អ៊ីមែល : mlmupc.caninet@gmail.com
August 14, 2017
នៅ​ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​​ទី​១៤ ខែ​សីហា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​អនុញ្ញាត​ឱ្យ ក្រុម​និស្សិត​ជ័យលាភី Chevening ដែល​ទ​ទួល​អាហា​រូប​ករណ៍​ពី​រាជរដ្ឋា​ភិបាល​អង់គ្លេស​ចូល​ជួប​សម្តែង​ការ​គួរសម ដើម្បី​ទទួល​បទពិសោធន៍ និង​អនុសាសន៍​ដ៏​មាន​អត្ថន័យ​ខ្លឹម​សារ​សម្រាប់​ត្រៀម​ខ្លួន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់​ឆ្នាំ​សិក្សា ២០១៧ -២០១៨ នៅ​តាម​សកល​វិទ្យាល័យ​នានា​ក្នុង​ចក្រភព​អង់គ្លេស នា​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​សម្ដែង​ការ​អបអរ​សាទរ ចំពោះ​ជ័យលាភី Chevening ទាំងអស់ ដែល​មាន​ឱកាស​បាន​បន្ត​ការ​សិក្សា​រយៈពេល​មួយ​ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បាន​ចែក​រំលែក​ប​ទពិសោធន៍​នា​ពេល​កន្លងមក ដែល​ឯកឧត្តម​ធ្លាប់​ជា​យុវជន​ជំនាន់​មុន ដែល​កាល​ពី​មុន​ភាសា​អង់គ្លេស​​គឺ​មិន​សូវ​មាន​ភាព​ទូលំ​ទូលាយ​ដូច​បច្ចុប្បន្ន​នេះ​ទេ។ ទន្ទឹមនេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បាន​ណែនាំ​ដល់​យុវជន​ដែល​មាន​ឱកាស​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​នៅ​ពេល​នេះ ត្រូវ​ចាប់​យក​ជំនាញ​ល្​អៗ និង​ឆ្លៀត​ឱកាស​ស្វែង​រក​​ការងារ​ក្រៅ​ម៉ោង​សិក្សា​ណា​ដែល​ទាក់​ទង​នឹង​ជំនាញ​របស់​ខ្លួន ដើម្បី​បាន​ជា​បទ​ពិសោធន៍។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បាន​ចែក​រំលែក​ពី​អនុស្សារីយ៍​ដែល​ឯកឧត្តម​ធ្លាប់​បាន​អមដំណើរ​ប្រតិភូ​ទៅ​ក្រៅ​ប្រទេស ខណៈ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច។ ចំពោះ​ការ​បម្រើ​ការងារ​ផ្សេងៗ ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​មាន​ភាព​ស្វា​ហាប់ ខិតខំ​បម្រើ​ការងារ និង​ខិតខំ​ប្រឹង​ប្រែង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត កុំ​ឱ្យ​ពេល​វេលា​ក​ន្លង​ហួស​ដោយ​ឥត​ប្រយោជន៍។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​បន្ថែម​ថា យុវជន​ពេល​នេះ​ត្រូវ​ការ​តែ​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ ដើម្បី​ធ្វើ​ដំណើរ​គ្រប់​ទិសទី ប៉ុន្តែ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ គឺ​មិន​មាន​ប្រទេស​ណា​ហ៊ាន​បើក​ទ្វារ​ទទួល​ប្រជាជន​ខ្មែរ​នោះ​ទេ  យុវ​ជនសម័យ​តេជោ​នេះ​ពិត​ជា​មាន​សំណាង​ណាស់ សូម​បន្ត​ថែ​រក្សា​សំណាង​មួយ​នេះ ឱ្យ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ដោយ​រក្សា​បាន​នូវ​សន្ដិភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ បើ​សិន​ប្រទេស​ជាតិ​មាន​សង្គ្រាម​នោះ សំណាង​គឺ​មិន​មាន​ទេ សម្រាប់​ការ​អភិវឌ្ឍន៍ និង​ការ​រក្សា​បាន​នូវ​អាយុ​ជីវិត និង​ចំណេះ​ដឹង ។ ឯកឧត្តម​បាន​លើក​ឡើង​ថា ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​បដិវត្ត​ពណ៌ ដែល​បាន​បន្សល់​ទុក​នូវ​ឈាម និង​ទឹកភ្នែក ភាព​ជូរ​ចត់ ដែល​ឯកឧត្តម​មិន​ចង់​ឱ្យ​ក្រោយ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​កម្ពុជា​ជួប​ប្រទះ​ដូច​យុវជន​ជំនាន់​មុន​ឡើយ។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បាន​លើក​ឡើង​ពី​ការ​ទទួល​ជោគជ័យ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​ឈ្នះ​ៗ នៃ​ការ​ដោះ​ស្រាយ​អគារ​ប៊ូឌីញស ដែល​ក្រុមហ៊ុន និង​ប្រជា​ពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​ទិញ-លក់ ដោយ​ស្ម័គ្រ​ចិត្ត ទាំង​អស់គ្នា។

ចុង​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បាន​ជូនពរ​និស្សិត​ទាំងអស់​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ជោគជ័យ​ក្នង​ជីវិត៕














 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008928
ម្សិលមិញ :
007733
សរុប :
18190582
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir