អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធបើកដំណើរការជាផ្លូវការនូវគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ ស្ថិតនៅក្នុងក្រុងកែប ខេត្តកែប
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តសិបណយារាម ហៅវត្តចំបក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
February 03, 2023
សមិទ្ធផលនានាក្នុងវត្តសិបណយារាម ហៅវត្តចំបក់ ស្ថិតនៅក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
តាមរបាយការណ៍របស់ លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ បានឱ្យដឹងថា វត្តសិបណយារាម ហៅវត្តចំបក់នេះ បានកកើតឡើងតាំងពីឆ្នាំ ១៩៦៥ មកម៉្លេះ ។ បច្ចុប្បន្ន វត្តនេះ មានអាយុកាលជាង ៥៨ ឆ្នាំ។ វត្តនេះក៏មិនខុសពីវត្តដទៃទៀតដែរ ត្រូវបានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់គ្មានសល់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យនានាត្រូវបានរស់ឡើងវិញរួមទាំងវិស័យពុទ្ធចក្រផងដែរ ដូច្នេះប្រជាពុទ្ធបរិស័ទបានមូលមតិគ្នាផ្តើមកសាងវត្តនេះឡើងវិញ សម្រាប់ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។ ដោយឡែក មហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តសិបណយារាម ហៅវត្តចំបក់ដែលអាចកើតចេញជារូបរាងបាន និងត្រូវសម្ពោធឆ្លងឱ្យប្រើប្រាស់នាពេលនេះ អាស្រ័យដោយមានការចូលរួមចំណែកពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមនិងសប្បុរសជនជិតឆ្ងាយ ដែលសរុបទទួលបានថវិកា ៧៤ ៩០៧ ដុល្លារអាមេរិក និងនៅខ្វះថ្លៃសាងសង់ចំនួន ១០ ៨៤៣ ដុល្លារអាមេរិកទៀត។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពី
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ មានសេចក្តីសុខ សុភមង្គល រីកចម្រើន ទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ទើបពួកគាត់អាចមានលទ្ធភាពចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា បម្រើឱ្យវិស័យពុទ្ធចក្របាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះរចនាបថនៃព្រះវិហារនៅក្នុងវត្តសិបណយារាម ហៅវត្តចំបក់ ដែលមានលក្ខណៈល្អប្រសើរសាកសមជាទីកន្លែងប្រកបដោយមោទកភាពរបស់ប្រជាពលរដ្ឋនៅក្នុងឃុំរូងក្តី ពុទ្ធបរិស័ទចំណុះជើងវត្តក្តី និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានចូលមកធ្វើបុណ្យទាននៅក្នុងបរិវេណវត្តនេះ តែងតែមានការកោតសរសើរចំពោះសមិទ្ធផល ដែលយើងទាំងអស់គ្នាបានរួមគ្នាកសាងនៅទីនេះ។ ម្យ៉ាងទៀត សមិទ្ធផលនេះ ក៏ចាត់ទុកថាជាគំរូមួយផងដែរ។ ក្រៅពីរចនាបទជាទស្សនទានរបស់ព្រះគ្រូចៅអធិការវត្ត ការកសាងសមិទ្ធផលទាំងនេះក៏ជាការបម្រើដល់ការធ្វើសក្ការៈបូជារបស់ពុទ្ធបរិស័ទផង និងឧទ្ទិសដល់វិស័យព្រះពុទ្ធសាសនាផង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ភាពសុខដុមរបស់ប្រជាពលរដ្ឋលើគ្រប់ផ្នែកគ្រប់វិស័យ
រួមទាំងវិស័យសាសនាផងនោះ អាចកើតឡើងបានអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ ដែលប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកមកបានដោយលំបាក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសំណូមពរឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ រួមនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបន្តខិតខំរក្សានូវសុខសន្តិភាពនេះសម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន ដោយត្រូវធ្វើយ៉ាងណារួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរ គង់វង្ស ជានិច្ចនិរន្តរ៍ ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យប្រជាពលរដ្ឋមានជីវភាពធូរធារ បានរស់នៅជួបជុំគ្នាប្រកបដោយភាពសុខដុមរមនា បន្តរហូតដល់កូនចៅជំនាន់ក្រោយៗទៀត។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រប្រកបដោយភាពជោគជ័យក្នុងការទប់ស្កាត់វីរុសកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱកយប្រទេសជាតិអាចបើកដំណើរការឡើងវិញ លើគ្រប់វិស័យ ហើយកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗបាន ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ប្រកបទៅដោយជោគជ័យ និងធានាបាននូវសុវត្ថិភាពដល់ដល់ថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃបណ្ដាប្រទេសនានា ដែលបានមកចូលរួមក្នុងជំនួបកំពូលនេះ ដោយមិនមានការឆ្លងរាតត្បាតពីវីរុសកូវីដ ១៩ ឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ឱ្យបន្តផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកវឌ្ឍនភាពតាមរយៈការបោះឆ្នោត នាពេលខាងមុខនេះ ឱ្យទទួលបានអាសនៈសរុប ៨ អាសនៈ នៅក្នុងខេត្តត្បូងឃ្មុំ នេះ។
ឆ្លៀតក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប្រគេនដល់ព្រះចៅអធិការវត្តសិបណ យារាម ហៅវត្តចំបក់នេះ ចំនួន ១០ ០០០ ដុល្លារអាមេរិក ទុកសម្រាប់ចូលរួមចំណែកបង្គ្រប់ថ្លៃជាងសាងសង់ ផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
007884
ម្សិលមិញ :
008501
សរុប :
17698006
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន