អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
សេចក្ដីជូនដំណឹងស្ដីពីការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធទូទាត់អេឡិចត្រូនិច (E-Payment)
សារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
February 26, 2023
នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅខេត្តត្បូងឃ្មុំ មានវត្តសរុប ២៥៥ វត្ត អាស្រម ៦ ព្រះសង្ឃ ២៨៤៥ អង្គ ក្នុងនោះនៅស្រុកត្បូងឃ្មុំមាន ៦៧ វត្ត អាស្រម ២ និងមានព្រះសង្ឃសរុប ៦៥២ អង្គ។ ដោយឡែក វត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ជាវត្តមួយក្នុងចំណោមវត្តទាំង៣ នៅឃុំជប់ ស្ថិតនៅទីប្រជុំជន ដែលមានផ្ទៃក្រឡា ២២ ៦០០ ម៉ែត្រការ៉េ និងមានចម្ងាយប្រមាណ ៤៥គម ពីទីរួមខេត្តត្បូងឃ្មុំ។ វត្តនេះត្រូវបានចាប់ផ្តើមកសាងឡើងនាឆ្នាំ ១៩៤៦ រហូតមកដល់បច្ចុប្បន្នមានអាយុកាល ៧៧ ឆ្នាំ និងត្រូវបានគ្រប់គ្រង ដោយព្រះចៅអធិការ ១០អង្គហើយ។ វត្តនេះក៏មិនខុសពីវត្តដទៃទៀត នៅទូទាំងប្រទេសដែរ គឺបានឆ្លងកាត់នូវវិនាសកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលធ្វើឱ្យវត្តនេះរងនូវការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ត្រូវបានចាប់ផ្តើមកសាងឡើងវិញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ ដោយឡែកសមិទ្ធផលនានា ក្នុងវត្តដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន ឧបដ្ឋានសាលា ទំហំ ១៩,៥
x
៤២,៥ ម មហារោង ទំហំ ៣០
x
៩ម ចំណាយថវិកាសរុបអស់ ៤៣៦០០៦ ដុល្លារអាមេរិក ដែលទទួលបានការឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ រួមនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយក្នុងនោះវត្តនៅខ្វះថ្លៃជាងសាងសង់ចំនួន ១៥៧០០ ដុល្លារអាមរិក ទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកគោរពស្រលាញ់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនដល់ព្រះសង្ឃនិងជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋក្នុងឃុំជប់ និងអាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលជានិច្ចកាលសម្តេចតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ដូច្នេះទើបពួកគាត់អាចមានលទ្ធភាពធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទាន និងកសាងសមិទ្ធផលផ្សេងៗសំដៅចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនបាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកឧបដ្ឋានសាលា និងសមិទ្ធិផលក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ដែលត្រូវសម្ពោធឆ្លងនាពេលនេះថាជាសមិទ្ធផលដ៏ធំស្កឹមស្កៃមួយដែលទាំងអស់គ្នាជាពុទ្ធសាសនិកជនបានរួមគ្នាកសាងឡើង ដើម្បីឱ្យវត្តទួលទ្រាជើងនេះក្លាយជាទីវត្តអារាមមួយ ដែលមានគ្រប់រចនាសម្ព័ន្ធសំរាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានកោតសរសើរដល់ព្រះចៅអធិការវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង និងអាចារ្យគណៈកម្មការវត្ត ដែលបានចូលរួមកៀរគរសប្បុរសជន និងពុទ្ធបរិស័ទឱ្យចូលរួមបរិច្ចាគដោយសទ្ធាជ្រះថ្លាក្នុងការកសាងសមិទ្ធផលដ៏ធំស្កឹមស្កៃជាច្រើនក្នុងវត្តនេះ និងបានថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយទាំងអស់ ក្នុងនោះមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវ ឯកឧត្តម ទេព ធន និងលោកជំទាវ ដែលបានចូលរួមបំពេញបំណងប្រាថ្នារបស់ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងការកសាងសមិទ្ធផលក្នុងវត្តនេះ ជាមួយសប្បុរសជនជាច្រើនផ្សេងទៀត និងពុទ្ធបរិស័ទចំណុះជើងវត្តក្នុងឃុំជប់នេះផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថាសមិទ្ធផល ដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជន ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាត និងសម្រាប់ឧទ្ទិសដល់វិស័យព្រះពុទ្ធសាសនា ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលយើងបានរួមគ្នាកសាងឡើងកន្លងមក រហូតមកដល់បច្ចុប្បន្ននេះ ឱ្យបានគង់វង្សបន្តដល់កូនចៅជំនាន់ក្រោយនាពេល អនាគត និងរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរតាមរយៈការចូលរួមបោះឆ្នោតផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីសេចក្ដីសុខ សុខមាលភាព ការអភិវឌ្ឍ និងសុភមង្គល ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស។
បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បាននាំយកថវិការបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រគេនដល់ព្រះចៅអធិការវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ដើម្បីបង្រ្គប់ថ្លៃជាងសាងសង់ចំនួន ១៥៧០០ ដុល្លារអាមេរិក ផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
005024
ម្សិលមិញ :
014743
សរុប :
18168387
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន