អ៊ីមែល : mlmupc.caninet@gmail.com
August 25, 2017
កាលពីថ្ងៃទី ២០ ខែសីហា គ.ស.២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរៀបចំបង្កើតមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ សហគ្រាស និង គ្រឹះស្ថាននានា ដើម្បីងាយស្រួលក្នុងការផ្ដល់សេវាកម្មថែទាំសុខភាពជូនកម្មករ និយោជិត ដែលបម្រើការងារក្នុងគ្រឹះស្ថានទាំង។ តាមស្មារតី និងក្របខណ្ឌការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសូមស្នើឱ្យលោកប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី - ខេត្ត ចាត់វិធានការ៖ ១/. ធ្វើការត្រួតពិនិត្យឡើងវិញ តាមបណ្ដារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលកំពុងដំណើរការក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីតម្រូវការឱ្យមានគិលានដ្ឋានអចិន្រ្តៃយ៍មួយក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនោះ សម្រាប់ព្យាបាលកម្មករនិយោជិត ដែលមានជំងឺ ឬគ្រោះថ្នាក់ក្នុងពេលបម្រើការងារ ដោយសហការជាមួយមន្ទីរការងារ មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។  ២/. ចំពោះការស្នើសុំសាងសង់ថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្ម ដែលមានមនុស្សច្រើនបម្រើការងារ ត្រូវគូសបញ្ជាក់អំពីគិលានដ្ឋានអចិន្រ្តៃយ៍ នៅក្នុងគំនូសប្លង់ស្ថាបត្យកម្ម ស្នើសុំលិខិតអនុញ្ញាតសាងសង់ ឱ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាជាធរមាន៕



 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008716
ម្សិលមិញ :
008501
សរុប :
17698838
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir