អ៊ីមែល : mlmupc.caninet@gmail.com
ភាសាខ្មែរ
English
ទៅ
ឯកឧត្ដម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ ដឹកនាំប្រជុំពិនិត្យគោលការណ៍អនុវត្តបន្តលើទីតាំងដីសម្បទានសេដ្ឋកិច្ច
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា
លោក ថុល ឌីណា នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)
ការផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី នៅភូមិបែកថ្លាង
ទំព័រដើម
សកម្មភាព
បោះពុម្ពផ្សាយ
ព័ត៌មាន
ប្រកាសព័ត៌មាន
របាយការណ៍
ទំនាស់ដីធ្លី
សារលិខិតជូនពរ
អំពីស្ថាប័ន
អនុរិស័យជំនាញ
ជីវប្រវត្តិសង្ខេបឯកឧត្តមឧបនាយករដ្ឋមន្រ្តី
សាវតារបស់ក្រសួង
អង្គការលេខក្រសួង
អង្គភាពក្រោមឱវាទ
ថ្នាក់ជាតិ
ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខ័ណ្ឌ
អនុវិស័យជំនាញ
រដ្ឋបាលដីធ្លី
រៀបចំដែនដី និងនគរូបនីយកម្ម
បែងចែកដីធ្លី
ការងារគ្រប់គ្រងសំណង់
រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាន រដ្ឋបាល
អគ្គនាយកដ្ឋាន សំណង់
អគ្គនាយកដ្ឋាន រៀបចំដែនដី
និងនគររូបនីយកម្ម
អគ្គនាយកដ្ឋាន សុរិយោដី
និងភូមិសាស្រ្ត
អគ្គនាយកដ្ឋាន លំនៅឋាន
គណៈកម្មាធិការរៀបចំដែនដី
គណៈកម្មាធិការរៀបចំតំបន់ឆ្នេរ
គណៈស្ថាបត្យករកម្ពុជា
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
សម្បទានដីសង្គមកិច្ច
អធិការដ្ឋាន
សវនកម្មផ្ទៃក្នុង
មជ្ឍមណ្ឌលបណ្តុះបណ្តាល
អង្គភាពលទ្ធកម្ម
ការងារយេនឌ័រ
ច្បាប់ និង
បទដ្ឋានគតិយុត្ត
គោលនយោបាយ
ច្បាប់
ព្រះរាជក្រម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្ដីសម្រេច
សារាចរ និងសេចក្ដីណែនាំ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់
ប្លង់គោលប្រើប្រាស់ដី
សេវាសាធារណៈ
តារាងតម្លៃសេវា
ឯកសារគតិយុត្ត
4. លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
6- លិខិតបទដ្ឋានគតិយុត្តិ អនុវិស័យរដ្ឋបាលដីធ្លី
07-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- B.ខ.៤ ការចុះបញ្ជីជនជាតិដើមភាគតិច
08-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- C. គ.ការគ្រប់គ្រងបុរី និងអគារសហកម្មសិទ្ធិ
09-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យរដ្ឋបាលដីធ្លី -LASSP- D. ឃ.ការដោះស្រាយវិវាទ
10-លិខិតបទដ្ឋានគតិយុត្ត_អនុវិស័យបែងចែកដីធ្លី - LDSSP- ក. សម្បទានដីសង្គមកិច្ច
13-លិខិតបទដ្ឋានគតិយុត្ត_គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ
14-លិខិតបទដ្ឋានគតិយុត្ត_សំណង់
15-លិខិតបទដ្ឋានគតិយុត្ត_គណៈស្ថាបត្យករ
16-លិខិតបទដ្ឋានគតិយុត្ត_សេវាសាធារណៈ
17-ពាក់ព័ន្ធអន្តរស្ថាប័ន
ឯកសាតម្រូវ
ទំនាក់ទំនង
កិច្ចសហ
ប្រតិបត្តការ
ADB
FINNMAP
WB
VN
CIDA
GIZ
JICA
KOIKA
គម្រោង
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច
អភិវឌ្ឍន៍សហគមន៏
អភិវឌ្ឍន៍ដីនិងប័ណ្ណកម្មសិទ្ធិ
ជ្រើសរើសមុខសញ្ញា
កែលម្អរហេដ្ធារចនាសម្ព័ន និងជីវភាព
សុវត្ថិភាពបរិស្ថាន និងសង្គម/យ៉ែនឌ័រ
លទ្ធកម្ម និងកសិកម្ម
គោលនយោបាយ និងគោលការណ៏ណែនាំផ្សេងៗ
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
របាយការណ៏រីកចម្រើន
LASED III
គ.ស.ក
អំពី គ.ស.ក
សុន្ទរកថារបស់ថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធ គ.ស.ក
ស្ថាបត្យករ ចុះបញ្ជី
ទំនាក់ទំនង ស្ថាបត្យករ
មតិអ្នកអាន
សំណូរចម្លើយ
មតិអ្នកអាន
សំនួរ និង ចម្លើយ
វិស័យសំណង់
វិស័យរដ្ឋបាលដីធ្លី
លេខាធិការដ្ឋានគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ
February 23, 2016
គណៈកម្មការសុរិយោដីបានបង្កើតឡើងដោយអនុក្រឹត្យលេខ៤៧អនក្រ.បក ចុះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្របតាមមាត្រា៤៧នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដែលជាយន្តការដោះស្រាយវិវាទដីធ្លី ក្រៅ ប្រព័ន្ធតុលាការ។ គណៈកម្មការនេះនិងត្រូវបានដាក់ឲ្យដំណើរការក្នុងអំឡុង ខែ មេសា ឆ្នាំ ២០០៣ ។
I-រចនាសម្ព័ន្ធ
គណៈកម្មការសុរិយោដីមានរចនាសម័្ពន្ធបីថ្នាក់គឺ ៖
គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ ៖ អភិបាលក្រុង ស្រុក ខណ្ឌ ជាប្រធាន និងប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាអនុប្រធាន។ ចំពោះសមាជិកគណៈកម្មការនេះរួមមានមន្រ្តីដែលបម្រើការងារនៅការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌជាសមាជិកអចិន្រ្តៃយ៍ និងតំណាងអាជ្ញាធរភូមិ ឃុំ និង/ឬ ចាស់ព្រឹទ្ធាចារ្យជាសមាជិកចំពោះកិច្ច។
គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ៖ អភិបាលរាជធានី ខេត្ត ជាប្រធាន និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ជាសមាជិកអចិន្ត្រៃយ៍ តំណាងក្រុង ស្រុក ខណ្ឌ និងមន្ទីរពាក់ព័ន្ធជាសមាជិកចំពោះកិច្ច ។ គណៈកម្មការសុរិយោដីរាជធានី ខេត្ត មានលេខាធិការដ្ឋានមួយជាសេនាធិការ និង ជាអង្គភាពស៊ើបអង្កេត ។
គណៈកម្មការសុរិយោដីថ្នាក់ជាតិ ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន មានរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ០១រូប រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ០១រូប ជាសមាជិក និង មានលេខាធិការដ្ឋានមួយជាសេនាធិការ ។
II-តួនាទី ភារកិច្ច
គណៈកម្មកាសុរិយោដីមានបេសកកម្មដោះស្រាយវិវាទដីធ្លី(ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី)ដែលមិនទាន់ចុះបញ្ជីសុរិយោដីដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែលមិនអាចសម្រុះសម្រួលបានដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនិងបណ្តឹង ទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញ លក់ ជួល បញ្ចាំ។គណៈកម្មការសុរិយោដីយកការសម្រុះសម្រួលជាមូលដ្ឋាន ប៉ុន្តែបើមិនអាចធ្វើការសម្រុះសម្រួលបាននៅ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ វិវាទនោះនឹងត្រូបបញ្ជូនទៅគណៈកម្មការសុរិយោដីរាជធានី ខេត្ត ។ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលបានកំណត់ ប៉ុន្តែបើការសម្រុះសម្រួលមិនទទួលបានជោគជ័យទេនោះគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងមាននីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច ។ ផ្ទុយទៅវិញបើភាគីវិវាទណាម្នាក់មិន សុខចិត្តចំពោះការសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ភាគីវិវាទនោះមានសិទ្ធិប្តឹងទៅ គណៈកម្មការសុរិយោដីថ្នាក់ជាតិឲ្យធ្វើសវនាការឡើងវិញ។ បន្ទាប់ពីគណៈកម្មការសុរិយោដីថ្នាក់ជាតិទទួលបានការស្នើសុំឲ្យធ្វើសេចក្តីសម្រេចឡើងវិញរួចហើយ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលបានកំណត់ បើយល់ថាចាំបាច់។ តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ ទោះបីជាគណៈកម្មការសុរិយោដីថ្នាក់ជាតិ បើកសវនាការសម្រេចលើវិវាទបែបនេះក៏ដោយ ក៏នៅតែបើកផ្លូវឲ្យគូភាគីប្តឹងតវ៉ានឹងសេចក្តីសម្រេចនេះទៅតុលាការក្នុងរយៈពេល៣០ថ្ងៃក្រោយពីបានទទួលសេចក្តីសម្រេច។
ការងារដោះស្រាយទំនាស់ដីធ្លី គឺជាការងារមានចរិតអន្តរវិស័យ ហើយ ទាមទារឲ្យមានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ។ ការងារនេះ មាន ទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាពិសេសភាគីវិវាទផ្ទាល់។
ពិសេសជាងនេះទៅទៀតនោះ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី តម្រូវឲ្យមន្រ្តីគណៈកម្មការត្រូវចុះធ្វើការដោះស្រាយនៅជិតដីទំនាស់ ឬលើទីតាំងដីទំនាស់តែម្តង មានន័យថាជាកិច្ចការដែលត្រូវបំពេញសេវាសាធារណៈផ្ទាល់ជូនប្រជាពលរដ្ឋ។
ការងារដោះស្រាយទំនាស់ដីធ្លីត្រូវផ្អែកលើក្របខណ្ឌគតិយុត្តិដែលបច្ចុប្បន្នមានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការដោះស្រាយទំនាស់ដីធ្លីជាច្រើនដែលត្រូវបានដាក់ឲ្យអនុវត្ត ។ដូច្នេះតំរូវឲ្យមានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនដល់មន្ត្រី និងអ្នកពាក់ព័ន្ធជាប់ជាប្រចាំដើម្បីធានាបាននូវការអនុវត្តសិទ្ធិ និងធ្វើឲ្យមានសុវត្ថិភាពនៃសិទ្ធិកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើដីធ្លី រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសង្គម ។
III-អំពីនីតិវិធី នៃការដោះស្រាយវិវាទដីធ្លី
គណៈកម្មការសុរិយោដីនឹងធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ក្រុង ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ តាមដំណាក់កាលទាំង ៥ ដូចខាងក្រោម ៖
ដំណាក់កាលទី ១ ៖
ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹងបុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ ។ បន្ទាប់មកគណៈកម្មការ និងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធ នឹងដីវិវាទដើម្បីឆ្លើយតបក្នុងរយះពេល៣០ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង។
ដំណាក់កាលទី ២ ៖
ការស៊ើបអង្កេតបន្ទាប់ពីទទួលពាក្យបណ្តឹងគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឲ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឲ្យបានច្បាស់លាស់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដីនឹងពិនិត្យមើលថា តើករណីវិវាទនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិត ក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជា លាយល័ក្ខណ៍អក្សរ ។ ករណីភាគីវិវាទមិនពេញចិត្តចំពោះការច្រានចោលនោះ ភាគីវិវាទនោះអាចប្តឹងទៅគណៈកម្មការសុរិយោដីថ្នាក់លើបន្ទាប់ក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីភាគីទទួលបានសេចក្តីជូនដំណឹង ឬទម្រង់បែបបទច្រានចោលពាក្យបណ្តឹងនោះ។
ដំណាក់កាលទី ៣ ៖
កិច្ចប្រជុំរដ្ឋបាលគូភាគីវិវាទត្រូវចូលរួមប្រជុំរដ្ឋបាលតាមការអញ្ជើញរបស់គណៈកម្មការ សុរិយោដី ដើម្បីបានយល់អំពីដំណើរការ និងនីតិវិធីនៃការដោះស្រាយវិវាទ។ ភាគីត្រូវធ្វើការជ្រើសរើសអ្នកសម្រុះសម្រួល៣រូបនិងទទួលព័ត៌មានអំពីសិទ្ធិរបស់ ខ្លួនក្នុងការជ្រើសរើសបុគ្គលណាម្នាក់ដែលភាគីជឿថាអាចជួយខ្លួនបានក្នុងនាមជាជំនួយការភាគី ។ ទន្ទឹមនោះគូភាគីត្រូវកំណត់ពេលវេលាទីកន្លែងដោះស្រាយ ជាមួយនឹងអ្នកសម្រុះសម្រួល ឬគូភាគីអាចជូនដំណឹងអំពីការសុំជំទាស់ពីវិវាទផលប្រយោជន៍រវាងភាគីណាមួយជាមួយគណៈកម្មការសុរិយោដី ។
ដំណាក់កាលទី ៤ ៖
ការសម្រុះសម្រួល និង/ឬសម្រេចការដោះស្រាយរបស់គណៈកម្មការសុរិយោដីធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែងមានន័យថាជាការដោះស្រាយមួយដោយយកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺ យកឆន្ទៈរបស់គូភាគីវិវាទដែលសុខចិត្តចែករំលែកផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកក្រោមការខិតខំ ប្រឹងប្រែងរកវិធីដោះស្រាយពីអ្នកសម្រុះសម្រួល ។ ភាគីវិវាទ និងអ្នកជំនួយការភាគីត្រូវចូលរួមក្នុងកិច្ចប្រជុំសម្រុះសម្រួលនេះ។ ដំណើរការប្រជុំសម្រុះសម្រួល ត្រូវស្ថិតក្រោមវិធាននៃការសម្រុះសម្រួលមួយ ។ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់ បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើករណីវិវាទមិនអាចធ្វើការដោះ ស្រាយដោយការសម្រុះសម្រួលបានទេនោះ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ នឹង បញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធី ដែលបានកំណត់ប៉ុន្តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេនោះ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងមាននីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច។ ផ្ទុយ ទៅវិញបើភាគីវិវាទណាម្នាក់មិនសុខចិត្តចំពោះការសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេចឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេចភាគី វិវាទនោះមានសិទ្ធិប្តឹងស្នើសុំគណៈកម្មការសុរិយោដីថ្នាក់ជាតិឲ្យធ្វើសវនាការ ។ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាមធ្វើការសម្រុះសម្រួលបន្ត ។ តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដី ថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ ទោះបីជាគណៈកម្មការសុរិយោដីថ្នាក់ជាតិបើកសវនាសម្រេចលើវិវាទបែបនោះក៏ដោយក៏នៅតែបើកផ្លូវឲ្យគូភាគីប្តឹងតវ៉ានឹងសេចក្តីសម្រេចនេះទៅតុលាការក្នុងរយៈពេល៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេច ។
ដំណាក់កាលទី ៥ ៖
ការវាស់វែងត្រៀមចេញប័ណ្ណ
ក្រោយពេលវិវាទត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យទាំងការសម្រុះសម្រួលឬសម្រេច អ្នកដោះស្រាយនឹងចុះធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់តាមការព្រមព្រៀងរបស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ ។ បន្ទាប់មកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមនីតិវិធីចុះបញ្ជីក្បាលដីតាមការស្នើសុំរបស់ភាគីវិវាទ ។
IV-សារៈសំខាន់របស់គណៈកម្មការសុរិយោដី
ក.កាត់បន្ថយចំនួនករណីវិវាទដីធ្លីដែលនឹងត្រូវប្តឹងទៅស្ថាប័នតុលាការ
គណះកម្មការសុរិយោដីជួយដោះស្រាយករណីវិវាទដីធ្លីដែលមិនទាន់ចុះ បញ្ជីសុរិយោដី ពោលគឺដីដែលគ្មានឯកសារសម្គាល់ច្បាស់លាស់ខាងផ្លូវច្បាប់ ឬអាចនិយាយបានថា ដីដែលប្រជាជនយកការកាន់កាប់មកជាសំអាង គឺមិនមកយកការទទួលស្គាល់ពីច្បាប់ជាសម្គាល់នោះទេ។ ហើយការដោះស្រាយដោយផ្អែកលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អរបស់ខ្មែរ និងច្បាប់ផងដែរ ។
ខ.ការផ្តល់សេវាសាធារណះជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋ
គណះកម្មាការសុរិយោដីមានរចនាសម្ព័ន្ឋរហូតដល់ថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលប្រការនេះជាការងាយស្រួលសម្រាប់គូភាគីវិវាទក្នុងការទំនាក់ទំនងដាក់ពាក្យបណ្តឹង និងចូលរួមធ្វើការដោះស្រាយ ព្រោះថាការដោះស្រាយត្រូវធ្វើឡីងលើដី ទំនាស់ ឬនៅជិតទីតាំងដីទំនាស់ ។ សរុបមកជាគឺជាការអនុវត្តគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណះនិងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ពោល គឺមន្រ្តីគណះកម្មការសុរិយោដី ផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងជាក់ស្តែង ។
គ.ការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ
គណះកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដោយមិនតម្រូវឲ្យភាគីវិវាទបង់ប្រាក់ ឬវិភាគទានអ្វីឡើយ ពិសេសមន្រ្តីគណះកម្មការត្រូវចុះធ្វើការស៊ើបអង្គេត និងដោះស្រាយដល់ទីតាំងដីវិវាទឬនៅជិតទីតាំងដីវិវាទដែលប្រការនេះមានន័យថា រាជរដ្ឋាភិបាលបានជួយសន្សំសំចៃទាំងថវិកា និងពេលវេលាជូនភាគីវិវាទ ។
ឃ.ការកសាងនូវវប្បធម៌យោគយល់អធ្យាស្រ័យគ្នា
គណះកម្មការសុរិយោដីធ្វើការដោះស្រាយវិវាទដោយឈរលើទស្សនាននៃការសម្រុះសម្រួលគ្នាជាមូលដ្ឋាន នេះគឺជាការនាំយកមកនូវវប្បធម៌នៃការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងស្រទាប់ប្រជាពលរដ្ឋយើង មានន័យថាកាត់បន្ថយភាពប្រឈមដាក់គ្នារវាងគូភាគីវិវាទ ពោលគឺនាំគូភាគីវិវាទឲ្យអង្គុយចុះដើម្បីរកមធ្យោបាយដោះស្រាយហើយចង់ឲ្យគូភាគីវិវាទស្ថិតនៅក្នុងស្ថានភាពជាអ្នកឈ្នះ ឈ្នះ។នៅទីបំផុតប្រសិនជាការដោះស្រាយត្រូវបានបញ្ចប់ដោយការព្រមព្រៀងគឺធ្វើឲ្យភាគីវិវាទអាចរស់នៅជាអ្នកជិតខាងល្អប្រកបដោយសុខដុមនីយកម្ម។
V-អំពីលទ្ធផលសម្រេចបាន
គិតចាប់ពីថ្ងៃដំណើរការរហូតមកត្រឹមតំណាច់ឆ្នាំ២០១៥ សម្រេចបាន
ទទួលពាក្យបណ្តឹងសរុបចំនួន ៧២៤៣ ករណី ក្នុងនោះ៖
ដោះស្រាយបញ្ចប់ដោយការព្រមព្រៀង និងសម្រេច ៣៣៣៥ ករណី
ច្រានចោលបន្ទាប់ពីស៊ើបអង្កេតឃើញខុសសមត្ថកិច្ច ២.៣៧២ ករណី
ភាគី ស្នើសុំដកពាក្យបណ្តឹង
៧៣៨ ករណី
សរុបដោះស្រាយបញ្ចប់នីតិវិធី
៦៤៤៥ ករណី
កំពុងដោះស្រាយបន្តចំនួនមាន ៧៩៨ ករណី ស្នើនឹង
សារស្វាគមន៍
ឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អានបន្ត
សេវាសាធារណៈ
សេវាសំណង់
សេវាសុរិយោដី
សេវាអាជ្ញាបណ្ណ
សេវាប្រឹក្សាយោបល់
អាជ្ញាប័ណ្ណវិស័យសំណង់
វិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម (ក្រុមហ៊ុន សហគ្រាស)
វិញ្ញាបនបត្រសិក្សាគម្រោងប្លង់ (រូបវន្តបុគ្គល)
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់
ទំនាស់ដីធ្លី
ឯកសារទាក់ទងនិងបញ្ហាទំនាស់ដីធ្លី
របាយការណ៍
របាយការណ៍ឆ្នាំ២០២១ និងទិសដៅការងារឆ្ន...
ឯកសារវីឌីអូរ
» មើលទាំងអស់
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
015609
ម្សិលមិញ :
026768
សរុប :
20342749
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay
film indir
film indirme
full program indir
រូបវន្តបុគ្គល
ក្រុមហ៊ុន