អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២៣ សម័យប្រឡង ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងទីស្ដីការក្រសួង
សេចក្ដីជូនដំណឹងស្ដីពីការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធទូទាត់អេឡិចត្រូនិច (E-Payment)
សារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតអឱ្យប្រធានថ្មីតំណាង JICA ចូលជួបសម្ដែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា
May 15, 2023
នាព្រឹកចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោក
SANUI Kazumana
ប្រធានថ្មីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន
JICA
ចូលជួបសម្ដែងការគួរសម និងជម្រាបសួរនៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកចាប់ផ្តើមបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា
បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន លោក
SANUI Kazumana
ប្រធានថ្មីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន
JICA
ដែលបានចាប់ផ្តើមបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយក៏ចាត់ទុកថានេះជាឱកាសពិសេសមួយ ដែលធ្វើឡើងស្របពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ ដោយរក្សាបានសុវត្ថិភាពយ៉ាងល្អប្រសើរក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កាលពីអតីតកាលមុនពេលមានសង្រ្គាម កីឡាករកម្ពុជាក៏ធ្លាប់ជាកីឡាករ ដែលមានភាពល្បីល្បាញ ប៉ុន្តែជាអកុសលនៅពេលមានសង្រ្គាម គឺវិស័យកីឡាបានធ្លាក់ចុះដល់សូន្យ ប្រជាពលរដ្ឋស្គាល់តែភាពអត់ឃ្លាន និងការភ័យខ្លាច ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ដោយសារមានការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយជីវភាពប្រជាពលរដ្ឋក៏ត្រូវបានលើកលម្ពស់ជាបន្តបន្ទាប់ និងបានលើកស្ទួយប្រទេសជាតិឱ្យស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្នុងរបត់ប្រជាធិបតេយ្យនេះ គឺយើងបានចូលរួមនិងរៀបចំការបោះឆ្នោតជាសកល និងអសកលបាន ១១លើក ហើយ ដែលនេះបង្ហាញឱ្យឃើញពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីជាប្រយោជន៍ក្នុងការរក្សាស្ថានភាពរឹងមាំខាងនយោបាយ ហើយជឿជាក់ថា តទៅមុខប្រជាពលរដ្ឋ ដែលកំពុងតែមានការគាំទ្រចំពោះការរីកចម្រើននេះនឹងគាំទ្រចំពោះរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបន្តទៀត។ ជាមួយនេះយើងបានបើកគោលនយោបាយទំនាក់ទំនងក្រៅប្រទេសដោយឈរលើគោលការណ៍ខិតខំប្រឹងប្រែងខ្លួនឯង និងស្វាគមន៍ចំពោះការគាំទ្រពីបរទេសក្នុងនោះក៏មានវត្តមានប្រទេសជប៉ុន ដែលបានជួយគាំទ្រមួយផ្នែកធំក្នុងប្រទេសកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផងដែរ ហើយជំនួយដែលប្រជាជន និងរដ្ឋាភិបាលជប៉ុនបានផ្តល់មកព្រះរាជាណាចក្រកម្ពុជា គឺប្រកបដោយប្រសិទ្ធភាពនិងផ្លែផ្កា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ការងារធំៗដូចជាហេដ្ឋារចនាសម្ព័ន្ធ ការរំដោះផ្ទៃដីឱ្យមានសុវត្ថិភាពតាមរយៈការដោះមីន ការរៀបចំការស្តារគាំទ្រលើវិស័យវប្បធម៌ និងការដាក់បញ្ចូលប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏មានការគាំទ្រពីជប៉ុនផងដែរ ជាមួយនេះជប៉ុនក៏បានជួយសាងសង់ស្ពានធំៗចំនួន ២ គឺស្ពានស្សឹបាស្សា និងស្ពានគីហ្សូណា ថែមទៀតផង។ រីឯវិស័យទឹកស្អាត ជប៉ុនបានជួយសម្រាប់ឱ្យមានការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងការស្តារហេដ្ឋារចនាសម្ព័ន្ធក្រោមដីក៏ជប៉ុន បានជួយផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសាទរចំពោះការគាំទ្ររបស់ក្រសួងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងដឹកជញ្ជូន របស់ប្រទេសជប៉ុន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការរៀបចំច្បាប់សំណង់ និងកំពុងដំណើរការសុវត្ថិភាពនៃការគ្រប់គ្រងសំណង់។ ដោយឡែកការគ្រប់គ្រងដីធ្លី ក៏ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព ដោយមានការរៀបចំឧបករណ៍សម្ភារៈសម្រាប់រៀបចំគ្រប់គ្រងចុះបញ្ជីទិន្នន័យដីធ្លី ប្រកបដោយសុវត្ថិភាព និងមានភាពជឿជាក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបង្ហាញពីការបើកទូលាយចំពោះទំនាក់ទំនងជាឯកជនក្តី និងជាផ្លូវការក្តីចំពោះបំណងប្រាថ្នារបស់ លោក
SANUI Kazumana
ក្នុងការបំពេញការងារទាំងឡាយ គឺសូមទំនាក់ទំនងមកទីនេះ ដើម្បីបង្ហាញពីការពង្រឹងចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាជាមួយជប៉ុនកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប លោក
SANUI Kazumana
ប្រធានថ្មីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន
JICA
បានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានឱ្យដឹងពីស្ថានភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យនានាកន្លងមករបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានធំៗចំនួន ២ នៅកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ទន្លេដែលជួយអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយនិរន្តរភាព។លោកបានកត់សំគាល់ថាបច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍរីកចំរើននូវសំណង់អគារខ្ពស់ៗទំនើបៗជាច្រើនខុសប្លែកជាងពីមុន ដូច្នេះលោកមានក្តីរីករាយដែលបានចូលរួមចំណែកជួយអភិវឌ្ឍក្នុងប្រទេសកម្ពុជាបន្តទៀត។លោកបានលើកឡើងនូវពាក្យស្លោករបស់
JICA
គឺ: “ដើម្បីកសាងប្រទេសជាតិត្រូវកសាងធនធានមនុស្ស” ដូច្នេះលោកគាំទ្រឱ្យមានការកសាងធនធានមនុស្សឱ្យបានច្រើនថែមទៀតលើវិស័យនានាដើម្បីធានាអោយមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ លោកបញ្ជាក់ថា
JICA
នឹងធ្វើយ៉ាងណាបន្តនូវជំនឿជឿជាក់ និងរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និងជប៉ុន និងជាមួយពិភពលោក ហើយលោកក៏បានចូលរួមអបអរសាទរជាមួយកម្ពុជា ដែលបាននឹងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ប្រកបដោយជោគជ័យផងដែរ៕
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008502
ម្សិលមិញ :
009218
សរុប :
18208530
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន