អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៣ សម័យប្រឡង ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងទីស្ដីការក្រសួង
សេចក្ដីជូនដំណឹងស្ដីពីការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធទូទាត់អេឡិចត្រូនិច (E-Payment)
សារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ចែកជូនគ្រួសារកងទ័ព នគរបាលឈរជើង អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកចន្ទ្រា ខេត្តស្វាយរៀង
March 05, 2023
នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ រួមនឹងប្រតិភូអន្តរក្រសួងបានអញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ចែកជូនគ្រួសារកងទ័ព នគរបាលឈរជើង អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកចន្ទ្រា ខេត្តស្វាយរៀង។
តាមរបាយការណ៍បានឱ្យដឹងថា កន្លងមកខេត្តស្វាយរៀង បានអនុវត្តគម្រោងដីសម្បទានសង្គមកិច្ចបានចំនួន ២ទីតាំងហើយ ដែលក្នុងនោះមានគម្រោងចាស់មួយមានទីតាំងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក មានក្រឡាផ្ទៃ ១៥៣ ហិកតា ៦៥អា ដោយបានបែងចែកផ្ទៃដីលំនៅឋានទំហំ ៤០ ម៉ែត្រគុណនឹង ៥០ ម៉ែត្រ ក្នុងមួយគ្រួសារជូនប្រជាពលរដ្ឋ ៤០០ គ្រួសារ ដែលចេញពីអតីតកងកម្លាំងប្រដាប់អាវុធចំនួន ៣៣១ គ្រួសារ និងចេញពីគ្រួសារកងទ័ព និងនគរបាលជាតិចំនួន ៦៩ គ្រួសារ និងបានស្ថាបនាផ្លូវប្រវែង ១០ គីឡូម៉ែត្រ ៤០០ ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន ២០ កន្លែង ដាក់បង្គោលភ្លើងនិងតភ្ជាប់បណ្ដាញអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋបានចំនួន ៤០០ ខ្នងផ្ទះ បានជីកអណ្ដូងស្នប់ចំនួន ៣៤ អណ្ដូង និងធ្វើបង្គន់អនាម័យចំនួន ១៨០ បង្គន់។ ដោយឡែកចំពោះគម្រោងថ្មីដែលខេត្តស្វាយរៀង ទើបទទួលបានតាមរយៈលិខិតសជណ លេខ ១៩៥ ចុះថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែន បន្ទាប់ពីយើងបានបោះបង្គោលខណ្ឌសីមាព្រំដែនរវាងខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តឡុងអាន និងខេត្តតៃនិញនៃប្រទេសវៀតណាម ដែលមានផ្ទៃដីសរុប ៦៥៣ ហិកតា ២៥ អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព នគរបាលជាតិឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ។ ក្នុងជំហានទី១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានកំណត់យកផ្ទៃដីទំហំ ៣០០ ហិកតា ៨អា ដើម្បីអនុវត្តនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ដោយបែងចែកជាតំបន់លំនៅឋាននៅចន្លោះបង្គោលព្រំដែនលេខ ២០០ ចាប់ពីចំណុចស្រុកចន្ទ្រា រហូតដល់បង្គោលព្រំដែនលេខ ២០២
/
២ ក្នុងនោះបានបែងចែកដីឡូលំនៅឋាជូនប្រជាពលរដ្ឋបាន ១២៣៦ ឡូត៍ និងបែងចែកជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យតំបន់រដ្ឋបាលសាធារណៈដូចជា ផ្សារ សាលារៀន វត្តអារាម ដីរួមភូមិ ប៉ុស្តិ៍ការពារព្រំដែនទាំងខាងកងទ័ព និងនគរបាលជាតិ ក្នុងនោះក៏មានរៀបចំដីសមាគមនារីចំនួន ៣ ហិកតា និងដីផ្សារចំនួន ៣ ហិកតា ២៩អា និងមានរៀបចំជាសួនសាធារណៈបង្កើនភាពបៃតង និងដីការិយាល័យទី ២ កងទ័ពជើងគោក ៥ហិកតា។ សម្រាប់ដីលំនៅឋានជូនប្រជាពលរដ្ឋរស់នៅក្នុងមួយគ្រួសារ គឺមានទំហំ ៣០ ម៉ែត្រគុណនឹង ៤០ ម៉ែត្រ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយើងបានរៀបចំទីតាំងនេះសម្រាប់ធ្វើជាលំនៅឋានរបស់កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋក្រីក្រទូទៅ ដោយនៅក្នុងទីតាំងទាំង២ នេះ យើងបានទទួលការគាំទ្រពីរាជរដ្ឋាភិបាលនូវលំនៅឋានចំនួន ១០០ ខ្នង ក្នុងនោះលំនៅឋាន ៥០ ខ្នង នៅក្នុងស្រុកចន្ទ្រា និង ៥០ ខ្នងទៀតនៅស្រុកកំពង់រោទិ៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះការស្ថាបនាផ្លូវចូលទៅក្នុងភូមិដែលយើងត្រូវអនុវត្តគម្រោងសាងសង់លំនៅឋាន នេះហើយក៏ត្រូវអមជាមួយនឹងការដាំដើមឈើនៅតាមដងផ្លូវផងដែរ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យមានការជីកអណ្ដូងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ចំណែកឯក្រសួងបរិស្ថានសូមចូលរួមគាំទ្រជួយផ្គត់ផ្គង់កូនឈើសម្រាប់ដាំដុះបង្កើតជាម្លប់សម្រាប់ជ្រកកោនដល់ប្រជាពលរដ្ឋ បង្កើនភាពបៃតងក្នុងមូលដ្ឋាន។ ចំពោះក្រសួងសង្គមកិច្ច នៅពេលដែលបានក្តាប់មុខសញ្ញានេះហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យមានការគាំទ្រចំពោះបណ្ណក្រីក្រ ១ និងបណ្ណក្រីក្រ ២ ស្របតាមជំនាញរបស់ក្រសួង។ ដោយឡែកចំពោះស្ថាប័ន
CMAC
ដែលដឹកនាំដោយ ឯកឧត្តម ហេង រតនា និងក្រុមការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យមានការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជៀសវាងកិច្ចការ ដែលយើងបានអនុវត្តហើយមានការខ្វះចន្លោះ។ ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញឱ្យឱ្យមានផែនការគាំទ្រដល់ការរៀបចំសាងសង់លំនៅឋានក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ រៀបចំដើម្បីធ្វើការសិក្សាតំបន់នេះ ដឹកនាំដោយ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ ក្នុងការរៀបចំសិក្សាប្លង់គោលប្រើប្រាស់ដីនៅក្នុងតំបន់នេះគួបផ្សំជាមួយនឹងដំណើរការតែម្ដង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ផែនការប្រើប្រាស់ដីនៅតំបន់នេះ ដើម្បីបែងចែកឱ្យបានច្បាស់លាស់ចំពោះដីលំនៅឋាន និងដីស្រែឱ្យបានរួចជាស្រេចជៀសវាងនូវការអភិវឌ្ឍន៍ ដែលមិនចំទិសដៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យមានការគាំទ្រពីអាជ្ញាធរមូលដ្ឋានក៏ដូចជាអភិបាលខេត្តស្វាយរៀង ដើម្បីរៀបចំតំបន់នេះឱ្យក្លាយទៅជាតំបន់មានសក្តានុពល មានការអភិវឌ្ឍ និងលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការគៀងគរសប្បុរសជនឱ្យជួយសាងសង់ព្រះវិហារ ឧបដ្ឋានសាលាក្នុងវត្តអារាម ដោយមិនត្រូវឱ្យមានការកែប្រែរចនាបថនោះទេ សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនាក្នុងមូលដ្ឋាននេះ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ជួយសម្របសម្រួលរៀបចំក្នុងការសាងសង់ផ្សារនៅលើផ្ទៃដី ប្រមាណ ៣ ហិកតា ដោយមិនត្រូវឱ្យមានការកែប្រែរចនាបថនោះទេ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
000236
ម្សិលមិញ :
009218
សរុប :
18200264
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន