July 20, 2016
ព្រឹក​ថ្ងៃ​ពុធ មួយ​រោច ខែ​អាសាឍ ឆ្នាំ​វក ព.ស.ពីរ​ពាន់​ប្រាំ​រយ​ហុក​សិប ត្រូវ​នឹង​ថ្ងៃ​ទី​ម្ភៃ ខែ​កក្កដា គ.ស. ពីរ​ពាន់​ដប់​ប្រាំ​មួយ វេលា​ម៉ោង ប្រាំ​បី​និង​សាម​សិប​នា​ទី ឯក​ឧត្តម ឆាន់ សាផាន់ រដ្ឋ​លេ​ខា​ធិការ និង​ជា​តំណាង ឯក​ឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុ​ស្សា​រណៈ​យោគ​យល់​​រវាង​​ក្រសួង​​ រៀប​​ចំ​​ដែន​​ដី នគ​​រូប​​នីយ​​កម្ម និង​សំណង់ និង​សហ​ព័ន្ធ​សមា​គម​អ្នក​ច្បាប់ Shiho Shoshi នៃ​ប្រទេស​ជប៉ុន ។ ជា​កិច្ច​ចាប់​ផ្តើម ឯកឧត្តម ឆាន់ សាផាន់ ក្នុង​នាម ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី បាន​សំដែង​ការ​ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ សហព័ន្ធ​សមា​គម​អ្នក​ច្បាប់ Shiho Shoshi នៃ​ប្រទេស​ជប៉ុន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​ជំនួយ​បច្ចេក​ទេស​ សម្រាប់​ការ​អនុ​វត្ត​ការ​ចុះ​បញ្ជី​អចល​នទ្រព្យ ៣ ដំណាក់​កាល​កន្លង​មក​ដោយ​ជោគ​ជ័យ ។ ជា​ការ​ឆ្លើយ​តប លោក MIKAJIRI Kazuo ប្រធាន​សហ​ព័ន្ធ​សមា​គម​អ្នក​ច្បាប់ Shiho Shoshi នៃ​ប្រទេស​ជប៉ុន ក៏​បាន​សំដែង​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ដែល​បាន​អនុញ្ញាត​ឲ្យ​សហ​ព័ន្ធ​សមា​គម​អ្នក​ច្បាប់ Shiho Shoshi នៃ​ប្រទេស​ជប៉ុន​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្តល់​ជំនួយ​បច្ចេក​ទេស​ សម្រាប់​ការ​អនុ​វត្ត​ការ​ចុះ​បញ្ជី​អចល​ន​ទ្រព្យ ដែល​តាម​រយៈ​នេះ​សហ​ព័ន្ធ​សមា​គម​អ្នក​ច្បាប់ Shiho Shoshi នៃ​ប្រទេស​ជប៉ុន​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​យល់​ដឹង​ច្រើន​អំពី​ច្បាប់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​តាម​រយៈ លោក​ស្រី Emiko Kantake ទី​ប្រឹក្សា​ច្បាប់​របស់​សហ​ព័ន្ធ​នឹង​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​ជួយ​រៀប​ចំ​តាក់​តែង​សេច​ក្តី​ច្បាប់​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​ការ​ឈាន​ចូល​ទី​ផ្សារ​អាស៊ាន ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​អនុ​ស្សា​រណៈ​យោគ​យល់​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​អនុ​វត្ត​ជំនួយ​ការ​បច្ចេក​ទេស​សម្រាប់​ការ​ អនុ​វត្ត​ការ​ចុះ​បញ្ជី​អចល​ន​ទ្រព្យ​ដំណាក់​កាល​ទី ៤ ដែល​នឹង​ត្រូវ​បញ្ជប់​នៅ​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០១៧ ខាង​មុខ​នេះ ក្នុង​គោល​បំណង​ដើម្បី​រួម​ចំណែក​ដល់​ការ​ចុះ​បញ្ជី​ដី​ធ្លី​ក្នុង​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​អភិ​វឌ្ឍន៍​សមត្ថ​ភាព​មន្ត្រី​នៃ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ក្នុង​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់ ពិសេស​គឺ​ការ​ប្រឹក្សា​យោ​បល់​ផ្នែក​ច្បាប់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន ​ចំពោះ​មុខ និង​នា​ពេល​អនា​គត​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ច្បាប់​សម្រាប់​ការ​ចុះ​បញ្ជី​ ដី​ធ្លី ។ ចុង​បញ្ចប់ ឯកឧត្តម ឆាន់ សាផាន់ បាន​ជូន​ពរ​លោក MIKAJIRI Kazuo ប្រធាន​សហ​ព័ន្ធ​សមា​គម​អ្នក​ច្បាប់ Shiho Shoshi នៃ​ប្រទេស​ជប៉ុន និង​ប្រតិ​ភូ​​ទាំង​អស់ ទទួល​បាន​ជោគ​ជ័យ​ក្នុង​បេ​សក​កម្ម​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។

ពិធី​ចុះ​អនុ​ស្សា​រណៈ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ៩:១០ នាទី​ព្រឹក​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្នុង​បរិយា​កាស​រីក​រាយ និង​ស្និទ​ស្នាល ៕







សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

គេហ​ទំព័រ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើ​ម្បី​ធើ្វការ គេហ​ទំព័រ

Video Documents
Visitor Number
Today :
015752
Yesterday :
036309
Total :
20406799
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir