អ៊ីមែល : mlmupc.caninet@gmail.com
January 30, 2023
នាព្រឹក​ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់  បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម UENO Atsushi ឯកអ​គ្គរាជ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ថ្មី​នៃ​ប្រទេសជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សាការងារ។

  ក្នុងជំនួបនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្វាគមន៍ និង​ជូនពរដល់ ឯកឧត្តម UENO Atsushi ឯកអគ្គ​រាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគជ័យ នៅ​ក្នុង​ការ​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ដែល​បេសកកម្ម​នៅ​ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​ត្រូវ​បានចាត់​ទុកថា​ជា​បេសកកម្ម​មួយ ដែល​ត្រូវមាន​ការរីក​ចម្រើន​ជាមួយ និង​ការងារ​អភិវឌ្ឍន៍​គ្រប់​វិស័យ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា។ ជាមួយ​នឹង​ការរីក​ចម្រើន​នេះ​ គឺ​តែងតែ​ទទួល​បាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ចំពោះ​ទំនាក់​ទំនង​ដ៏ល្អប្រសើររ​វាង​កម្ពុជា និងជប៉ុន ក្នុងនោះ​ក៏​មាន​ក្រសួង​រៀបចំ​ដែនដី នគររូប​នីយកម្ម និងសំណង់ ដែល​ជា​ដៃគូ​ក្នុង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ក៏​ដូចជា​រឹត​ចំណង​សាមគ្គីភាព​មិត្តភាព​រវាង​កម្ពុជា និងជប៉ុន។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើង​ថាថ្មីៗនេះ កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង​ទី ៤១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​ជោគជ័យ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុជា​រៀបចំ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​បាន​ល្អ និងវិធាន​ការ​ចាក់​ស្រោច​វ៉ាក់សាំង​បង្ការ​ជំងឺ កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទើប​ធ្វើឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​អាច​ដំណើរ​ការ​ដោយ​រលូន និង​ធានាសុវត្ថិភាព​ពី​ការ​ឆ្លង​ជំងឺរាត​ត្បាត​ដល់​គណៈប្រតិភូដែលបានមកចូលរួម។ នេះ​​គឺ​​ជា​ជោគជ័យ​មួយ​ក្នុងយុទ្ធសាស្ត្​រទប់ស្កាត់​វីរុស​កូវីដ ១៩ ដែល​​បាន​​មក​​ពីការដឹកនាំ​​ដ៏​​ត្រឹមត្រូវ​របស់​​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។



ជាការ​ឆ្លើយតប ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​​ពី​ការ​​ចូលរួម​​អបអរ​សាទរ​​ចំពោះ​​ការរៀបចំ ដោយ​​ជោគជ័យ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី ៤០ និង​ទី​៤១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។ឯកឧត្តម​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូល​អាស៊ាន នាពេល​កន្លង​មកនេះ​។ ឯកឧត្តម​បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ទប់ស្កាត់​វីរុស​កូវីដ ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យកម្ពុជា​អាច​បើក​ដំណើរការ​ឡើងវិញ​លើគ្រប់​វិស័យ ហើយ​ឯកឧត្តម​ទទួល​ស្គាល់ថា នៅ​កម្ពុជា​មាន​អ្នកឆ្លង​ជំងឺ​កូវីដ ១៩ តិចតួច​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​នេះ។ឯកឧត្តម​យល់ឃើញ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ ដែល​មានវប្បធម៌​ដ៏​អស្ចារ្យ និង​មានប្រវត្តិសាស្ត្រ​ជា​យូរលង់​ណាស់​មកហើយ ហើយ​ឯកឧត្តម​ពិតជា​មាន​ក្តីរីករាយ ដែល​បាន​បំពេញ​ការងារ​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ជា​ប្រទេស​មួយ​មាន​ទំនាក់​ទំនង​ការទូត​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជប៉ុន។ ប្រទេស​ជប៉ុន​និង​កម្ពុជា​បាន​កសាង​នូវ​ជំនឿ​ទុកចិត្ត​ដ៏​រឹងមាំ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ នៅ​ក្នុងដំណើរការ​ស្វែង​រក​សន្តិភាព​នៅកម្ពុជា និង​ដំណើរការ​កសាង​ប្រទេស​ឡើងវិញ។ ឯកឧត្តម​បាន​បង្ហាញ​ពី​ក្តីរីករាយ​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​ជប៉ុន ត្រូវ​បានលើក​កម្ពស់​ទៅ​ជាដៃ​គូរ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​នៅ​ក្នុង​ខួបលើកទី​៧០ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ជប៉ុន និងកម្ពុជា។ ក្នុង​នាមជា​ឯក​អគ្គរាជទូត ឯកឧត្តម មាន​បំណង​ចង់​ធ្វើ​ទស្សនកិច្ច​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា និងធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្តទាំង​នោះ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការយល់​ដឹង​អំពី​សង្គម និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ថែម​ទៀតផង​។ ឯកឧត្តម​បាន​លើក​ឡើងថា​ចាប់តាំង​ពី​ទសវត្សរ៍ឆ្នាំ ១៩៩០ មក​ប្រទេស​ជប៉ុន បាន​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដោយ​ឡែក​នា​ពេល​បច្ចុប្បន្ន​នេះ ជប៉ុន​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កម្ពុជា​ក្នុង​ការរៀបចំ​មូលដ្ឋាន​គ្រឹះ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធផ្សេងៗ ដូច​ជា​ច្បាប់សំណង់ គោលដៅ​នៃ​បច្ចេក​វិទ្យា​សំណង់ ឧបករណ៍​ដែល​ទទួល​ប្រព័ន្ធ GPS និង​ឧបករណ៍​ផ្សេងៗ​ទៀត សម្រាប់​វិស័យ​សំណង់ និង​សហការ​ក្នុងការចុះ​បញ្ជី​ដីធ្លី​ផងដែរ។ ឯកឧត្តម UENO Atsushi បានថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​បានផ្ដល់​ទំនុក​ចិត្តលើ​ប្រទេស​ជប៉ុន និង​បាន​ពិភាក្សា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត រវាង​កម្ពុជា និងជប៉ុន ហើយ​ជប៉ុន​នឹង​នៅ​តែបន្តគាំទ្រ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្តទៀត​ផងដែរ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
007855
ម្សិលមិញ :
008501
សរុប :
17697977
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir