March 21, 2016
សំណួរ ទី១. តើអ្នកណាអាចមានសិទ្ធិស្នើសុំលិខិតអនុញ្ញាតសាងសង់បាន? ចម្លើយ.១.  រាល់ការស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋាននិងលិខិតបិទការដ្ឋាន តម្រូវឱ្យដាក់ពាក្យ​ស្នើសុំដោយម្ចាស់គម្រោង។ អ្នកតំណាងស្របច្បាប់អាចជំនួសម្ចាស់គម្រោងក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតទាំងនោះបាន។   សំណួរ ទី២. តើការសាងសង់ប្រភេទណាខ្លះដែលមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតសាងសង់? ចម្លើយ ទី២. រាល់ការអភិវឌ្ឍអចលនវត្ថុ (ការសាងសង់) គ្រប់ប្រភេទតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតជាមុន លើកលែងតែការសាងសង់ថ្មីឬការជួសជុលលំនៅឋានតូចតាចនិងពុំមានលក្ខណៈ ជាការធ្វើពាណិជ្ជកម្ម ដែលស្ថិតនៅទីជនបទឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភ័ណ្ឌជាតិ តំបន់រក្សាទុកការពារ ។   សំណួរ ទី៣. តើការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូដែលប្រក់ដំបូលនៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រចាំបាច់ត្រូវមានលិខិតអនុញ្ញាតសាងសង់ជាមុនដែរឬទេ? ចម្លើយ ទី៣. រាល់ការសាងសង់ចំណតរថយន្តឬចំណតម៉ូតូដែលប្រក់ដំបូលនៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រដែលមានលិខិតអនុញ្ញាតសាងសង់រួចហើយ មិនតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតសាងសង់ទេ លើកលែងតែការសាងសង់នោះធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសុវត្ថិភាពគ្រឿងផ្គុំសំណង់       សណ្តាប់ធ្នាប់សាធារណៈ ឬខុសពីការកំណត់នៃគម្លាតអប្បបរមាកំណត់ដោយបទប្បញ្ញតិ្តជាធរមានដែលចាំបាច់ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់បន្ថែម ។     សំណួរ ទី៤. តើស្ថាប័នណាខ្លះមានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់? ចម្លើយទី៤ ៖ សមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាត មានបីថ្នាក់ ៖ ក. ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាងឬស្មើ៥០០ម៉ែត្រក្រឡា។ ខ. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង៥០០ម៉ែត្រក្រឡា ដល់ ៣.០០០ ម៉ែត្រក្រឡា។ គ. ថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបធំជាង ៣.០០០ម៉ែត្រក្រឡា និងគ្រប់សំណង់ស្ថានីយប្រេងឥន្ធនៈ។    
សារស្វាគមន៍

ឯកឧត្តម​ ជា​ សុផារ៉ា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ឯកសារវីឌីអូរ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ :
017726
ម្សិលមិញ :
026768
សរុប :
20344866
ការអភិវឌ្ឍន៍វិស័យសំណង់លំនៅឋាននៅកម្ពុជា
ស្វែងយល់ពីអចលនទ្រព្យនៅកម្ពុជា
sms onay film indir film indirme full program indir