អ៊ីមែល : mlmupc.caninet@gmail.com
February 26, 2023
នារសៀលថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ប្រធាន​គណៈ​កម្មាធិការ​សម្បទាន​សង្គមកិច្ច​ថ្នាក់ជាតិ រួមនឹង​គណៈ​ប្រតិភូ​អន្តរក្រសួង បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​អនុវត្ត​កម្មវិធីសម្បទានដី​សង្គមកិច្ច ជូន​កងទ័ព និង​នគរបាលជាតិ​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រ​ខេត្តត្បូងឃ្មុំ ស្រប​តាម​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ: ១៩៥ សជណ.ដប បានឱ្យដឹងថា​ រាជរដ្ឋាភិបាល​បានសម្រេច​ប្រគល់​ដី ដែល​កម្ពុជា​ទទួល​បាន​បន្ទាប់​ពី​ការ​បោះបង្គោលនិង​ខណ្ឌសីមា​ព្រំដែន ស្ថិត​ក្នុងភូមិសាស្ត្រ​​ខេត្តត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ទំហំសរុប ១២៦៥ហិចតា ៩អា ក្នុងនោះផ្ទៃដីទំហំ ៦១១ ហិចតា ៨២ អា ស្ថិតនៅខេត្តត្បូងឃ្មុំនិងផ្ទៃដីទំហំ ៦៥៣ ហិកតា ២៧ អា ស្ថិត​នៅខេត្តស្វាយរៀង ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ជូន​គណៈ​កម្មាធិការ​សម្បទានដី​សង្គមកិច្ច​ថ្នាក់ជាតិសម្រាប់​​អនុវត្តកម្ម​វិធី​សម្បទានដី​សង្គមកិច្ច ជូន​កងទ័ព និង​នគរបាល​ជាតិ​ឈរ​ជើង​តាមព្រំដែន​កម្ពុជាវៀតណាម អតីត​កងកម្លាំង​ប្រដាប់​អាវុធ និងគ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិលទូទៅ​។


  ក្នុងពេល​ចុះ​ពិនិត្យ​មើល​ការ​អនុវត្តកម្មវិធី​សម្បទានដី​សង្គមកិច្ច​ជូនកងទ័ព និង​នគរបាលជាតិឈរជើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជាវៀតណាម ក្នុង​ភូមិសាស្រ្ត​ខេត្តត្បូងឃ្មុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឱ្យ​ដឹងថា ទីតាំង​ដែលមក​ជួបជុំ​គ្នានា​ពេលនេះ គឺ​នៅចន្លោះ​បង្គោលលេខ១១៦ និង១១៧ ដោយ​នៅក្នុងគោលដៅទី១ នេះ​យើង​បែងចែក​បាន ៩៧ ឡូត៍ ក្នុង ១ឡូត៍ ទំហំ ៣០ម x ៤០ម ស្ថិតក្នុងភូមិ​ត្រពាំង​ផ្លុងទី ១ ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ទី២ យើង​រៀបចំ​នៅ​ចន្លោះ​បង្គោល​លេខ ១០៥/៦ និង​បង្គោល​លេខ ១០៣/២ ចំនួន២១៦ ឡូត៍ ក្នុង១ឡូត៍ទំហំ ៣០ម x ៤០ម ស្ថិត​ក្នុងភូមិ​ព្រៃ ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ទី៣ នៅចន្លោះបង្គោលលេខ ១០៤/៤ និង​បង្គោលលេខ ១០៣/២ យើង​រៀបចំបាន ៥៦ឡូត៍ ក្នុង១ឡូតិ៍ទំហំ ៣០ម x ៤០ម និងគោលដៅទី ៤ នៅចន្លោះ​បង្គោល​លេខ ៩៨/១ និងបង្គោលលេខ ៩៥/១ ចំនួន ២៥០ ឡូត៍ ក្នុង១ឡូត៍ ទំហំ ៣០ម x ៤០ម ស្ថិត​ក្នុងភូមិ​ចាន់មូល ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាន​សំណូមពរឱ្យ​មន្ទីររៀបចំដែនដី នគរូប​នីយកម្ម សំណង់​ និងសុរិយោដី ខេត្តត្បូងឃ្មុំ ត្រូវរៀបចំ​ប្លង់គោល​សម្រាប់​បែងចែក​ដីធ្លី​នៅក្នុង​តំបន់​គោលដៅ​ទាំង ៤ នៅ​ក្នុងខេត្តត្បូងឃ្មុំ ក្នុង​ភារកិច្ចរៀបចំ​បែងចែកដី​ឡូត៍ សរុប ៦១៩។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បានបន្តថា ក្នុងការរៀបចំបែងចែកដី​ឡូត៍​នេះ យើង​បានបែងចែក​ដីឡូត៍​សម្រាប់​ដីសាលារៀន មណ្ឌល​សុខភាព ផ្សារ ដីវត្ត ស្នាក់ការភូមិ រៀបចំ​ដី​សាលាខេត្ត​ សម្រាប់​ច្រកចេញ​ចូលតែមួយ រៀបចំ​ប៉ុស្តិ៍​ការពារ​ព្រំដែន ដី​សាខាវរៈការពារព្រំដែន និងប៉ុស្តិ៍ រៀបចំដី​បម្រុង​ទុកសម្រាប់​ការងារផ្សេងៗ ដីបម្រុង​ទុក​សម្រាប់សមាគមនារី ដីសម្រាប់​ទុកជា​ត្រពាំង ដីរួមសម្រាប់​​សហគមន៍ ហើយ​ដីទាំងនេះត្រូវរក្សា​ទុកតាម​គោលការណ៍នេះ ហើយ​បើពាក់ព័ន្ធ​ជាមួយ​ស្ថាប័ន​ណាមួយនោះ គឺ​ត្រូវធ្វើកម្មសិទ្ធិ​ជា​លក្ខណៈឯកត្តជនជានីតិបុគ្គល​ឈរ​ឈ្មោះ​តំណាង​ឱ្យរដ្ឋ រី​ឯ​មន្ទីរ​អភិវឌ្ឍ​ជនបទខេត្តត្បូងឃ្មុំ ត្រូវមានភារកិច្ចរៀបចំស្ថាបនាផ្លូវក្រាលគ្រួស​​ក្រហម រៀបចំ​ឱ្យ​មានទឹក​ស្អាត​ដូចជា​ការជីក​អណ្តូង និងរៀបចំ​បង្គន់​អនាម័យ​ជូនដល់​ប្រជាពលរដ្ឋ​សហគមន៍ ដោយ​ឡែក​មន្ទីរបរិស្ថាន​ត្រូវរៀបចំ​ការ​ដាំដើម​ឈើ​ក្នុង​ទំហំដី​ឡូត៍ រឺ​ទីតាំង​ដែល​នៅ​សេសសល់​ជាដី​សហគមន៍សាធារណៈ​នោះត្រូវរៀបចំដាំដើមឈើឱ្យ​​ទៅជា​ព្រៃសហគមន៍​សម្រាប់​ការជ្រក​នៅ​ជួប​ជុំគ្នារបស់​ប្រជាពលរដ្ឋ​ឱ្យ​ស្របទៅ​នឹងបម្រែបម្រួល​​អាកាសធាតុ។ ចំពោះ​ខាង​ក្រសួង​មន្ទីរ​សង្គមកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ បាន​ស្នើឱ្យ​ជួយរើស​មុខ​សញ្ញា​អតីត​យុទ្ធជន កងទ័ព និងនគរបាលជាតិ​ឈរជើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម ដើម្បី​ឱ្យ​ចំគោលដៅ​ក្នុងការអនុវត្តកម្ម​វិធីសម្បទាន​ដី​សង្គមកិច្ច នេះ ដោយ​ឡែក​អគ្គនាយកដ្ឋានលំនៅឋាន ត្រូវមានភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុងការ​បញ្ជា​រៀបចំ​ការសាងសង់​លំនៅឋាន ស្របតាម បទដ្ឋានបច្ចេកទេស​ដោយ​​ធ្វើ​ឱ្យ​បានមុនរដូវភ្លៀងមកដល់ រី​ឯ​ស្ថាប័ន​ជំនាញ​វិស័យ​សកម្មភាពមីន​ត្រូវ​ចូលរួមជួយ​សម្អាត​ផ្ទៃដីទាំងអស់នេះ ដើម្បី​ធានា​បាន​ថាដី​ទាំងនេះ ជាដីសុវត្ថិភាពសម្រាប់​ការរស់នៅ ដោយ​មិន​មាន​គ្រាប់​មីន ឬ​សំណល់​ជាតិផ្ទុះ​ពី​សង្រ្គាម ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិតរបស់​ប្រជាពលរដ្ឋជាយថាហេតុនោះ៕










សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008473
ម្សិលមិញ :
009156
សរុប :
18199283
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir