អ៊ីមែល : mlmupc.caninet@gmail.com
November 30, 2017
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស. ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមហាសន្និបាតបូកសរុបការងារលើកទី៦ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ភាធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ឆ្នាំ២០១៧

បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់សសមាគមអ្នកសាងសង់កម្ពុជារួចមក    លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ថ្លែងថា  “ជានិច្ចកាលក្រសួងរៀបចំដែនដី តែងតែផ្តល់ឱកាសឱ្យសមាគមចូលរួមចំណែកក្នុងការផ្តល់យោបល់លើឯកសារគតិយុត្តបច្ចេកទេសនានា សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ឱ្យបានរលូន សមស្របតាមលក្ខខ័ណ្ឌនៃប្រទេសកម្ពុជា។ លោកឧកញ៉ាបន្តថា រហូតមកដល់ពេលនេះ សមាគមមានអាយុ៦ឆ្នាំ ហើយបានសហការជាមួយសមាជិកវិនិយោគលើវិស័យសំណង់នៅកម្ពុជា ដែលមានសមាជិកសរុបចំនួន១៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនលក់ និងចែកចាយសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ ព្រមទាំងក្រុមហ៊ុនសេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យសំណង់។ លោកឧកញ៉ា លើកឡើងថា សមាគមអ្នកសាងសង់ បានចូលរួមយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ និងអនុវត្តតាមយុទ្ធសាស្រ្តកោណរបស់រដ្ឋាភិបាល។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា វិស័យសំណង់នៅក្រុងភ្នំពេញ គឺមានការរីកចំរើនខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារនិងខុនដូប្រណិតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលមានបុរីចំនួន១៨៨កន្លែង អគារខ្ពស់ចំនួន៩៧៩អគារ។ ឯកឧត្តមបន្តថា ១១ ខែ ឆ្នាំ២០១៧ ទទួលបានគម្រោងសាងសង់ចំនួន៧៧៧ លើផ្ទៃដីសំណង់សរុបជិត៣លានម៉ែត្រក្រឡា ដែលមានទុនវិនិយោគប្រមាណ១,៥ពានលានដុល្លាអាមេរិក។

 ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១៧ របស់សមាគមអ្នកសាងសង់កម្ពុជា និងការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា នៅពេលនេះ ប្រព្រឹត្តទៅក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ធានាបានជាប់ជាប្រចាំនូវប្រក្រតីភាពនៃដំណើរការសង្គមសេដ្ឋកិច្ច ពិសេសការធានា និងរក្សាបាននូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ព្រមទាំងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ទោះបីត្រូវប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ទាំងក្នុងនិងក្រៅប្រទេសក៏ដោយ។  ក្នុងពេលថ្មីៗនេះ  រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទប់ស្កាត់ និងបញ្ជៀសបានយ៉ាងជោគជ័យ នូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងបង្កើតសោនាដកម្មដ៏ខ្មៅងងឹតមកលើប្រជាជាតិខ្មែរដូចពីអតីតកាល  ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ធានារក្សាការពារបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឯករាជ្យ អធិបតេយ្យភាពជាតិ និរន្តភាពនៃស្ថាប័នជាតិ ការអនុវត្តច្បាប់ និងការពារបានរដ្ឋធម្មនុញ្ញរបស់ខ្លួន ផ្តល់ឱកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាចធ្វើដំណើទៅមុខជាធម្មតា។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា  រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ៧% ក្នុងមួយឆ្នាំជាបន្តបន្ទាប់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបិរការណ៍អតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់នៅទូទាំងប្រទេស ទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងកម្មករនិយោជិត ក្នុងវិស័យឯកជន កាន់តែមានឱកាសក្នុងការស្វែងរកការងារធ្វើ ព្រមទាំងបានបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរ   ធ្វើឱ្យអត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ដោយចំណូលប្រជាពលរដ្ឋម្នាក់ៗ បានកើនឡើងដល់ ១.៤៣៥ ដុល្លារ ក្នុងឆ្នាំ ២០១៧ និងអាចនឹងកើនដល់ ១.៥៦៨ ដុល្លារនៅឆ្នាំ ២០១៨។ ក្នុងនោះវិស័យសំណង់ក៏ជាសរសរស្ដម្ភដ៏សំខាន់មួយ ក្នុងចំណោមវិស័យសំខាន់ៗ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។  ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ ២០១៦ មានជាង ៥,៥៧៩ លានដុល្លារអាមេរិក មានកំណើន ៦៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ដែលមានតែ ៣,៣៣៨ លានដុល្លារ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៧ នេះ ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ៦,២៦៧ លានដុល្លារ ពោលគឺកើនជាង ២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦។  ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងបរិបទនៃការរីកចម្រើនវិស័យសំណង់ដ៏ឆាប់រហ័សនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ ដើម្បីឱ្យក្រុមហ៊ុនសំណង់ទាំងអស់ អនុវត្ដតាមបទដ្ឋានគតិយុត្ដ បច្ចេកវិទ្យា និងស្ដង់ដារឱ្យបានត្រឹមត្រូវដើម្បីធានានូវសុវត្ថិភាព ផាសុកភាព និងគុណភាពសំណង់នៅកម្ពុជា ចូលរួមចំណែកអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ ។ ជាលទ្ធផល គិតត្រឹមខែតុលា ឆ្នាំ ២០១៧ នៅទូទាំងប្រទេសមានទីក្រុងរណបបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរីសរុបចំនួន ១៦៨ ទីតាំង សំណង់អគារខ្ពស់ចាប់ពី ០៥ ជាន់ឡើងទៅមានចំនួនសរុប ៩៧៩ អគារ។
ក្នុងឱកាសនោះ ដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរដល់អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្មសំណង់ទាំងអស់ដែលរួមមានស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ និងអ្នកអភិវឌ្ឍអចលនទ្រព្យឱ្យចូលរួមគោរពច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធវិស័យសំណង់ឱ្យបានត្រឹមត្រូវទាំងអស់គ្នាដូចជា៖ ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានមុនពេលធ្វើការសាងសង់ និងត្រូវអនុវត្ដតាមប្លង់បច្ចេកទេសដែលបានអនុញ្ញាត និងបទប្បញ្ញត្ដិបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ។ ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ រួមទាំងក្រុមជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្ម ស្របតាមច្បាប់ជាធរមាន។ ត្រូវរៀបចំការដ្ឋានសាងសង់ឱ្យមានសណ្តាប់ធ្នាប់ និងសម្អាតការដ្ឋានឱ្យបានស្អាតជាប្រចាំ រួមទាំងអនាម័យតាមដងផ្លូវសាធារណ: ដូចជាការដឹកបេតុង ដឹកដី និងសម្ភារសំណង់ផ្សេងៗ តាមផ្លូវសាធារណៈជាដើម។  ការដ្ឋានសំណង់ទាំងអស់ត្រូវមានបំពាក់សម្ភារ និងឧបករណ៍សម្រាប់ការពារដល់សុវត្ថិភាព និងសុខភាពដល់កម្មករ ។ល។


























 
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
006912
ម្សិលមិញ :
010389
សរុប :
17707423
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir