September 04, 2023
នេះជា​ប្រសាសន៍​លើកឡើង​របស់ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ នៅ​ក្នុង​កិច្ច​ប្រជុំ​ជីវភាព​របស់ក្រសួង​រៀបចំ​ដែនដី  នគរូប​នីយកម្ម និង​សំណង់ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ​របស់​មន្ទីរពិសោធន៍​ជាតិ​សំណង់ និង​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សាជាតិ​បទប្បញ្ញត្តិ​បច្ចេក​ទេស​សំណង់ នៅរសៀល​ថ្ងៃ​ចន្ទ​ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគាំ​ទ្រ​ក្នុង​ការបន្ត​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវរ​បស់​មន្ទីរ​ពិសោធន៍​ជាតិសំណង់​ជាមួយ​ដៃគូ​អភិវឌ្ឍ​ និង​ក្រុមហ៊ុន​សំណង់​ទាំង​ក្នុង​និងក្រៅ​ប្រទេស នានា ដែល​បម្រើ​ផល​ប្រយោជន៍ជាតិ និង​ប្រជាជន​។ បន្ថែម​ពីនេះ ឯកឧត្តម​ឧបនាយករ​​ដ្ឋមន្ត្រី បានស្នើ​ឱ្យ​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សាជាតិ​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ សិក្សា​បន្ថែម​ពីភាព​ខុសគ្នា និង​អត្ថប្រយោជន៍​នៃ​បទ​ដ្ឋាន​បច្ចេកទេសសំណង់​របស់​បណ្តា​ប្រទេស​ផ្សេង​ៗ​។ លើស​ពី​នេះ អគ្គលេខាធិការ​ដ្ឋាន ត្រូវ​សិក្សា​លម្អិត​បន្ថែម​ឱ្យ​ហើយដើម្បី​កំណត់​ស្តង់ដា និងតម្រូវការ​ជាមូលដ្ឋាន​នៅ​តាម​គម្រោង​លំនៅឋាន​នានា ដោយ​គិតគូរ​ពី​ការ​រៀបចំលំនៅឋាន សោភ័ណភាព សុខុមាលភាព និង​ការរៀបចំ​ក្រុង​ទាំងមូល​ដោយ​ផ្តោត​លើ​ការប្រើប្រាស់​ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កម្រិត​នីវ៉ូ​ទឹក​ឡើង​ ពេលភ្លៀង ដើម្បី​ឈាន​ទៅរក​ការ​តម្រង់ទិស​នៃ​ការរៀបចំដែនដី និងនគរូបនីយកម្ម​ប្រកប​ដោយ​ចីរភាព​៕





សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
014099
ម្សិលមិញ :
036309
សរុប :
20405146
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir