អ៊ីមែល : mlmupc.caninet@gmail.com
March 23, 2023
នារសៀល​ថ្ងៃ​ព្រហស្បតិ៍​​ ២​កើត​ ខែ​ចេត្រ​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២៣​ នៅ​សាលាខេត្តត្បូងឃ្មុំ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និង​ជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូល​ដ្ឋាន​ខេត្តត្បូងឃ្មុំ​ បាន​អញ្ជើញជាអធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២២​ និង​លើក​ទិសដៅការងារ​ឆ្នាំ​២០២៣​ របស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំ​។
តាម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល​នៃ​គណៈអភិបាល​ខេត្តត្បូងឃ្មុំ បាន​ឱ្យដឹងថា បន្ទាប់ពីបាន​ដំណើរការ​អស់​រយៈពេល ១ថ្ងៃ កន្លះ​រួច​មក​សន្និបាត​បូក​សរុបការងារ​របស់​រដ្ឋបាលខេត្តក៏៏​ត្រូវ​បាន​បិទបញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ក្នុង​នោះ​ឯ​កឧត្តម​បាន​ឱ្យដឹងអំពី​លទ្ធផល​ការងារ​ជោគជ័យ​លើគ្រប់​វិស័យ​ប្រចាំឆ្នាំ ២០២២ ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន និង​ទិសដៅ​ភារកិច្ច ដែល​ត្រូវ​អនុវត្ត​បន្តសម្រាប់​ឆ្នាំ ២០២៣ នេះ ក្នុង​គោលដៅ ដើម្បី​ឱ្យ​ខេត្តត្បូងឃ្មុំ កាន់តែ​មាន​ការអភិវឌ្ឍ​រីកចំរើន​បន្ថែម​ទៀតនិង​ផ្តល់​ភាពកក់ក្តៅ និង​សេចក្ដី​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។ ឯកឧត្តម​បាន​ថ្លែង​អំណរគុណដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែល​បាន​ចូលរួម​ជាអធិបតី​ក្នុង​សន្និបាត​នេះ ដើម្បី​ផ្តល់​អនុសាសន៍​តម្រង់​ទិស​ដល់​អង្គសន្និបាត​បាន​បំពេញ​តួនាទី​ភារកិច្ច របស់​ខ្លួន​ប្រកប​ដោយ​ផ្លែផ្កា​ក្នុងការរួមចំណែក​អនុវត្ត​ការងារ​យ៉ាងសកម្ម​ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ម្លប់​សន្តិភាព​ដឹកនាំ​ដោយ​ភាពប៉ិនប្រសប់​របស់ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែននាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ថា​ផ្អែក​តាម​របាយការណ៍​របស់ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ត្បូងឃ្មុំ អំពី​លទ្ធផល​នៃ​ការ​គ្រប់គ្រងដឹកនាំកិច្ចការ​រដ្ឋបាល និង​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​ការផ្តល់​សេវា​សាធារណៈ​នានា ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ត្បូងឃ្មុំ នាឆ្នាំ ២០២២ កន្លងមក ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី បាន​កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្រ្ដីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង៣​ប្រភេទ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ រដ្ឋបាលខេត្ត​គ្រប់​លំដាប់​ថ្នាក់ ព្រមទាំង​ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដែល​បានខិតខំ​រួមគ្នា​យ៉ាងសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​បានយ៉ាង​ល្អប្រសើរ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ សម្រេច​បាន​នូវ​សមិទ្ធផល​នានា ជាច្រើន​គួរ​ឱ្យកត់សម្គាល់​។ ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាង​សកម្ម​ទាំងនេះ​បាន​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយនិង​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​ពង្រឹង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​រឹងមាំ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​លើក​ឡើងថា​ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​គ្រប់គ្រ​ងឆ្លើយ​តប​នឹង​វិបត្តិ​ ក៏ដូចជា​​បញ្ហា​ប្រឈម​នានា ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ដើម្បី​ស្តារ​ផល​ប៉ះពាល់​នានា មកលើសេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រាតត្បាត​ពី​ជំងឺកូវីត ១៩ ការ​ប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់​ទឹកភ្លៀង និង​វិបត្តិ​នានា​ជា​សកល​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​ស្ទុះ​ងើប​ឡើងវិញ​យ៉ាងឆាប់​រហ័ស​ក្នុង​អត្រា​កំណើន​ ៥,២% ​ក្នុងឆ្នាំ​២០២២ ហើយ​រំពឹងថា​នឹង​មានកំណើន​ក្នុង​រង្វង់ ៥,៦% ក្នុងឆ្នាំ ២០២៣ នេះ​។ សមិទ្ធផល​ទាំងនេះ​បាន​បង្ហាញ​ច្បាស់​អំពី​សមត្ថភាព​របស់រាជ​រដ្ឋាភិបាល ក្រសួង ស្ថាប័ន នានា និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​គ្រប់គ្រង​ឆ្លើយ​តប​ទៅនឹង​វិបត្តិ និងបញ្ហា​ប្រឈម​នានា សំដៅ​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ជាតិ ឱ្យ​មាន​ការរីក​ចំរើន​លើគ្រប់​វិស័យ​ជា​បន្ត​បន្ទាប់​ទៀត​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ជា សុផារ៉ា បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូចជា ត្រូវ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​ពង្រឹង​ការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ត្រូវបន្ត​ខិតខំ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ការការពារ​​ឱ្យ​បាន​គត់មត់​នូវ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការពារ​ព្រះមហា​ក្សត្រ ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋា​ភិបាល ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត និង​បន្ត​លើកកម្ពស់​លទ្ធិ​ប្រជាធិប​តេយ្យ សេរី​ពហុបក្ស ការការពារ​លើក​កម្ពស់​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ​ឱ្យ​ដើរ​ទន្ទឹម​នឹង​ការ​ពង្រឹង​នីតិរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ ឱ្យ​មាន​ការ​រីក​ចំរើន​លើគ្រប់​វិស័យ​ជា​បន្តទៀត បង្កើន​ការ​ថែរក្សា​ពង្រឹង​សន្តិសុខ​ដោយ​ត្រូវ​សហការ​ទប់ស្កាត់ និង​បង្រ្កាប​ឱ្យ​បាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាព​នូវ​អំពើ​ភេរវកម្ម​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ​បទ​ល្មើស​បច្ចេកវិទ្យា និង​បទល្មើស​នានា ដែលមាន​ការវិវត្តន៍​ប្រែប្រួល​កាន់​តែ​ស្មុគស្មាញ អាជ្ញាធរ និង​កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​ជាប្រព័ន្ធ​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត និង​ចាត់​វិធាន​ការឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការលាង​សម្អាត​ប្រាក់ ដើម្បីលើក​កម្ពស់មុខ​មាត់​ជាតិ ក៏ដូចជា​ជំរុញ​ការ​អភិឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីក​ចំរើន​ថែមទៀត ត្រូវ​បន្ត​អនុវត្ត​ឱ្យ​​កាន់​តែ​សកម្ម​នូវ​យុទ្ធនាការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់ទម្រង់ បង្រ្កាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ និង​ការ​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន អំពើ​ហិង្សាក្នុង​គ្រួសារ និង​បង្រ្កាប​ក្មេង​ទំនើង ដើម្បី​ជំរុញ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព រួម​នឹងការងារ​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត​ផងដែរ៕








សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008922
ម្សិលមិញ :
009218
សរុប :
18208950
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir