អ៊ីមែល : mlmupc.caninet@gmail.com
April 28, 2016
ថ្ងៃ​ព្រហស្បតិ៍ ០៧ រោច ខែ​ចេត្រ ឆ្នាំ​វក ព.ស. ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី ២៨ ខែ​មេសា គ.ស. ឯកឧត្តម ជា សុផារ៉ា ទេស ​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ សមុទ្រ​កម្ពុជា ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី ១ ដើម្បី​តាម​ដាន​វឌ្ឍនភាព បញ្ហា​ប្រឈម និង​​ទិស​​ដៅ​​ការ​​ងារ​របស់​​គណៈ​កម្មការ ។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្​ចប្រជុំ​នេះ​ផង​ដែរ​រួម​មាន ឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ ឯកឧត្តម ថោង ខុន  រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​ដែល​ជា​សមា​ជិក​គណៈ​កម្មា​ធិការ​សរុប ៣៦ រូប ។ បន្ទាប់​ពី ឯកឧត្តម ប៉ែន សុផល រដ្ឋ​លេខា​ធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ រាយ​ការណ៍​អំពី​ការ​ងារ បញ្ហា​ប្រឈម និង​ទិស​ដៅ​បន្ត ឯកឧត្តម ថោង ខុន បាន​ស្នើ​អង្គ​ប្រជុំ​ពិនិត្យ​ជម្រុញ​ការ​អនុម័ត​លើ​ផែន​ការ​មេ និង​ពន្លឿន​គោល​ការណ៍​គ្រប់​គ្រង​ឆ្នេរ​ខ្សាច់ ។ ឯកឧត្តម សាយ សំអាល់ ក៏​បាន​រាយ​ការណ៍​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ក្រសួង​បរិស្ថាន​ កន្លង​មក​ពិសេស​លើ​ការ​គ្រប់​គ្រង​កាក​សំណង់​រាវ រឹង និង​សម្រាម និង​ការ​ធ្វើ​ប្រតិ​ភូ​កម្ម​ទៅ​ថ្នាក់​ខេត្ត ។ ក្រៅ​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា ក៏​បាន​មាន​មតិ​ជូន​អង្គ​ប្រជុំ​និង​បាន​សម្រេច​ដូច​ខាង​ក្រោម៖
  • រៀប​ចំ​ឆ្នេរ​ទាំង​មូល​របស់​កម្ពុជា​ដែល​មាន​ប្រវែង ៤៤០ គ.ម. ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល
  • អនុញ្ញាត ​តាម​សំណើ​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​សុខា​អូ​តែល សាង​សង់​ផ្លូវ និង​សួន​ច្បារ​នៅ​លើ​ដី​ចំណី​ឆ្នេរ​ដែល​មា​នទទឹង ៥០ម៉ ទល់​មុខ​ដី​របស់​ក្រុមហ៊ុន ដោយ​ក្រុម​ហ៊ុន​ជា​អ្នក​ចេញ​ថវិកា​សាង​សង់ ថែ​ទាំ​ផ្លូវ សួន​ច្បារ​និង​ឆ្នេរ​ខ្សាច់ សម្រាប់​សាធា​រណជ​ននិង​ភ្ញៀវ​ទេសចរ
  • គណៈ​កម្មា​ធិការ​នឹង​រៀប​ចំ ​ចុះ​ពិនិត្យ​ជាក់​ស្តែងករណី​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ប្រជា​ពល​រដ្ឋ និង​បញ្ហា​សំណង់​លើ​ទឹក លើ​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង ស្ថិត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះ​ស៊ីហនុ
  • សម្រាប់​ឆ្នេរ​អូរ ​ត្រេះ នឹង​រៀប​ចំ​ប្រមូល​ទិន្នន័យ និង​សិក្សា​អំណី​ជម្រើស​ដំណោះ​ស្រាយ​ចំពោះ​អាជីវ​ករ​ទាំង ៥៩ តូប ដើម្បី​រៀប​ចំ​ជា​គំរូ

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ៤:៣០ នាទីរសៀល នៅថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់ ។





















សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
007865
ម្សិលមិញ :
008501
សរុប :
17697987
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir