May 20, 2016
នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ រួម​នឹង​សហ​ការី បាន​ចូល​រួម​ជា​អធិប​តី​ក្នុង​មិទ្ទិញ​រំឭក​វិញ្ញាណ​ក្ខន្ធ​ប្រជាជន​ កម្ពុជា​ស្លូត​ត្រង់​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ក្នង​របប​វាល​ពិឃាត​ ៣ឆ្នាំ ​៨ខែ​ និង​២០​ថ្ងៃ​ ដែល​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ប្រមាណ​ជាង​ ​៣លាន នាក់​ នៅ​វត្ត​គិរី​អម្ពរ​អន្លង់​ពោង ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះ​សង្ឃ អាចារ្យ គណៈ​កម្មការ​វត្ត អាជ្ញា​ធរ​ដែន​ដី និង​ប្រជា​ពល​រដ្ឋ​​ប្រមាណ​ ៥០០០អង្គ/នាក់​ ។ ក្នុង​កម្ម​វិធី​នេះ ក៏​មាន​ការ​ថ្លែង​វិយោគ​កថា និង​ចំណាប់​អារម្មណ៍​របស់​តំណាង​ជន​រង​គ្រោះ​ដោយ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ​ពត ។ ជា​ចុង​ក្រោយ ឯកឧត្តម​ប្រធាន​ក្រុម​ការ​ងារ​ក៏​បាន​មាន​ប្រសាសន៍​សំណេាះ​សំណាល​សាក​សួរ​ សុខ​ទុក្ខ និង​ផ្ដែ​ផ្ដាំ​ដល់​អាជ្ញា​ធរ និង​ប្រជា​ពល​រដ្ឋ ឲ្យ​ប្រែ​ក្លាយ​ទុក្ខ​សោក ទៅ​ជា​ស្មារតី​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឯង ការ​ពារ​ប្រទេស​ជាតិ ប្រឹង​ប្រែង​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ រួម​គ្នា​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​សុវត្ថិ​ភាព បង្កើន​ការ​ផ្សារ​ភ្ជាប់​នឹង​ប្រជា​ពល​រដ្ឋ ជា​ពិសេស​រាជ​រដ្ឋា​ភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ជួយ​ ប្រជា​ពល​រដ្ឋ​ពេល​ជួប​ទុក្ខ​លំបាក​ ​និង​សូម​ប្រជា​ពល​រដ្ឋ​ខិត​ខំ​ថែ​រក្សា​សន្តិ​ភាព​និង​ស្ថិរ​ភាព​ដែល​កើត​ ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្រេាម​ការ​ដឹក​នាំ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ថែ​រក្សា​រាល់​សមិទ្ឋ​ផល​ទាំង​អស់​ឲ្យ​បាន​គង់​វង្ស​ដើម្បី​ជា​កេរិ៍្ថ​ដំណែល​ និង​ជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រេាយ ។











សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
002183
Yesterday :
021415
Total :
20446277
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir