អ៊ីមែល : mlmupc.caninet@gmail.com
August 30, 2017
នៅថ្ងៃ ពុធ ៩កើត ខែភទ្របទ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែសីហា គ.ស. ២០១៧ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋ​លេខា​ធិការ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​អញ្ជើញ​បើក​សិក្ខា​សាលា​ស្ដីពីការ​បញ្ជ្រាប​យេនឌ័រ និង​ដីធ្លី ផ្សព្វផ្សាយ​អនុសញ្ញា ស៊ី-ដ ៥២ ចំណុច និង​អនុសាសន៍ ៦​ចំណុច របស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​ភាព​ជា​អ្នកដឹកនាំ។

ក្នុង​ឱកាស​នោះ លោកជំទាវ ទិត្យ ច័ន្ទតារីន មាន​ប្រសាសន៍​ថា សិក្ខា​សាលា​រយៈពេល ០២​ថ្ងៃនេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​ស្រ្តី​បាន​ស្វែង​យល់​ពី​ការ​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​ដីធ្លី ការ​ទំនាក់​ទំនង​សេវា​សាធារណៈ​ជា​មួយ​ប្រជា​ពលរដ្ឋ និ​ង​ដៃ​គូអភិវឌ្ឍន៍ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដែល​អាច​ប្រើ​ប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព និងចីរភាព។ លោកជំទាវបានបន្តថា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសុខសន្ដិភាព ទើប​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ និង​គ្រប់​ទីកន្លែង  ប្រជា​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុមរមនា ពិសេស​ស្ដ្រី​បាន​រស់​នៅ​ជួប​ជុំ​គ្រួសារ និង​មាន​ឱកាស​បន្ត​អភិវឌ្ឍ​សមត្ថភាព​ស្មើ​មុខ​ស្មើ​មាត់ ស្មើ​សិទ្ធិ ទាំង​ក្នុង​ឆាកជាតិ និង​អន្តរជាតិ​ផងដែរ។ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បាន​ខិត​ខំ​ប្រឹងប្រែង​លុប​បំបាត់​រាល់​ទម្រង់​វិសមភាព​យេនឌ័រ និង​ការ​រើសអើង​ចំពោះ​ស្រ្តី​ភេទ ព្រមទាំងធានាបាននូវការការពារសិទ្ធិ ការចូលរួមដោយពេញលេញ និងស្មើភាពរបស់ស្រ្តី ក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រឹត ពង្រឹង​យន្តការ​គណនេយ្យ​សមត្ថភាព​យេនឌ័រ​គ្រប់​វិស័យ។ ទន្ទឹមនេះ ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​យក​ចិត្ត​ទុក​ដាក់​មន្រ្តី​រាជការ​ជា​ស្រ្តី  មិន​ត្រឹម​តែ​ការងារ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ​ទេ គឺ​គិត​ដល់​យុទ្ធសាស្រ្ត​សម្រាប់​ភាព​ស្ថិតស្ថេរ​យូរ​អង្វែង​ថែម​ទៀត។  ផែនការ​យុទ្ធសាស្រ្ត​បញ្ជា្រប​យេនឌ័រ ក្នុង​ស្ថាប័ន​ក្រសួង​ក៏​ដូចជា​ក្នុង​វិស័យ​ដីធ្លី ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​យ៉ាង​ពិត​ប្រាកដ​ទៅ​នឹង​ចក្ខុ​វិស័យ​រួម ដែល​បាន​កំណត់​ក្នុង​គោល​នយោបាយ​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​រៀបចំ​ឡើង​ដោយ​មាន​​ការ​ត្រួតពិនិត្យ វាយ​តម្លៃ​ការ​អនុវត្ត​ច្បាស់​លាស់​រៀង​រាល់​ដំណាច់​ឆ្នាំ​ដូច​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ថែមថា​ដោយ​គោរព​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​មាន ៥​ចំណុច ក្នុង​ការ​បញ្រ្ជាប​យេនឌ័រ ដើម្បី​លើក​កម្ពស់​ស្រ្តី គឺ៖ ១). បង្កើត​ការ​យល់ដឹង និង​ការ​វិភាគ​យេនឌ័រ ដល់​ក្រុម​ការងារ​យេនឌ័រ និង​ថ្នាក់​ដឹកនាំ​គ្រប់​ស្ថាប័ន ២). បង្កើត​ចំនួន​មន្រ្តី​រាជការ​ជា​ស្រ្តី ក្នុង​ក្រសួង-ស្ថាប័ន ៣). បង្កើត​សមត្ថភាព​ចូល​រួម​របស់​មន្រ្តី​រាជការ​ស៊ីវិល​ជា​ស្រ្តី និង​បណ្ដុះ​បណ្ដាល​តម្រង់​ទិស​ដល់​មន្រ្តី​រាជការ​ស៊ីវិល​ក្រប​ខណ្ឌ​ថ្មី​ដែល​ទើប​ប្រឡង​ជាប់ ៤). បញ្ជ្រាប​យេនឌ័រ នៅ​ក្នុង​កម្មវិធី​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​គ្រប់​ស្ថាប័ន និង ៥). ផ្ដល់​ឱកាស​ឱ្យ​មន្រ្តី​នារី ទទួល​បាន​នូវ​តួនាទី ធ្វើ់​សេចក្ដី​សម្រេច​ចិត្ត និង​បង្កើន​ភាព​អង់អាច៕














 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
008851
ម្សិលមិញ :
008501
សរុប :
17698973
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir