជា៕






សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005900
ម្សិលមិញ :
007302
សរុប :
17687521
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir