អ៊ីមែល : mlmupc.caninet@gmail.com
March 24, 2023
នារសៀលថ្ងៃ​ សុក្រ ៣កើត ខែ​ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​បើក​ដំណើរការ​ជាផ្លូវការ​នូវ​គម្រោង​ឆ្នេរ​សមុទ្រ​គំរូ​របស់​រីសត​ថ្ងៃបាំងឆ័ត្រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុងកែប ខេត្តកែប​។


លោក មូន ចូសេហ្វ ម្ចាស់​រមណីយដ្ឋាន​ថ្ងៃបាំងឆ័ត្រ បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ដល់ ឯកឧត្តមឧបនាយក​​រដ្ឋមន្រ្តី ជា សុផារ៉ា ថ្នាក់ដឹកនាំ​​ជាន់​ខ្ពស់​​នៃ​​គណៈ​​កម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ព្រមទាំង​ ឯកឧត្តម​អភិបាល​នៃគណៈ​អភិបាល​ខេត្ត​កែប និង​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ថ្នាក់​ជាតិនិង​ថ្នាក់​ខេត្ត ដែល​​បានផ្តល់​ការណែនាំ​ការ​លើកទឹកចិត្ត និងគាំទ្រវ​យ៉ាងពេញ​ទំហឹង​ចំពោះ​គម្រោង​គំរូ​នៅឆ្នេរ​សមុទ្រ​សម្រាប់​ខេត្តកែប គឺ​នៅក្នុង​ទីតាំង​កំសាន្ត​ថ្មី១ របស់​លោក​នៅ​ប្របមាត់ឆ្នេរ ដែល​មាន​ឈ្មោះថាកែបវេស។


តាម ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកែប បាន​ឱ្យ​ដឹងថា គម្រោង​អភិវឌ្ឍរមណីយដ្ឋាន​ឆ្នេរខ្សាច់​កម្រាន្ត​សាធារណៈ​កម្រិត​ខ្ពស់​នេះ ស្ថិត​នៅក្នុង​ភូមិថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប ដែល​មាន​បណ្តោយ​ប្រវែង ២ ៧០០ម៉ែត្រ និង​ទទឹង ១៣០ម៉ែត្រ ដោយ​ក្នុងនោះ​បែងចែក​ជា ៦ ផ្នែក ​ដូចជា ១.ចំណែក​ដី​សម្រាប់​កាត់​ជូន​ឯកជន​មាន​ទទឹង ៥០ម៉ែត្រ បណ្តោយ ២ ៧០០ម៉ែត្រ និង​ចាក់ដី​បន្ថែម​ស្របតាម​គំនូស​ប្លង់​មេ ដែល​មាន​ក្នុង​អនុក្រឹត្យ​លេខ ២៥៧ អនក្រ.បក ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ​២០២២ របស់រាជរដ្ឋាភិបាល ២.សួន​ច្បារ​សាធារណៈ​មានទទឹង ៥០ ម៉ែត្រ បណ្តោយ ២ ៧០០ម៉ែត្រ​ ៣.​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​ទទឹង ៣០ម៉ែត្រ បណ្តោយ ២ ៧០០ ម៉ែត្រ ៤.ការងារ​ចាក់ដី​ពង្រីក​រង្វង់​មូល ២​កន្លែង ៥.​ការងារ​សាងសង់​វិថី​ និង​អនុវិថី​ចំនួន ៥​ខ្សែ និង ៦.​ការងារ​បន្ថែម​ផ្សេងៗ ដែល​គិតមក​ដល់​ថ្ងៃទី ១៧ ខែ​មីនា ឆ្នាំ២០២៣ គម្រោងនេះសម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ជាច្រើន។


ក្នុង​ឱកាសនោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា អនុវត្ត​គម្រោង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​ឆ្នេរខ្សាច់​កម្រាន្តសាធារណៈ​កម្រិត​ខ្ពស់ ដែល​មាន​ប្រវែង ២ ៧០០ម៉ែត្រ ដោយ​មាន​រៀបចំ​សួនច្បារ​សាធារណៈ​ ឆ្នេរ​ខ្សាច់​កម្រាន្ត​សាធារណៈ ស្ថាបនា​វិថី និង​អនុវិថី​ចូល​ឆ្នេរ​សមុទ្រ​ជាដើម។ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី បាន​បន្ថែម​ថា គម្រោង​ឆ្នេរ​សមុទ្រ​គំរូ​របស់​រីសត​ថ្ងៃបាំងឆ័ត្រ ដែល​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នាពេលនេះ​ក៏​ជាផ្នែក​មួយ​ នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កំសាន្ត​ខាងលើ​នេះដែរ។ គម្រោង​ឆ្នេរសមុទ្រ​គំរូ​របស់​រីសត​ថ្ងៃបាំងឆ័ត្រ នេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សោភ័ណភាព​តំបន់ឆ្នេរ និង​បង្កើត​នូវ​សេវាកម្ម​ទេសចរណ៍​ថ្មីៗ សាកសម​ជាទីកន្លែង​សម្រាក​លំហែរ​កាយ ជាមួយ​នឹង​ការ​គយគន់ទេសភាព​សមុទ្រ និង​ខ្យល់​អាកាស​បរិសុទ្ធ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​ការ​បំពាក់ប្រព័ន្ធ​ចម្រោះ​​ទឹក​​កខ្វក់​​នៅ​​ក្នុង​​គម្រោង​នេះ ដែល​នឹង​រក្សា​បាន​នូវ​បរិស្ថាន​ល្អ​មិន​ប៉ះពាល់​ដល់​សោភណ្ឌភាពឆ្នេរ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ចេញ​ចូល​កម្សាន្ត​ និង​ជា​គំរូ​សម្រាប់​ការអនុវត្ត​នៅ​តាម​បណ្តា​ទីតាំងគម្រោង​​ផ្សេង​ទៀត​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ថ្ងៃបាំងឆ័ត្រ ដែល​ជា​ប្រតិបត្តិករ និង​​ជា​វិនិយោគិន​​បរទេស​​មួយ​​មាន​​ស្នាដៃ និង​​គុណភាព​​ល្អ​​ប្រកប​​ដោយ​​សក្តានុពល ក្នុង​ការ​ជំរុញ និង​ទាក់ទាញ​ទេសចរ​នៅខេត្តកែប និងបានបង្ហាញនូវការបន្តជឿជាក់លើសន្តិភាព និងសក្តានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជឿជាក់​ថា​​គម្រោង​នេះ​នឹង​ដំណើរការ​ដោយរលូន​មាន​ការ​គាំទ្រ​ពី​មហាជន និង​ភ្ញៀវទេសចរ​គ្រប់​មជ្ឈដ្ឋាន។ ជាមួយនេះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា ក៏​បាន​អំពាវ​នាវ និង​លើកទឹកចិត្ត​ដល់​ធុរជន និង​ក្រុមហ៊ុន​ដទៃទៀត​ឱ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ ហើយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នឹង​ផ្តល់​កិច្ចសហការ​ជាប់​ជាប្រចាំ ដើម្បី​ជួយ​សម្រួល​សំណើរ និង​សំណូមពរ​របស់​អ្នក​វិនិយោគ ក្នុង​សមត្ថកិច្ច​របស់​ខ្លួនផងដែរ​៕












សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008468
ម្សិលមិញ :
009218
សរុប :
18208496
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir