អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ការចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ១៣៩៤ បណ្ណ ស្មើនឹង ៤៤៨ គ្រួសារ
ឯកឧត្ដម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ ដឹកនាំប្រជុំពិនិត្យគោលការណ៍អនុវត្តបន្តលើទីតាំងដីសម្បទានសេដ្ឋកិច្ច
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥៨ + ២៩១ ឆ្ពោះទៅលើភ្នំបូកគោ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
April 08, 2023
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវមេ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨
+
២៩១ ឆ្ពោះទៅលើភ្នំបូកគោ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់ក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងថា ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដោយវិនិយោគ និងអភិវឌ្ឍនូវឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ដែលមានផ្ទៃដីវិនិយោគលាតសន្ធឹងលើខ្នងភ្នំបូកគោ ចាប់តាំងពីភាគខាងត្បូងរហូតដល់ភាគខាងជើង។ កន្លងមកក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍពីតំបន់ភាគខាងត្បូង ដោយបានសាងសង់ និងស្តារឡើងវិញនូវផ្លូវលេខ ៣២ ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ ៣ ឆ្ពោះឡើងទៅលើភ្នំបូកគោ ដែលមានប្រវែង ៣៣គីឡូម៉ែត្រ ដែលនេះជាផ្លូវមេតែមួយគត់សម្រាប់ធ្វើចរាចរណ៍ឡើងចុះ។ ដោយសារតែតំបន់វិនិយោគ និងអភិវឌ្ឍនេះមានទំហំធំធេងហើយមានផ្លូវឡើងចុះតែមួយខ្សែនោះទើបរាជរដ្ឋាភិបាលតាមរយៈលិខិតលេខ ៩៦ សជណ.ដប ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានសម្រេចឱ្យបើកផ្លូវថ្មីចំនួន ១ខ្សែ ទៀត ដើម្បីតភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅលើភ្នំបូកគោ កាត់តាមដីសម្បទានសេដ្ឋកិច្ចចម្ការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយការចំណាយជាបន្ទុករបស់ក្រុមហ៊ុន សុខា អូតែល។ ជាមួយនោះក៏បានអនុញ្ញាតជូនក្រុមហ៊ុនដើម្បីស្ថាបនាផ្លូវមេក្នុងតំបន់ភ្នំនេះប្រវែង ១២០ គីឡូម៉ែត្រ ទៀតដើម្បីចម្រើដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនក្នុងតំបន់។ ការអភិវឌ្ឍនៅភ្នំបូកគោ គឺជាគម្រោងវិនិយោគរយៈពេលវែង ដែលត្រូវអនុវត្តជាជំហានៗតាមដំណាក់កាលនៃការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចជាតិ និងស្របតាមតម្រូវការទីផ្សារ ដូច្នេះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងតំបន់នេះ ក៏ត្រូវធ្វើឡើងជាជំហានៗស្របតាមតម្រូវការជាក់ស្តែងក្នុងដំណាក់កាលនីមួយៗ។ ចំពោះការស្ថាបនាផ្លូវថ្មី ១ខ្សែ ដែលយើងកំពុងពិនិត្យវឌ្ឍនភាពនាពេលនេះ គឺជាផ្លូវមេ ដែលត្រូវស្ថាបនាតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥៨
+
២៩១ ក្នុងឃុំកំពង់សីលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើខ្នងភ្នំបូកគោ ភ្ជាប់ជាមួយនឹងកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១គីឡូម៉ែត្រ ។ តាមគម្រោងប្លង់ដែលបានធ្វើការសិក្សា ដោយក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវនេះមានទទឹងសរុប ២០ម៉ែត្រ ចែកចេញជាផ្លូវរថយន្តមានទទឹង ៣,៥ម៉ែត្រ ចំនួន ២គន្លងនិងផ្លូវម៉ូតូ ទទឹង ៣ម៉ែត្រ សងខាងចំនួន ២គន្លង និងចិញ្ចើមផ្លូវ ទទឹង ៣,៥ម៉ែត្រ សងខាង ដែលស្ថាបនាជាផ្លូវកៅស៊ូ
AC
ប៉ុន្តែផ្អែកតាមស្ថានភាពដីបត់បែនចុះឡើងនៅលើតំបន់ភ្នំនេះ ដែលមានភាពរអិលផងនោះនិងដើម្បីធានានូវភាពរឹងមាំយូរអង្វែងផង ក្រុមហ៊ុននឹងមានគម្រោងចាក់បន្ថែមនូវកម្រាលបេតុងកម្រាស់ ២០០មីលីម៉ែត្រ និងអ៊ុតកៅស៊ូពីលើ។ ផ្លូវនេះត្រូវបានចាប់ផ្តើមរៀបចំស្ថាបនាឡើងបន្ទាប់ពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាលក្នុង ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ដោយមានក្រុមហ៊ុន សុខា រៀលអ៊ីសស្តេតជាអ្នកទទួលស្ថាបនា។ មកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ឈូសឆាយសម្អាតចេញជាគន្លងតួផ្លូវហើយបានតភ្ជាប់ទាំងស្រុងពីផ្លូវជាតិលេខ ៤ រហូតដល់កំណាត់ផ្លូវវាលស្រែ ៥០០ នៅលើខ្នងភ្នំបូកគោ ដែលឥឡូវនេះ យើងអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ។ ក្នុងការស្ថាបនាផ្លូវនេះ មានការលំបាក និងជួបនូវបញ្ហាប្រឈមជាច្រើនខុសពីការស្ថាបនាផ្លូវនៅលើដីរាប ដែលស្ថានភាពដីភ្នំនៅទីនេះ មាននីវ៉ូទាបខ្ពស់ខុសគ្នា ជាច្រើន មានជ្រោះជ្រៅ ជ្រលងភ្នំធំៗ និងផ្ទាំងថ្មធំៗជាច្រើនកន្លែង ដែលត្រូវកាប់បន្ទាប និងចាក់បំពេញតម្រូវតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់។ រីឯអាកាសធាតុវិញ មានភ្លៀងធ្លាក់ជាច្រើនខែក្នុង ១ឆ្នាំ ដែលធ្វើឱ្យរយៈពេលនៃការធ្វើការងារមិនបានពេញលេញ។ កត្តាទាំងនេះបានធ្វើឱ្យមានការចំណាយខ្ពស់ក្នុងការសាងសង់។ ជារួមមកដល់ពេលនេះ ការស្ថាបនា គឺសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវធ្វើបន្តជាជំហានៗទៀត ទៅតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន។ ស្របតាមការណែនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា គឺធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានសិន ក្រុមហ៊ុននឹងបន្តការខិតខំប្រឹងប្រែង ដើម្បីសម្រេចការស្ថាបនាផ្លូវនេះជាជំហានៗទៀត នាពេលអនាគត ជាផ្លូវចាក់កៅស៊ូ
AC
ស្របតាមគម្រោងប្លង់ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កាលពីចុងខែមករា ឆ្នាំ២០២២ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលនៅពេលនោះ មានអ្នកឧកញ្ញ៉ា សុខ គង់ ក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលការដឹកនាំចង្អុលបង្ហាញពីសម្តេចតេជោ ដើម្បីរៀបចំបើកផ្លូវ ១ខ្សែ ពីកំពូលភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨
+
២៩១ ដែលផ្លូវនេះពិតជាបានតភ្ជាប់ពីកំពូលភ្នំបូកគោជាកំពូលភ្នំដ៏ខ្ពស់មានកម្ពស់ដល់ទៅ ១ ០៧៥ ម៉ែត្រ ផ្លូវនេះបានតភ្ជាប់គ្នាជាស្ថាពរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដ៏លំបាកនេះ ដោយពេលនេះយើងបានឈូសឆាយតភ្ជាប់រួចរាល់ជាស្ថាពរបើទោះបីផ្លូវនេះមិនទាន់មានសភាពរាបស្មើយ៉ាងណាក្តី ប៉ុន្តែក៏អាចឱ្យរថយន្តប្រភេទខ្ពស់ធ្វើចរាចរណ៍បានយឺតៗផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថាគម្រោងការនេះពិតជាបានផ្តល់នូវសក្តានុពលខ្ពស់ជាពិសេសចំពោះប្រជាពលរដ្ឋ ដែលបានទិញលំនៅឋាន និងដីឡូត៍នៅក្នុងតំបន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នថ្នាក់ជាតិជួយលើកទឹកចិត្តតាមបច្ចេកទេស ឆន្ទៈ និងជំនាញរបស់ស្ថាប័នក្នុងការជួយគាំទ្រ ដើម្បីឱ្យផ្លូវនេះក្លាយទៅជាផ្លូវមានលក្ខណៈប្រវត្តិសាស្រ្តមួយសម្រាប់បម្រើឱ្យការអភិវឌ្ឍនៅភ្នំបូកគោនេះ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
013092
ម្សិលមិញ :
036309
សរុប :
20404139
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន