អ៊ីមែល : mlmupc.caninet@gmail.com
August 21, 2017
វគ្គ​ផ្សព្វផ្សាយ​ស្ដីពី​ការ​អនុវត្ត​ប្រកាស​រួមថ្មី ស្ដីពី​ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​ផ្ដល់​ថវិកា​រង្វាន់​លើ​ការ​គ្រប់គ្រង និង​ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម ទេព ធន អនុ​រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ នៅ​ទីស្ដី​ការ​ក្រសួង ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែសីហា គ.ស. ២០១៧។

វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោល​បំណង​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​អនុវត្តនូវ​ប្រកាស​រួម​ចំនួន​ពីរ​គឺ៖ ១. ប្រកាស​រួមលេខ ៦៤៨ សហវ.ប្រក ចុះ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៧ ស្ដីពី​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​​នីយកម្ម និង​សំណង់ ២.​ប្រកាស​រួម​លេខ ៦៤៩ សហវ.ប្រក ចុះថ្ងៃទី ០៧ ខែ​កក្កដា ឆ្នាំ​២០១៧ ស្ដីពី​ការ​ផ្ដល់​ថវិកា​រង្វាន់​លើការ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ដល់​មន្រ្តី​រាជការ​ទាំងអស់​របស់​ក្រសួង ក៏​ដូច​ជា​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​សុរិយោដី​រាជធានី-ខេត្ត គ្រប់​ការិយាល័យ​រៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​ភូមិបាល​ ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​គ្រប់​អង្គភាព មន្រ្តី​រាជការ​ក្រោម​ឱវាទ និង​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ចាប់ពី​ថ្ងៃទី ០១ ខែ​កញ្ញា ឆ្នាំ​២០១៧ តទៅ។

ក្នុងឱកាសនោះ ឯកឧត្ត​ម ទេព ធន មាន​ប្រសាសន៍​ថា ផ្អែក​តាម​តារាង​ឧបសម្ព័ន្ធ​នៃ​ប្រកាស​រួមថ្មី ដែល​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​នេះ ឃើញ​ថា ប្រភេទ​មុខ​សេវា​របស់​ក្រសួង​ទាំង​ក្នុង​សមត្ថកិច្ច​កណ្ដាល និង​សមត្ថកិច្ច​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​សុរិយោដី និង​រដ្ឋ​បាល​រាជធានី​-​ខេត្ត បាន​រហូត​ដល់ ៣៩៣​មុខ​សេវា គឺ​មាន​ការ​កើន​ឡើង​ចំនួន ២៣៩​មុខសេវា បើ​ធៀប​ទៅ​នឹង​តារាង​ឧបសម្ព័ន្ធ​ប្រកាស​រួមលេខ ៩៩៥ ដែល​មាន​ត្រឹម​តែ​១៥៤​មុខ​សេវា​តែ​ប៉ុណ្ណោះ ដោយ​មិន​រាប់បញ្ចូល​នូវ​មុខ​សេវា​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​សំណង់​ក្រោម ៥០០​ម៉ែត្រក្រឡា ដែល​អនុវត្ត​ដោយ​ច្រកចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​ធ្វើ​ប្រតិភូ​កម្ម​អំណាច​រួច​ហើយ​នោះ​ទេ។ ឯកឧត្តម​បាន​បន្តថា ការ​ផ្ដល់​សេវា​សាធារណៈ​បានល្អ មាន​ប្រសិទ្ធភាព  និង​គុណភាព គឺ​ជា​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋឱ្យបាន​ល្អ​ប្រសើរ​ឡើង ដែល​ជា​គោល​បំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។ ដើម្បី​សម្រេច​គោល​បំណង​នេះ មន្រ្តី​រាជការ​ចាំបាច់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវវិន័យ ការ​អនុវត្ត​ភារកិច្ច​តាម​ការ​កំណត់​នៃ​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន ពិសេស​ច្បាប់​ស្ដី​ពី​សហ​លក្ខន្តិកៈ មន្រ្តី​រាជការ​ស៊ីវិល ។ រាល់​ការ​បំពេញ​ការ​ងារ​របស់​ថ្នាក់លើ ដែល​បាន​ប្រគល់​ភារកិច្ច​ត្រូវ​មាន​ភាព​អព្យាក្រឹត្យ ហើយ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​មុខ​ដំណែ​ងរបស់ខ្លួន និង​ទ្រព្យសម្បត្តិ​រដ្ឋ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​យក​ម៉ោងរ​ដ្ឋបាល​ទៅ​ប្រកប​មុខរបរ​ផ្ទាល់​ខ្លួន​ឡើយ។ ឯកឧត្តម​បា​នសង្កត់​ធ្ងន់​ថា  ដើម្បី​ធានា​ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និង​គោរព​ពេលវេលា​កំណត់​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ឆ្លើយ​តប​បាន​ទៅ​នឹង​សំណូមពរ និង​បំណង​ប្រាថ្នា​របស់​ប្រជា​ពលរដ្ឋ អ្នក​ផ្ដល់​សេវា​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ទាំង ៥ គឺ ១.​គុណភា​ព៌ព័ត៌មាន ២.ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​សេវា ៣.​ភាព​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទទួល​ប្រជា​ពលរដ្ឋ ៥.​សេវា​ផ្ដល់​តាម​គោល​ការណ៍​កំណត់ និង​អភិបាលកិច្ច​ល្អ និង ៥. យន្តការ​ព័ត៌មាន​ត្រឡប់​នឹងប​ណ្ដឹង​របស់​ប្រជាពលរដ្ឋ៕












 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008581
ម្សិលមិញ :
008501
សរុប :
17698703
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir